សុខភាព
អ្នកវិទ្យាសាស្រ្តព្រមាន! មេរោគផ្តាសាយបក្សី អាចបំប្លែងខ្លួន ហើយឆ្លងមកមនុស្ស
មន្ត្រីសុខាភិបាលមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យមានចំណាត់ការជាអន្តរជាតិ ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា វីរុសនេះអាចបំប្លែងខ្លួន និងឆ្លងមកមនុស្ស។

ថនិកសត្វមួយចំនួន ត្រូវបានគេរកឃើញថាកំពុងផ្ទុកមេរោគឆ្លងនេះរួចទៅហើយ ចំពេលមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
មេរោគ H5N1 បានសម្លាប់សត្វស្លាបប្រហែល ២០៨លានក្បាលរួចទៅហើយនៅជុំវិញពិភពលោក ប៉ុន្តែតួលេខចុងក្រោយបង្ហាញថា មានថនិកសត្វយ៉ាងតិច២០០ក្បាលក៏ឆ្លងជំងឺនេះដែរ។

នៅចក្រភពអង់គ្លេស ទីភ្នាក់ងារសុខភាពសត្វ និងរុក្ខជាតិ (APHA) បានរកឃើញសត្វកណ្ដុរ និងកញ្ជ្រោងចំនួន៩ក្បាល ដែលធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លងខ្លាំង H5N1។ នៅសហរដ្ឋអាមេរិក មេរោគនេះត្រូវបានគេរកឃើញនៅក្នុងសត្វកំប្រុក ខ្លាឃ្មុំ រ៉ាក់ខូន និងកញ្ជ្រោងក្រហម។
ចណែកនៅប្រទេសបារាំង មេរោគនេះបានឆ្លងដល់សត្វឆ្មា ហើយក៏បានបង្កឲ្យមានការផ្ទុះឡើងនៅកសិដ្ឋានសត្វសំពោចរបស់ប្រទេសអេស្ប៉ាញផងដែរ។ លើសពីនេះ ជំងឺគ្រុនផ្តាសាយបក្សី ក៏ត្រូវបានគេរកឃើញនៅក្នុងសត្វផ្សោតដែរ។

ក្រុមអ្នកស្រាវជ្រាវជឿថា សត្វទាំងនេះបានឆ្លងវីរុស ដោយសារការស៊ីសត្វបក្សីដែលងាប់ឬឈឺជំងឺនេះ។ អ្នកវិទ្យាសាស្រ្តកត់សម្គាល់ថា មេរោគដែលរកឃើញនៅក្នុងសត្វទាំងនេះ បង្ហាញសញ្ញានៃការបំប្លែង ដែលអនុញ្ញាតឲ្យវាឆ្លងទៅថនិកសត្វកាន់តែងាយស្រួល។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមិនទាន់រកឃើញព័ស្តុតាងណាមួយដែលបង្ហាញថា មេរោគនេះមានសមត្ថភាពចម្លងពីថនិកសត្វទៅថនិកសត្វនោះទេ។

ឥឡូវ មន្ត្រីសុខាភិបាលសាធារណៈបានចេញការព្រមានថា មេរោគនេះអាចបន្តបំប្លែងខ្លួន និងបង្កើនសមត្ថភាព ហើយថែមទាំងអាចចម្លងមកមនុស្សទៀតផង។ យ៉ាងណាក្តី ពួកគេបានកត់សម្គាល់ថា ហានិភ័យចំពោះសាធារណជនគឺទាបណាស់។
យោងតាមអង្គការសុខភាពពិភពលោក (WHO), មានករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 មកមនុស្សប្រហែល ៨៣០ ករណីក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយក្នុងនោះ ៤៥៧ករណីបានស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជប៉ុន សម្លាប់សត្វមាន់ ៤៥ម៉ឺនក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សីថ្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ