សុខភាព
ស្រាយចម្ងល់ពីជំងឺរើម ពិតជាបណ្ដាលឲ្យស្លាប់ឬយ៉ាងណា?
តើ “ជំងឺរើម” បណ្ដាលមកពីអ្វី?
ជំនឿអំពីជំងឺរើម ដោយបញ្ជាក់ថា ប្រសិនបើមានជំងឺរើម នឹងបណ្ដាលឲ្យមនុស្សនោះស្លាប់។ វិទ្យាស្ថានសើស្បែក នាយកដ្ឋានវេជ្ជសាស្ត្រ ក្រសួងសុខាភិបាលសាធារណៈថៃ បានពិនិត្យ និងបញ្ជាក់ការពិតថា ជំងឺរើម គឺជាជំងឺស្បែក ដែលបណ្តាលមកពីការឆ្លងមេរោគមួយហៅថា (varicella virus) ដែលជាមេរោគដូចគ្នា បង្កពីជំងឺអុតស្វាយ ហើយស្ថិតក្នុងក្រុមដូចគ្នាទៅនឹងវីរុស Herpes ។
ជំងឺរើម ជាមេរោគលាក់ខ្លួននៅក្នុងសរសៃប្រសាទ ហើយត្រូវបានជំរុញ នៅពេលដែលរាងកាយមានប្រព័ន្ធភាពស៊ាំខ្សោយ។ មេរោគនឹងបែកគ្នា ធ្វើឲ្យមានការបញ្ចេញមេរោគ តាមបណ្ដោយសរសៃប្រសាទ។

រោគសញ្ញានៃជំងឺរើម
អ្នកជំងឺរើម រោគសញ្ញាដំបូង គឺឈឺចាប់ដែលមាននៅលើស្បែក និងត្រូវបានគ្រប់គ្រងដោយសរសៃប្រសាទ។ បន្ទាប់មកក៏មានការឡើងកន្ទួលក្រហមកើតឡើង ដោយមានពងបែក ដែលបង្កើតជាក្រុមនៅតាមបណ្តោយសរសៃប្រសាទ។ កន្លែងដែលពងបែកអាចក្លាយជា pustules ឬអាចបន្តដោយស្នាម បន្ទាប់ពីរោគសញ្ញាស្បែកបានបាត់ អាចនឹងមានការឈឺចាប់រ៉ាំរ៉ៃចំពោះអ្នកជំងឺមួយចំនួន ការធ្វើឲ្យសកម្មនៃមេរោគ varicella ដែលបណ្តាលឲ្យកើតជំងឺរើម។
ជារឿយៗ វាតែងកើតឡើងចំពោះមនុស្សចាស់ អ្នកជំងឺ immunocompromised និងអ្នកជំងឺដែលប្រើថ្នាំការពារភាពស៊ាំ អ្នកជំងឺមហារីក ដែលទទួលការព្យាបាលដោយគីមី ហើយរោគសញ្ញាដែលបានរកឃើញ គឺធ្ងន់ធ្ងរជាងអ្នកជំងឺដែលមានសុខភាពល្អធម្មតាទៅទៀត។

ជំងឺរើមកើតឡើងនៅតាមបណ្ដោយប្រវែង នៃផ្នែកម្ខាងនៃសរសៃប្រសាទរបស់រាងកាយ ហើយមិនត្រូវបានចាត់ទុកថាជាជំងឺធ្ងន់ធ្ងរនោះទេ។ លើកលែងតែជំងឺដែលកើតឡើងចំពោះមនុស្សដែលមានរាងកាយខ្សោយ ឬភាពស៊ាំទាបខ្លាំង ប្រហែលជាមានការកើតឡើងវិញ និងការលុកលុយច្រើនជាងធម្មតា ឬអាចមានផលវិបាកធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានហានិភ័យនៃការស្លាប់។

វិធីព្យាបាលជំងឺរើម
ការព្យាបាលជំងឺរើមនោះ មានទាំងការព្យាបាលតាមរោគសញ្ញា និងការព្យាបាលដោយការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ រួមទាំងការផ្ដល់ថ្នាំបំបាត់ការឈឺចាប់ សម្រាប់ចុងសរសៃប្រសាទ ប្រសិនបើមានការសង្ស័យថាមានជំងឺរើម គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយសារតែការព្យាបាលនៅដំណាក់កាលដំបូង នៃជំងឺនេះ នឹងផ្ដល់លទ្ធផលល្អប្រសើរ ជាងទុកយូរនាំធ្ងន់ខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


