សុខភាព
ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេកកូនឲ្យសើច
ការចាក់ក្រឡេកធ្វើឱ្យអូនតូចរសើប ហើយសើច និងបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់ និងអូនតូច ប៉ុន្តែប៉ាម៉ាក់បែបមិនដឹងថា ការធ្វើបែបនេះបែរជាអាចប៉ះពាល់ដល់អូនតូចទេ។ ហេតុអ្វីបានជាប៉ាម៉ាក់មិនគួរចាក់ក្រឡេកអូនតូចឱ្យសើច?

តាមការសិក្សាបានឱ្យដឹងថា ការសើចដែលកើតឡើងពីការរំញោចមិនដូចអារម្មណ៍ រីករាយដែលកើតឡើងដោយសារភាពអស់សំណើចបន្ទាប់ពីស្តាប់រឿងកំប្លែងទេ ហើយក៏មិនមានន័យថាអូនតូចសុទ្ធតែចូលចិត្តការចាក់ក្រឡេកដែរ គ្រាន់តែអូនតូចទប់សំណើចមិនបាន។
ខាងក្រោមនេះជាផលប៉ះពាល់នៃការក្រឡិកកូនឱ្យសើច៖
១. អាចបណ្តាលឱ្យអូនតូចមិនស្រួលក្នុងខ្លួន
កម្លាំងនៃការចាក់ក្រឡេករបស់ប៉ាម៉ាក់អាចធ្វើឱ្យអូនតូចឈឺត្រង់កន្លែងត្រូវចាក់។ លើសពីនេះទៅទៀត ប្រសិនបើប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចរឹងពោះ ឬហៀរទឹកភ្នែក និងពិបាកទ្រាំ ថ្វីបើអូនតូចកំពុងសើចសប្បាយក៏ដោយ។ ជាងនេះទៅទៀត អូនតូចមិនអាចប្រាប់ប៉ាម៉ាក់ឱ្យឈប់ចាក់ក្រឡេកបានទេ ព្រោះកំពុងរំញោច។
២. អាចបន្សល់ទុកការចង់ចាំដ៏អាក្រក់
ពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូច អូនតូចនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ អូនតូចមិនអាចប្រាប់ពីអ្វីដែលពួកគេចង់បាន មិនចូលចិត្ត ឬប្រាប់ឱ្យប៉ាម៉ាក់ឈប់ចាក់ក្រឡេកទេ ហើយខំទ្រាំដើម្បីអាចគ្រប់គ្រងខ្លួនឯងឡើងវិញ។
ការស៊ូទ្រាំដើម្បីទទួលបានការគ្រប់គ្រងលើរាងកាយខ្លួនវិញអាចបន្សល់ទុកការចង់ចាំដ៏អាក្រក់ពេញមួយជីវិត ដែលពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូចធ្វើឱ្យអូនតូចឈឺ សើចឡើងរឹងពោះ ហើយពិបាកទ្រាំ។
៣. អាចបណ្តាលឱ្យអូនតូចសើចគាំង
នៅពេលប៉ាម៉ាក់ចាក់ក្រឡេកអូនតូចយូរ អូនតូចអាចសើចគាំងរហូតដល់មិនអាចនិយាយ ឬដកដង្ហើមបាន។ បើធ្ងន់ធ្ងរអូនតូចអាចសន្លប់បាត់បង់ស្មារតី ព្រោះអូនតូចមិនអាចប្រាប់ប៉ាម៉ាក់ឱ្យឈប់ចាក់ក្រឡេក ហើយប៉ាម៉ាក់ប្រហែលជាមិនដឹងថា អូនតូចកំពុងមានបញ្ហាទេ ព្រោះឃើញអូនតូចសើចសប្បាយ។

៤. អាចបណ្តាលឱ្យអូនតូចមានបញ្ហាទំនុកចិត្តពេលធំឡើង
អូនតូចអាចមិនចូលចិត្តការចាក់ក្រឡេក ប៉ុន្តែមិនអាចទប់សំណើចបាន។ ម្យ៉ាងទៀត ដោយសារអូនតូចនៅតូចពេក ការយល់ដឹងក៏នៅតិច អាចមិនទាន់ចេះប្រាប់ប៉ាម៉ាក់ថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក។
ប្រសិនបើប៉ាម៉ាក់មិនដឹងថា អូនតូចមិនចូលចិត្តការចាក់ក្រឡេក ហើយប៉ាម៉ាក់ឧស្សាហ៍ចាក់ក្រឡេកអូនតូចនឹងប្រឆាំងនឹងឆន្ទៈកូន ដែលអាចបណ្តាលឱ្យអូនតូចមានការឈឺចាប់ផ្លូវចិត្ត។
ពេលកូនធំឡើងអាចចាត់ទុកការចាក់ក្រឡេកអំពើរំលោភលើរាងកាយ និងមិនទុកចិត្តអ្នកដែលបានប៉ះពាល់រាងកាយ ហើយអាចព្យាយាមចៀសវាងកន្លែងដែលមានមនុស្សច្រើនព្រោះខ្លាចគេប៉ះ។
ការចាក់ក្រឡេកធ្វើឱ្យអូនតូចសើច ប៉ុន្តែអាចបណ្តាលឱ្យមានផលប៉ះពាល់។ ប្រសិនបើប៉ាម៉ាក់ចង់ឱ្យអូនតូចសើច ឬចង់បង្កើនភាពស្និទ្ធស្នាលជាមួយកូន ប៉ាម៉ាក់គួររកវិធីផ្សេងក្រៅពីការចាក់ក្រឡេក៕
ចុចអាន៖យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង
ចុចអាន៖ខែខ្យល់ត្រជាក់ កូនតូចៗងាយកើតជំងឺត្រអក គួរការពារបែបម៉េច?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


