Connect with us

សុខភាព

តើការញ៉ាំស្ករច្រើន ធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?

បានផុស

នៅ

ជំងឺ​ទឹក​នោ​ម​ផ្អែម​ត្រូវ​គេ​កំណត់​លើ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តែ​អាច​មាន​មនុស្ស​យើង​មួយ​ចំនួន​ឆ្ងល់​ដែរថា​ តើ​ការ​ញ៉ាំ​ស្ករ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ?

Image result for Eat lots of sugar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម តែ​ថា​ការ​ញ៉ាំ​ស្ករ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​កើត​មាន​ជំងឺ​​នេះ​ប៉ុណ្ណោះ។ មាន​កត្តា​ជាច្រើន​ទៀត​​រូម​ទាំង​របប​អាហារ របៀប​របប​រស់​នៅ និង​ហ្សែន ជា​ដើម សុទ្ធ​តែ​អាច​ជា​ហានិភ័យ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះដែរ​។​​​​​

១. អ្វី​ជា​ជំងឺ​ទឹកនោមផ្អែម?

ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​​នៅ​ពេល​រាង​កាយ​របស់​យើង​លែង​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រកប​ដោយ​ប្រ​សិទ្ធភាព​។ បញ្ហា​នេះ អាច​កើត​ឡើង​បាន​​នៅ​ពេល​ដែល​លំពែង​ឈប់​ផលិត​អាំងស៊ុត​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយសារតែ​កោសិកា​យើង​ស៊ាំ​នឹង​អាំងស៊ុយ​លីន​។​​​​

អាំងស៊ុយ​លីន គឺ​ជា​អ័រម៉ូន​ជួយ​កម្ចាត់​ស្ករ​ចេញ​ពី​ក្នុង​ចរន្ត​ឈាម និង​បញ្ចូល​ទៅ​ក្នុង​កោសិកា។ ដំណើរ​ការ​ទាំងពីរ​នេះ ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​​

ការ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​រយៈពេល​យូរ នឹង​នាំ​ឲ្យ​កើត​មាន​ផលវិបាក​ផ្សេងៗ ដូចជា​កើត​មាន​ហានិភ័យ​ជំងឺ​បេះដូង ក៏​ដូចជា​ខូចខាត​ដល់​ប្រព័ន្ធ​ប្រ​សាទ និង​តម្រង​នោម​។ ដូច​នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ។

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១៖ ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធភាព​ស៊ាំ​វាយ​ប្រហារ​ទៅ​លើ​លំពែង និង​បំផ្លាញ​លទ្ធភាព​ផលិត​អាំង​ស៊ុយ​លីន​។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​​ឡើង​ពេល​លំពែង​ឈប់​ផលិត​អាំង​ស៊ុយ​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ពេល​ដែល​កោសិកា​រាង​កាយ​យើង​លែង​ឆ្លើយ​តប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ដែល​លំពែង​ផលិត​។

ញ៉ាំផ្លែឈើ

២. តើ​ស្ករ​ធ្វើ​មេតាប៉ូលិស​បែប​ណា?​

ពេល​និយាយ​ទៅ​លើ​ស្ករ គឺ​សម្ដៅ​លើ​sucrose ជា​ស្ករ​ដែល​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ជា​ដើម។ Sucrose ផ្សំ​ឡើង​ដោយ​មូលេគុល​គ្លុយកូស និង​មួយ​មូលេគុលហ្វ្រាក់តូស (fructose) ចង​ជាប់​គ្នា​។

ពេល​យើង​ញ៉ាំ​ស្ករ មូលេគុល​គ្លុយកូស និង​ហ្វ្រាក់តូស ត្រូវ​បំបែក​ចេញពី​គ្នា​ដោយ​អង់ហ្ស៊ីម​នៅ​ក្នុង​ពោះ​វៀន​តូច មុន​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម។

ការណ៍​នេះ ធ្វើ​ឲ្យ​​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​សញ្ញា​ឲ្យ​លំពែង​បញ្ចេញ​អាំងស៊ុយលីន។ អាំងស៊ុយ​លីន​នឹង​នាំ​គ្លុយ​កូស​ចេញពី​ក្នុង​ចរន្ត​ឈាម ហើយ​ចូល​ទៅ​ក្នុង​កោសិកា ដែល​វា​នឹង​ធ្វើ​មេតាប៉ូលិស​ឲ្យ​ក្លាយ​ជា​ថាមពល​។

ដូចគ្នា​ដែរ ចំនួន​តិច​តួច​នៃហ្វ្រាក់តូស អាច​ត្រូវ​នាំ​ទៅ​កាន់​កោសិកា និង​ប្រើ​សម្រាប់​ជា​ថាមពល និង​មួយ​ផ្នែកធំ​ត្រូវ​នាំទៅ​កាន់​ថ្លើម ជា​កន្លែង​បំប្លែង​ទៅជា​គ្លុយកូស​សម្រាប់​ថាមពល ឬ​ក៏​ជា​ខ្លាញ់​ស្តុក ទុក​។​

ប្រសិនជា​យើង​ញ៉ាំ​ស្ករ​ច្រើនជាង​​តម្រូវការ​របស់​រាងកាយ​សម្រាប់​បង្កើត​ថាមពល ស្ករ​ដែល​លើស​នឹង​ត្រូវ​បំប្លែង​ទៅ​ជា​អាស៊ីដ​​ខ្លាញ់ និង​ស្តុក​ទុក​ក្នុង​រាង​កាយ​។

ដោយ​សារ​តែ​ហ្វ្រាក់តូស ​អាច​បំប្លែង​ជា​ខ្លាញ់ បើ​យើង​ញ៉ាំ​ច្រើន​នឹង​ធ្វើ​ឲ្យ​​យើង​កើន​ឡើង​កម្រិត​ខ្លាញ់ទ្រីគ្លីសេរីត ដែល​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ខ្លាញ់​រុំ​ថ្លើម។

៣. ស្ករ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម?

ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា​ការ​ផឹក​ភេសជ្ជៈ​ផ្អែម​​ជា​ទៀង​​ទាត់​​អាច​មាន​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដល់​ទៅ​​២៥​ភាគ​រយ។ ជាក់​ស្តែង​ផឹក​ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង​រាល់ថ្ងៃ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​១៣​ភាគ​រយ ដោយ​មិន​ទាន់​គិត​ដល់​ការ​ឡើង​គីឡូ​នៅ​ឡើង​។​​

Image result for Eat lots of sugar

ដូច​គ្នា​ដែរ ការ​សិក្សា​រក​ឃើញ​ថា​ប្រទេស​ដែល​សម្បូរ​ប្រជា​ជន​ចូល​ចិត្ត​ញ៉ាំ​ស្ករ​ច្រើន ក៏​សម្បូរ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ជាង​ប្រទេស​ដែល​មាន​ពល​រដ្ឋ​មិន​សូវ​ញ៉ាំ​ស្ករ​ដូច​គ្នា។

ស្ករ​ចម្រាញ់ ពិសេស​ស្ករ​មាន​នៅ​ក្នុង​ភេសជ្ជៈផ្អែម គឺ​មាន​ទំនាក់​ទំនង​ខ្លាំង​នាំ​ឲ្យ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ការណ៍​នេះ​ទំនង​ដោយ​សារ​ស្ករ​មាន​​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ថ្លើម និង​ដោយ​ប្រយោល​លើ​ការ​ឡើង​ទម្ងន់។

៤. ចុះ​ស្ករ​ធម្មជាតិ?

​​ខណៈ​ដែល​ការ​ញ៉ាំ​ស្ករ​កែច្នៃ​ច្រើន​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម តែ​ការ​ញ៉ាំស្ករ​ធម្មជាតិ​មិន​ដូច​គ្នា​ទេ​។ ស្ករ​ធម្មជាតិ សម្ដៅ​លើ​ស្ករ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈើ​ និង​បន្លែ​ដែល​យើង​ញ៉ាំ ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ចម្រាញ់​។

Image result for Natural sugar

ស្ករ​ធម្មជាតិ​នៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ មាន​លាយ​ឡំ​ជាមួយ​នឹង​ជាតិ​សរសៃ ទឹក សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត។ អ្វី​ទាំង​អស់​នេះ នឹង​ត្រូវ​រំលាយ និង​ស្រួប​យឺតៗ​ និង​​មិន​ងាយ​ធ្វើ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ទេ​។

យ៉ាងណា ​ចំពោះ​ទឹក​ផ្លែ​ឈើ​ស្រស់​វិញ ការសិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនងវិវត្ត​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​សារ​ថា​ក្នុង​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​មាន​ជាតិ​សរសៃ​ទាប​។ ប៉ុន្តែ​ ការ​លើក​ឡើង​នេះ​នៅ​មាន​លទ្ធ​ផល​មិន​ទាន់​គ្រប់​គ្រាន់ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

សូមចុចអាន៖ បែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤១ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម