ធ្វើ​ដូចម្តេច ទើប​អាច​ដឹង​ថា អ្នកកំពុងលើសជាតិប៉ូតាស្យូម?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ធ្វើ​ដូចម្តេច ទើប​អាច​ដឹង​ថា អ្នកកំពុងលើសជាតិប៉ូតាស្យូម?

Published

on

សូដ្យូម និង​ប៉ូតាស្យូម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេនៅក្នុងខ្លួនមនុស្ស។ សូដ្យូម​ភាគច្រើន​ស្ថិត​នៅ​ខាងក្រៅ​កោសិកា ចំណែក​ប៉ូតាស្យូម​ភាគច្រើន​ស្ថិតនៅ​ក្នុង​កោសិកា។ ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។

ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សំរាប់អោយសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។

ដើម្បីដឹងថា លោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម សូមលោកអ្នកសង្កេតលើរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖

– ហត់
– ក្អួតចង្អោរ
– ចុះខ្សោយនៃភាពរំញោច
– ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
– ស្ពឹក ឬស្រពន់
– ចុកទ្រូង ញ័រទ្រូង
– ខ្សោយអស់កម្លាំង
– បេះដូងដើរខុសសង្វាក់ (អាចឈានទៅដល់បេះដូងឈប់ដើរ ឬ ការបាត់បង់ជីវិត)

មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំអោយមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ក្នុង​ករណី​ខ្លះ ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយ អ្នក​ជំងឺ​នឹងអាចបាត់បង់ជីវិត៕

អត្ថបទ ៖ រស្មី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services