សុខភាព
ក្ដាមឆៅ អាចបង្កគ្រោះថ្នាក់ ឬមានប៉ារ៉ាស៊ីតក្នុងរាងកាយ អ្នកនិយមហូប គួរប្រុងប្រយ័ត្ន
លោកបណ្ឌិត Suwanchai Wattana Yingcharoenchai អគ្គនាយកនៃមន្ទីរសុខាភិបាលបានឲ្យដឹងថា ការបរិភោគក្ដាមឆៅ អាហារឆៅ មិនឆ្អិន ឬប្រើកំដៅក្នុងរយៈពេលខ្លី ដូចជា ប្រហិតក្តាមស្រស់ បុកល្ហុង ក៏ដូចជាម្ហូបហឹរផ្សេងៗ ដែលជាធម្មតាដាក់គ្រឿងទេស ហើយសង្កត់ធ្ងន់ទៅលើរសជាតិដែលហឹរ ឬជូរខ្លាំង អាចបង្កើនហានិភ័យនៃការចម្លងរោគជាមួយនឹងមេរោគបង្កគ្រោះថ្នាក់នៅក្នុងអាហារដែលប្រើជាវត្ថុធាតុដើម។

គ្រោះថ្នាក់នៃការបរិភោគក្ដាមឆៅ
ការទទួលទានក្ដាមឆៅ ឬពាក់កណ្ដាលឆ្អិន មិនបានកម្ដៅ ឬប្រើកម្ដៅក្នុងរយៈពេលខ្លី នឹងបង្កជាហានិភ័យនៃជំងឺសួត ព្រោះពេលញ៉ាំក្តាមឆៅ ចូលទៅក្នុងរាងកាយ ដង្កូវនៃប៉ារ៉ាស៊ីតនឹងស្ថិតនៅក្នុងក្រពះ មិនអាចសម្លាប់បានទេ។
ទោះបីជាប៉ារ៉ាស៊ីត មិនអាចបន្តពូជនៅក្នុងខ្លួនមនុស្សក៏ដោយ។ ប៉ុន្តែវាអាចជ្រាបចូលទៅក្នុងសួត បង្កកំណើត និងរស់នៅបានប្រហែលមួយខែ ដែលបណ្ដាលឲ្យក្អករ៉ាំរ៉ៃ ក្អកចេញឈាម និងក្នុងករណីខ្លះស្លាប់។
ដូច្នេះហើយ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទទួលទាន។ បើចង់ធ្វើម្ហូបជាមួយក្ដាមជាគ្រឿងផ្សំ សំខាន់ត្រូវស្ងោរដោយប្រើកម្ដៅ មុនពេលញ៉ាំ។

របៀបញ៉ាំក្ដាមដោយសុវត្ថិភាព កាត់បន្ថយហានិភ័យនៃជំងឺ
១ មុនពេលចម្អិន ត្រូវតែលាងសម្អាតឲ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយការចម្លងមេរោគប៉ារ៉ាស៊ីត សំណល់គីមី។
២ ត្រូវតែចម្អិន ដោយប្រើកម្ដៅក្នុងការចម្អិនអាហារឲ្យបានល្អ ជាពិសេសសាច់ដែលចម្អិន ត្រូវឲ្យឆ្អិនល្អ តាមដែលអាចធ្វើទៅបាន។
៣ ដាក់អាហារឆៅ និងឆ្អិនខុសគ្នា កុំឡូកឡំឲ្យសោះ។
៤ ត្រូវលាងដៃរបស់អ្នក ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលពីអាហារ និងជំងឺដែលបណ្ដាលមកពីទឹក ដែលនាំឲ្យយើងទៅជាពុលអាហារ រាគរូស ។ បន្ទាប់មក ត្រូវប្រកាន់ខ្ជាប់គោលការណ៍នៃការញ៉ាំ ដោយប្រើស្លាបព្រាផ្ទាល់ខ្លួនជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?
ចុចអាន៖អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


