សុខភាព
ការសិក្សារកឃើញប្រយោជន៍ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង
ដូចគ្នាយើងបានដឹងមកហើយថាការផឹកកាហ្វេនិងតែបៃតងមានប្រយោជន៍ដល់សុខភាពរបស់យើង ដូចជាជួយដល់សុខភាពបេះដូង បន្ថយកម្រិតរលាក និងកាត់បន្ថយការវិវត្តទៅជាជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
យ៉ាងណា ការសិក្សាថ្មីមួយត្រូវវិបសាយសុខភាពរបស់សាកលវិទ្យាល័យ Harvard ចុះផ្សាយនៅខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថាការផឹកកាហ្វេ(មិនបន្ថែមជាតិផ្អែម) និងតែបៃតងក៏មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃការឆាប់ស្លាប់របស់អ្នកជំងឺទឹកនោមផ្អែមដូចគ្នា។
ការសិក្សាបានវាយតម្លៃទៅលើរបាយការណ៍ផ្ទាល់ខ្លួនពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សចំនួន៥ ០០០នាក់នៅក្នុងប្រទេសជប៉ុន រយៈពេលប្រាំឆ្នាំ។ តាមការសិក្សា បើប្រៀបធៀបជាមួយនឹងអ្នកមិនផឹកកាហ្វេ និងតែបៃតង ឃើញថាអ្នកផឹកតែ និងកាហ្វេមានហានិភ័យទាបជាងក្នុងការឆាប់ស្លាប់បង្កដោយបញ្ហាសុខភាពផ្សេងៗ។
អ្នកផឹកកាហ្វេពីរពែង ឬតែបៃតងបួនពែងក្នុងមួយថ្ងៃ មានអត្រាឆាប់ស្លាប់៤០ភាគរយទាបជាងអ្នកមិនផឹកសោះ។ ចំពោះអ្នកផឹកកាហ្វេបួនពែងក្នុងមួយថ្ងៃ និងផឹកថែមតែបៃតងពីរពែងទៀត មានអត្រាឆាប់ស្លាប់ ទាបជាងអ្នកមិនផឹកដល់ទៅ៦៣ភាគរយ។
ការសិក្សានេះធ្វើឡើងតាមការអង្កេតតែប៉ុណ្ណោះ និងមិនមានភស្តុតាងបញ្ជាក់ថាការផឹកកាហ្វេ និងតែបៃតងធ្វើឲ្យមនុស្សមានអាយុវែងនោះទេ។ យ៉ាងណា ការសិក្សាបញ្ជាក់ថា កាហ្វេ និងតែបៃតង សុទ្ធតែមានផ្ទុកធាតុមានប្រយោជន៍ខ្លាំងដល់សុខភាព ដូចជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា ញ៉ាំកាហ្វេខ្ទង់៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការវិវត្តជំងឺទឹកនោមផ្អែម
-
ព័ត៌មានជាតិ១២ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)