Connect with us

សុខភាព

ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន

បានផុស

នៅ

លោកបណ្ឌិត Suwanchai Wattana Yingcharoenchai អគ្គនាយក​នៃ​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​បរិភោគ​ក្ដាម​ឆៅ ​អាហារ​ឆៅ មិន​ឆ្អិន ឬប្រើកំដៅក្នុងរយៈពេលខ្លី ដូចជា ប្រហិត​ក្តាម​ស្រស់ បុកល្ហុង ក៏ដូចជាម្ហូបហឹរផ្សេងៗ ដែលជាធម្មតាដាក់គ្រឿងទេស ហើយសង្កត់ធ្ងន់ទៅ​លើ​រសជាតិ​ដែល​ហឹរ ឬជូរខ្លាំង អាច​បង្កើន​ហានិភ័យ​នៃ​ការ​ចម្លង​រោគ​ជាមួយ​នឹងមេរោគបង្ក​គ្រោះថ្នាក់​នៅ​ក្នុង​អាហារ​ដែល​ប្រើ​ជា​វត្ថុធាតុ​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​នៃ​ការ​បរិភោគ​ក្ដាម​ឆៅ

ការ​ទទួលទាន​ក្ដាម​ឆៅ ឬ​ពាក់​កណ្ដាល​ឆ្អិន មិន​បាន​កម្ដៅ ឬ​ប្រើ​កម្ដៅ​ក្នុង​រយៈពេល​ខ្លី​​ នឹង​បង្ក​ជាហានិភ័យ​នៃ​ជំងឺ​សួត ព្រោះ​ពេល​ញ៉ាំ​ក្តាម​ឆៅ ចូល​ទៅ​ក្នុង​រាងកាយ ដង្កូវ​នៃ​ប៉ារ៉ាស៊ីតនឹង​ស្ថិត​នៅ​ក្នុង​ក្រពះ ​មិន​អាច​សម្លាប់​បាន​ទេ។

ទោះបីជា​ប៉ារ៉ាស៊ីត​ មិន​អាច​បន្ត​ពូជ​នៅ​ក្នុង​ខ្លួន​មនុស្ស​ក៏​ដោយ។ ប៉ុន្តែ​វា​អាច​ជ្រាប​ចូល​ទៅ​ក្នុង​សួត បង្ក​កំណើត និង​រស់នៅ​បាន​ប្រហែល​មួយ​ខែ ដែល​បណ្ដាល​​ឲ្យ​ក្អក​រ៉ាំរ៉ៃ ក្អក​ចេញ​ឈាម និង​ក្នុង​ករណី​ខ្លះ​ស្លាប់​។

ដូច្នេះ​ហើយ ចាំបាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ក្នុង​ការ​ទទួលទាន។ បើ​ចង់​ធ្វើ​ម្ហូប​ជាមួយ​ក្ដាម​ជា​គ្រឿង​ផ្សំ​ សំខាន់​ត្រូវ​ស្ងោរ​ដោយ​ប្រើ​កម្ដៅ​ មុន​ពេល​ញ៉ាំ។

របៀប​ញ៉ាំ​ក្ដាម​ដោយ​សុវត្ថិភាព កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ

មុន​ពេល​​ចម្អិន ត្រូវ​តែ​លាង​សម្អាត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ប៉ារ៉ាស៊ីត សំណល់​គីមី។

ត្រូវតែចម្អិន ដោយ​ប្រើ​កម្ដៅ​ក្នុង​ការ​ចម្អិន​អាហារ​ឲ្យ​បាន​ល្អ ជា​ពិសេស​សាច់​ដែល​ចម្អិន​ ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ដាក់​អាហារ​ឆៅ​ និង​ឆ្អិន​ខុស​គ្នា ​កុំ​ឡូកឡំ​ឲ្យ​សោះ។

ត្រូវ​លាង​ដៃ​របស់​អ្នក ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ពី​អាហារ និង​ជំងឺ​ដែល​បណ្ដាល​មកពី​ទឹក ដែលនាំឲ្យយើងទៅជា​ពុល​អាហារ រាគរូស ។ បន្ទាប់មក ត្រូវប្រកាន់ខ្ជាប់គោលការណ៍នៃការញ៉ាំ ដោយ​ប្រើ​ស្លាបព្រា​ផ្ទាល់ខ្លួនជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?

ចុចអាន៖អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម