សុខភាព
អត្ថប្រយោជន៍ ៤ ចំណុច គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក
ការចំណាយពេលវេលាហាត់ប្រាណពេលព្រឹក គឺជារឿងមួយសំខាន់ណាស់ដែលមិនគួររំលងបាន ព្រោះថាអាចផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៤យ៉ាងក្នុងពេលតែមួយ មិនថា តែសុខភាព ទម្លាប់ល្អ ពេលវេលា និង ស្មារតីរស់នៅប្រចាំថ្ងៃ។ អត្ថប្រយោជន៍ទាំង ៤មានដូចខាងក្រោម៖
១.គ្មានការរំខាន
ការហាត់ប្រាណពេលព្រឹកព្រលឹម អាចន្លោះពីម៉ោង ៤ ទៅ ៦ព្រឹក មិនថារយៈពេលតិចឬច្រើននឹងមិនធ្វើឲ្យយើងមានការំខានខ្លាំងដូចជាពេលរសៀល ឬយប់នោះទេ។ ការធ្វើលំហាត់ប្រាណក្នុងអំឡុងពេលនោះ ទោះបីអ្នកចូលចិត្ដហាត់ប្រាណនៅទីសាធារណៈ សួនច្បារមាត់ទន្លេ ក៏មិនសូវមានមនុស្សច្រើន មមាញឹក និងរំខាននោះឡើយ។ យើងអាចហាត់ប្រាណ ដោយការជិះកង់ ការដើរ ការត់ ឬសកម្មភាពរាងកាយផ្សេងទៀត ដោយរីករាយជាមួយថ្ងៃថ្មី អាកាសធាតុក៏មិនក្ដៅនោះដែរ។ ម្យ៉ាងវិញទៀត ការជ្រើសរើសពេលវេលាហាត់ប្រាណពេលព្រឹក គឺអាចធ្វើឲ្យយើងឆ្លៀតពេលបានល្អ ដោយមិនប៉ះពាល់ដល់កិច្ចការងារផ្សេងៗនោះទេ។

២.សុខភាពរាងកាយ
ការហាត់ប្រាណពេលព្រឹកជាក់ស្ដែងណាស់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ទៅដល់សុខភាពរាងកាយ។ រាងកាយក្រោយពេលសម្រាក៦ទៅ ៨ម៉ោងនឹងចាប់ផ្ដើមដំណើការ ព្រមគ្នា សរសៃរឈាមចាប់ផ្ដើមធ្វើការឋិតថេរសព្វរាងកាយ ក្នុងចំណុចនេះក៏ជំនួយទៅដល់ដំណើរការមេតាប៉ូលីស ក្នុងរាងកាយ។ បើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Avigdor Arad នៅមន្ទីពេទ្យ Mount Sinai Hospital សហរដ្ឋអាមេរិកបានឲ្យដឹងថា បើគិតទៅលើការធ្វើមេតាប៉ូលីស កន្លងមកធ្លាប់មានការលើកឡើងថា ញ៉ាំទឹកពេលព្រឹក១កែវអាចជួយដល់ដំណើរការមេតាប៉ូលីស នោះគឺមិនទាន់គ្រប់គ្រាន់ទេ តែបើបានហាត់ប្រាណទៀតទើបកាន់តែប្រសើរ។ មេតាប៉ូលីសគឺជាដំណើរការបំបែក ពពួកប្រូតេអ៊ីន ខ្លាញ់ ស្ករ កាបូននីដ្រាត ដើម្បីបង្កើតថាមពលចិញ្ចឹមរាងកាយ។ ដូច្នេះដំណើរការមេតាប៉ូលីសល្អ នោះសុខភាពក៏កាន់តែល្អផងដែរ។
៣.ពង្រឹងសា្មរតី
ការហាត់ប្រាណពេលព្រឹកនឹងធ្វើឲ្យអារម្មណ៍យើងស្រស់សា្រយ លើសពីការំពឹងទុក ពីព្រោះថាការបែកញើសពេលព្រឹកព្រលឹមនឹងជួយបង្កើនទៅអ័រម៉ូន endorphins serotonin និង dopamine។ អ័រម៉ូនទាំងបីប្រភេទនេះមានតួនាទីសំខាន់ណាស់សម្រាប់ខួរក្បាល និងប្រព័ន្ធប្រសាទមិនអាចខ្វះបាន។ ការហាត់ប្រាណពេលព្រឹកជាមួយអារម្មណ៍ស្រស់ស្រាយ បរិយាកាស ត្រជាក់ ពិតជាផ្ដល់អត្ថប្រយោជន៍ដល់ស្មារតី។ មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឲ្យយើងបង្កើតទម្លាប់ល្អក្រោកពីព្រឹកផងដែរ។
៤. សុខភាពដំណេក
ក្នុងចំណុចនេះស្ដាប់ទៅហាក់ដូចជាប្លែកបន្ដិចដែលហាត់ប្រាណពេលព្រឹកបែជាជួយដល់ការគេងពេលយប់ទៅវិញ។ ប្រាកដណាស់ថា ការហាត់ប្រាណពេលព្រឹកពិតជាអាចរួមចំណែកសម្រួលដល់សុខភាពដំណេកពេលយប់បាន ព្រោះថាការហាត់ប្រាណពេលព្រឹក ចន្លោះម៉ោង ៤ទៅ ៦ព្រឹក គឺជាពេលវេលាវដ្ដនៃដំណើរការគេងរបស់យើង ដែលបានបែងចែកជាពីរ ពេលយប់នឹងពេលថ្ងៃ។ ពេលយប់ យើងចាប់រាប់ពេលវេលាត្រូវគេងពីម៉ោង ៩ឬម៉ោង១០ ហើយភ្ញាក់វិញចន្លោះពីម៉ោង៤ទៅ៥ព្រឹក ស្មើនឹង ៧ទៅ ៨ម៉ោង។ ការហាត់ប្រាណពេលព្រឹកដែលជំនួយដល់ការគេងគឺប្រភេទហាត់ប្រាណបែប aerobic កម្រិតមធ្យម គឺជាការហាត់ប្រាណដែលធ្វើការពត់ដងខ្លួន កាយវិការច្រើន សម្រួលដល់សរសៃឈាម និងសាច់ដុំបានល្អ ជាពិសេសផ្នែកសរសៃឈាមខួរក្បាល។ ការជ្រើសរើសវិធីសាស្ដ្រហាត់ប្រាណពេលព្រឹកជាប្រចាំយ៉ាងហោចឲ្យបាន ៣០នាទី ទៅ ១ម៉ោងក៏ជាវិធីសាស្ដ្រដែលវេជ្ជបណ្ឌិតផ្នែកសុខភាពដំណេកណែនាំដល់អ្នកជំងឺ។

មធ្យោបាយបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក
ក្រោកពីព្រឹកហាត់ប្រាណចន្លោះពីម៉ោង ៤ទៅ ៥ ហាក់មានការលំបាកបន្ដិចប្រសិនជាអ្នកមានទម្លាប់ចូលគេងយប់ជ្រៅ ឬ អ្នកមានទម្លាប់គេងច្រើន។ តែយ៉ាងណាក៏ដោយ យើងអាចសាកល្បងធ្វើមួយសប្ដាហ៍ដំបូងតាមវិធីខាងក្រោមនេះ៖
-បង្កើតទម្លាប់ចូលគេងឲ្យបានមុនម៉ោង ១១ ភ្ញាក់ពីគេងនៅម៉ោង៥
-រៀបចំសំភារៈឲ្យរួចជាស្រេចពីល្ងាច ងាយស្រួលពេលភ្ញាក់ យើងអាចចាប់ផ្ដើមតែម្ដង
-ញ៉ាំទឹកឲ្យបានមួយកែវមុនចាប់ផ្ដើមការហាត់ប្រាណ
-ធ្វើកម្មភាពហាត់ប្រាណបែប aerobic យ៉ាងហោចឲ្យបាន ៣០នាទី អាចធ្វើបានក្នុងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ ឬទីធ្លាស្រឡះ បរិវេណមុខផ្ទះ
-ផ្ចង់ស្មារតីប្រឆាំងនឹងអារម្មណ៍ការងុយគេង ចំណុចនេះយើងអាចស្ដាប់ចម្រៀង ក៏បាន
-អនុវត្ដឲ្យបានយ៉ាងហោច ពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ នោះនឹងមានអារម្មណ៍ថា ការកំណត់ពេលវេលាភ្ញាក់ពីគេងនឹងមានភាពទៀងទាត់។ ការធ្វើបែបនេះបានសម្រេច នោះយើងក៏អាចចាប់ផ្ដើមការហាត់ប្រាណបែបផ្សេង ទៀត ដូចជាការជិះកង់ ការដើរ ការរត់ទៅតាមចំណូលចិត្ដរបស់យើងបាន៕
ចុចអាន៖មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ
ចុចអាន៖ហាត់ប្រាណមួយថ្ងៃ ១ ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C