សុខភាព
គន្លឹះទាំង ៥ ការពារសុខភាពសួត ពីជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជាជំងឺរលាកសួត ដែលរារាំងលំហូរខ្យល់ចេញពីសួត។ ជំងឺនេះ មានរោគសញ្ញាផ្សេងៗ ហើយរោគសញ្ញាទូទៅបំផុត គឺពិបាកដកដង្ហើម។ រោគសញ្ញាសំខាន់ៗផ្សេងទៀត រួមមានការដកដង្ហើមតឹងៗ ក្អកស្ងួតជាប់រហូត ការបង្ករោគលើទ្រូង តឹងទ្រូង និងអស់កម្លាំង។

អ្នកដែលកើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ អាចមានឱកាសខ្ពស់ក្នុងការកើតជំងឺមួយចំនួន ដូចជាបញ្ហាបេះដូង មហារីកសួត និងជំងឺពាក់ព័ន្ធផ្សេងទៀត។ ដូច្នេះហើយ ដើម្បីការពារសួតឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គ្នាយើងគប្បីអនុវត្តតាមតិចនិកខាងក្រោម។
១. ឈប់ជក់បារី
ជារឿយៗ ការជក់បារីជាមូលហេតុនាំឲ្យកើតបញ្ហាផ្លូវដង្ហើមទាំងឡាយ។ ចំពោះអ្នកជក់បារីជាប្រចាំ អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមមួយចំនួននៅក្នុងរយៈពេលណាមួយ។ ដូចនេះ ដើម្បីពង្រឹងសុខភាពសួត និងផ្លូវដង្ហើម យើងគប្បីបញ្ឈប់ការជក់បារីឲ្យបានឆាប់កាន់តែប្រសើរ។
២. លំហាត់ប្រាណដកដង្ហើម
ការធ្វើលំហាត់ប្រាណដកដង្ហើម អាចបង្កើនសមត្ថភាពសួតរបស់យើង។ ចំណែកឯការហាត់យូហ្គាក៏ជួយឲ្យយើងយល់កាន់តែច្បាស់អំពីលំហាត់ប្រាណដកដង្ហើមទាំងនោះ ព្រមទាំងអាចរក្សារូបរាងសមសួនក្នុងពេលតែមួយ។
៣. គ្រប់គ្រងកម្រិតស្រ្តេស
ការគ្រប់គ្រងសុខភាពផ្លូវចិត្តឲ្យបានល្អ ក៏អាចជួយឲ្យយើងរួចផុតពីបញ្ហាសុខភាពផ្លូវកាយបានមួយកម្រិតដែរ។ ប្រសិនបើយើងមានកម្រិតស្តេ្រសខ្ពស់ អាចបង្កជាការថប់បារម្ភ ក៏ដូចជាការបង្កើនឱកាសនៃការកើតជំងឺផ្សេងៗ។
៤. គុណភាពខ្យល់នៅក្នុងផ្ទះ
គ្នាយើងមួយចំនួនតែងតែគិតថា យើងអាចប៉ះពាល់នឹងខ្យល់ពុលនៅពេលដែលយើងចេញទៅខាងក្រៅប៉ុណ្ណោះ។ ប៉ុន្តែ គុណភាពខ្យល់នៅក្នុងផ្ទះក៏ជារឿងសំខាន់ផងដែរ។ ដើម្បីបង្កើនគុណភាពខ្យល់ល្អនៅក្នុងផ្ទះ យើងគប្បីប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់។

៥. ធ្វើលំហាត់ប្រាណជាទៀងទាត់
ការហាត់ប្រាណជួយពង្រឹងសាច់ដុំ និងធ្វើឲ្យរាងកាយសមសួន ព្រមទាំងមានសុខភាពល្អ។ យើងគប្បីហាត់ប្រាណប្រហែល២០ ទៅ៣០នាទី ដូចជាការដើរ ឬហែលទឹក ដើម្បីជួយឲ្យសួតរបស់យើងមានសុខភាពល្អ ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ៕
ចុចអាន៖ការរីកប៉ោងសរសៃឈាមខួរក្បាល អាចគ្រោះថ្នាក់ នេះជារោគសញ្ញា
ចុចអាន៖ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ