Connect with us

សុខភាព

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

បានផុស

នៅ

ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែនាំ​ថា គួរតែ​សម្អាត​តាំងពី​មិន​ទាន់​ដុះ​ធ្មេញ ទើប​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ។

វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូបនេះបាន​ឲ្យ​ដឹង​ថា ក្មេង​ចេះ​បៅ​ត្រូវតែ​ចេះ​សម្អាត​ក្នុង​មាត់ ដើម្បី​អនាម័យ ធ្មេញ​ដុះ​មក​ស​ស្អាត និង​គ្មាន​ក្លិន​អាក្រក់​ចេញ​ពី​មាត់ ដែល​នេះ​ជា​មូលហេតុ​សំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឧបករណ៍​ដែល​ត្រូវការ​នោះ​មាន​ដូចជា​កំប្រេស​យក​មក​រុំ​នៅ​ដៃ និង​ទឹកក្ដៅឧណ្ហៗ។ វិធី​ធ្វើ​គឺ​ជ្រលក់​កំប្រេស​ដែល​រុំ​នៅ​ម្រាម​ដៃ​ចង្អុល​ទៅ​ក្នុង​ទឹក​ឧណ្ហៗ​នោះ ហើយ​យក​ទៅ​វាស​ក្នុង​មាត់ ដើម្បី​កម្ចាត់​ជាតិ​ទឹក​ដោះ​ដែល​នៅ​សេសសល់​ជាប់​អណ្ដាត និង​អញ្ចាញ​ធ្មេញ ក្រោយ​កូន​បៅ​រួច។ នៅ​ពេល​កូន​ចាប់ផ្ដើម​ដុះ​ពន្លក​ធ្មេញ​យើង​នៅ​បន្ត​សកម្មភាព​បែប​នេះ​ដដែល រហូត​ដល់​វ័យ ១ ឆ្នាំ ទើប​ចាប់ផ្ដើម​បង្រៀន​ឲ្យ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ច្រាស និង​ថ្នាំ។

នៅ​វ័យ​ចេះ​ដុស​ធ្មេញ​ត្រូវ​ទិញ​ថ្នាំ​សម្រាប់កូន​ក្មេង​​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច​ចាប់ពី​ប៉ុន​គ្រាប់​ស្រូវ​ឡើង​ទៅ ហើយ​នៅ​ពេល​កូន​ដុស​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ចុចអាន៖ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម