សុខភាព
អាហារ ៦ មុខដែលសម្បូរសារធាតុប្រឆាំងជំងឺសាហាវៗ
អាហារ ពិតជាសំខាន់សម្រាប់រាងកាយមនុស្សម្នាក់ៗ ដោយជួយបំបាត់ការស្រេកឃ្លាន ទ្រទ្រង់សារពាង្គកាយ និងទប់ស្កាត់ឬអាចបង្កជំងឺបានដូចគ្នា។ ប្រសិនពុំមានការប្រុងប្រយ័ត្នលើការទទួលទានទេ វាអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។
ដោយឡែក អាហារប្រឆាំងអុកស៊ីតកម្ម ជាអាហារដែលមានសមាសធាតុការពារការបំផ្លាញកោសិកាដែលបណ្ដាលមកពី រ៉ាឌីកាល់សេរី។ នៅពេលរ៉ាឌីកាល់សេរីកើនឡើងអាចបណ្ដាលឱ្យមានជំងឺបេះដូង មហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
រីឯបន្លែ ផ្លែឈើ និងអាហារមួយចំនួនដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន៖
១ សូកូឡាខ្មៅ

សូកូឡាខ្មៅ ត្រូវបានអ្នកជំនាញអះអាងថា ពិតជាល្អដល់សុខភាព ព្រោះវាមានសារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ រីឯកាកាវក្នុងសូកូឡាមានគុណសម្បត្តិជួយកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូង។
២ ផ្លែប៊្លូប៊ឺរី

ផ្លែប៊្លូបឺរី មានការឡូរីទាប សារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងបន្លែនិងផ្លែឈើផ្សេងទៀត។ ផ្លែប្ល៊ូប៊ឺរីតូចៗអាចបន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដោយកាត់បន្ថយការរលាក។
៣ ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីពណ៌ក្រហមមាន វីតាមីនC និងមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ វាផ្ទុកនូវសារធាតុម្យ៉ាងដែលគេហៅថា anthocyanins ហើយសារធាតុនេះអាចជួយបន្ថយជំងឺបេះដូង និងបន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ចោល។
៤ សណ្តែក

សណ្ដែកគ្រប់ប្រភេទ ងាយស្រួលរក ហើយវាមានប្រយោជន៍ច្រើនសម្រាប់សុខភាព។ វាសម្បូរទៅដោយសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អចំពោះបញ្ហាពោះវៀន។ សណ្តែកក៏ជួយទប់ស្កាត់ការលូតលាស់កោសិកាមហារីកនៅក្នុងផ្នែកផ្សេងៗនៃរាងកាយផងដែរ។
៥ ប៊ែតរ៉ូត

ប៊ែតរ៉ូត មានរសជាតិស្រាល និងសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម ជាតិដែក អាស៊ីតខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប៊ែតរ៉ូត មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា Betalains ក្នុងការប្រឆាំងអុកស៊ីតកម្មជួយការបន្ថយជំងឺមហារីកក្នុងពោះវៀនធំ និងបំពង់រំលាយអាហារ។
៦ Spinach

បន្លែពណ៌បៃតងប្រភេទនេះ សម្បូរទៅដោយវីតាមីន ប្រឆាំងអុកស៊ីតកម្មនិងមានការឡូរីទាប។ ស្ពៃខ្មៅផ្ទុកសារធាតុពីរប្រភេទគឺ lutein និង zeaxanthin ប្រឆាំងអុកស៊ីតកម្ម និងការពារភ្នែករបស់យើងពីពន្លឺកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់បានល្អ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ទម្លាប់ ៤ យ៉ាងមានគ្រោះថ្នាក់ដល់សុខភាពតែយើងមិនបានចាប់អារម្មណ៍
ចុចអាន៖ ញុំា១៤មុខនេះ ជួយបណ្តេញជាតិពុលពីថ្លើមបានយ៉ាងល្អ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


