សុខភាព
យល់ពីរោគសញ្ញា និងការព្យាបាលជំងឺ គីសដៃស្បូន!
ជំងឺដុំគីសដៃស្បូន គឺជាដុំទឹកមានស្រោម ឬថង់ ដែលមានផ្ទុក ទៅដោយទឹករាវ រំអិលខាប់ស្អិត លាយឈាមរដូវខាប់ៗ ឬមានជាលិកា សក់..ធ្មេញលាយឡំបញ្ចូលគ្នា នៅខាងក្នុងនៃអូវែ (ក្រពេញមេជីវិតស្ត្រី)។

ក) រោគសញ្ញាគីសដៃស្បូន
– ស្ត្រីមានការឈឺចាប់ស្ទុំៗក្នុងអាងត្រគាក មុនពេលមករដូវ ឬពេលមករដូវ (អង់ដូម៉េទ្រីយ៉ូស៊ីស) និងពេលរួមដំណេក
– ឬឈឺចាប់ខ្លាំងភ្លាមៗ លាយជាមួយ ក្អួតចង្អោរ ទៅតាមសភាពនៃផលវិបាករបស់គីស (រមួល, បែក ឬ សង្កត់ទៅលើសរីរាង្គផ្សេងៗតាមទំហំនៃគីស)
– ពិបាកនោម នោមញឹក ឬពិបាកបន្ទរបង់

ខ) ការព្យាបាល
ការព្យាបាលទៅតាមសភាពជាក់ស្ដែងនៃ រោគសញ្ញា អាយុរបស់ស្ត្រី ប្រភេទគីស និងទំហំ ឬផលវិបាករបស់វា។
– ការតាមដាន (ករណីគីសទំហំតូច ឬ មិនមានផលរំខាន)
– ការព្យាបាលវះកាត់បើកពោះ (Laparotomy)


– ការព្យាបាលវះកាត់ដោយប្រើឧបករណ៍ទំនើបចោះពោះ (Laparoscopy): ដែលជាការវះកាត់ទំនើប មិនសូវមានការឈឺចាប់ ស្នាមរបួសទំហំតូច និងឆាប់បានត្រលប់ទៅផ្ទះវិញ ដែលអាចរក្សាទុកដៃស្បូន ឬអូវែរ ដើម្បីទុកលទ្ធភាពអោយស្ត្រីអាចបង្ករកំណើតទៅថ្ងៃក្រោយទៀតបាន។

«សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យ ដើម្បីជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញរោគស្ត្រី ទទួលប្រឹក្សាយោបល់ អំពីរោគវិនិច្ឆ័យ ជាមួយការព្យាបាលដោយវិធីសាស្ត្រទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កន្លែងសម្ងាត់មានអនាម័យ ស្រីៗត្រូវដឹងតិចនិកទាំង៥ នេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


