សុខភាព
ធ្វើលំហាត់ប្រាណទាំងពាក់ម៉ាសមានសុវត្ថិភាពទេសម្រាប់ផ្លូវដង្ហើម?
ជាការពិត យើងតែងតែនៅជាប់នឹងទម្លាប់ហាត់ប្រាណនៅផ្ទះ ឬបន្តធ្វើលំហាត់ប្រាណជាមួយវត្ថុក្នុងគ្រួសារដើម្បីធានាសុវត្ថិភាព។ ប៉ុន្តែគ្រប់គ្នាក៏ចង់វិលត្រឡប់មកកន្លែងហាត់ប្រាណនៅទីសាធារណៈដូចដើម ហើយប្រាកដជាមានសំនួរដ៏ធំមួយសួរថា តើត្រូវហាត់ប្រាណដោយប្រើម៉ាសបិទមុខទេ?
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានផ្ដល់អនុសាសន៍ថា មនុស្សគ្រប់គ្នាត្រូវពាក់ម៉ាសឬគ្របមុខនៅទីសាធារណៈ ជាពិសេសកន្លែងដែលរក្សាភាពខុសគ្នានៃសង្គម ដូចជាហាងលក់គ្រឿងទេស ឬឱសថស្ថាន។ ប្រទេសមួយចំនួននិងផ្នែកខ្លះនៃសហរដ្ឋអាមេរិក បានអនុវត្តការអនុវត្តន៍នេះជាកាតព្វកិច្ច។ យើងមិនដឹងថា នៅពេលណាការណែនាំទាំងនេះនឹងចប់ហើយពួកគេនៅតែអាចអនុវត្តបាន នៅពេលដែលកន្លែងហាត់ប្រាណបានបើកម្ដងទៀត។
ដោយឡែកអង្គការសុខភាពពិភពលោកបានចេញសេចក្ដីណែនាំនៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២០ ថា ប្រជាជនមិនគួរពាក់ម៉ាស់ពេលធ្វើលំហាត់ប្រាណទេ ព្រោះវាអាចកាត់បន្ថយសមត្ថភាពដកដង្ហើមបានស្រួល ដោយសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតក្នុងការការពារការរីករាលដាលជំងឺ គឺជាគំលាតពីអ្នកដទៃ។ យ៉ាងណាក៏ដោយ វាជាជម្រើសផ្ទាល់ខ្លួនរបស់មនុស្សគ្រប់គ្នាក្នុងការសម្រេចថា តើពួកគេចង់ពាក់ម៉ាសពេលហាត់ប្រាណដែរឬទេ។
១. តើវាមានសុវត្ថិភាពទេក្នុងការធ្វើលំហាត់ប្រាណដោយប្រើម៉ាសបិទមុខ?
លោក Grayson Wickham ជាអ្នកព្យាបាលរោគខាងរាងកាយនិងជំនាញខាងពង្រឹងផ្នែកសម្ផស្សនៅឯ Movement ប្រាប់ CNET ថា ” មនុស្សភាគច្រើនអាចធ្វើលំហាត់ប្រាណពាក់ម៉ាសមុខបាន។ ប៉ុន្តែត្រូវតាមដានពីអារម្មណ៍ខ្លួនឯង ក្នុងពេលធ្វើលំហាត់ប្រាណនិងប្រយ័ត្នចំពោះរោគសញ្ញាជាក់លាក់ណាមួយ ដូចជា ឈឺក្បាល វិលមុខ ឬដកដង្ហើមខ្លីៗ “។
២. អ្នកណាម្នាក់មិនគួរហាត់ប្រាណដោយប្រើម៉ាសបិទមុខ?
លោក Wickham មានប្រសាសន៍ថា អ្នកដែលមានជំងឺសរសៃឈាមបេះដូង ឬផ្លូវដង្ហើម គួរតែប្រយ័ត្នពេលហាត់ប្រាណដោយពាក់ម៉ាសបិទមុខ។ ភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ពួកគេនឹងកំណត់ថា តើសមឬអត់សម្រាប់ពួកគេក្នុងការធ្វើលំហាត់ប្រាណដោយពាក់ម៉ាស។
លោកបន្ថែមថា “ អ្នកដែលមានជំងឺផ្លូវដង្ហើមស្ថិតនៅផ្នែកធ្ងន់ធ្ងរ អាចធ្វើលំហាត់ប្រាណក្នុងផ្ទះដោយមិនមិនចាំបាច់ពាក់ម៉ាស ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកដទៃ ”។
៣. តើមានអ្វីកើតឡើងនៅពេលអ្នកហាត់ប្រាណដោយប្រើម៉ាសបិទមុខ?
បើប្រៀបធៀបទៅនឹងការដកដង្ហើមធម្មតា ការពាក់ម៉ាសការពារប្រភេទណាមួយដែលធ្វើឲ្យមានលំហូរខ្យល់ចូលក្នុងសួតរបស់យើង។ អុកស៊ីហ្សែនតិចនៅក្នុងសួតមានន័យថា អុកស៊ីហ្សែនតិចនៅក្នុងចរន្តឈាមនិងសាច់ដុំធ្វើការរបស់យើង ដែលជាដើមហេតុធ្វើឱ្យការបណ្ដុះបណ្ដាលកាន់តែពិបាក។
លោក Wickham និយាយថា “ ម៉ាសផ្សេងៗមានកម្រិតនៃលំហូរខ្យល់ខុសៗគ្នា អាស្រ័យលើកម្រាស់នៃវត្ថុធាតុដើម” ។
ប្រសិនបើយើងមានអារម្មណ៍ថាឈឺក្បាលវិលមុខឬដកដង្ហើមខ្លីៗ គួរតែអង្គុយហើយសម្រាក។ ហើយរោគសញ្ញាមិនធូរស្បើយទៀត យើងគួរតែដកម៉ាសរបស់យើងចេញ ដើម្បីឱ្យខ្លួនយើងបានដកដង្ហើមធម្មតាមកវិញ។
ប្រសិនបើយើងត្រូវការយកម៉ាសចេញពីមុខ សូមធ្វើតាមច្បាប់សុខភាពសាធារណៈរបស់រដ្ឋជានិច្ច ហើយព្យាយាមរក្សាចម្ងាយរវាងខ្លួនឯងនិងមនុស្សផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការលើសអ័រម៉ូនទីរ៉ូអ៊ីត លើស្ត្រីមានផ្ទៃពោះ!
ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


