ព័ត៌មានអន្ដរជាតិ
មានអ្វីកើតឡើង បើអ្នកជំងឺកូវីដមិនបានចាក់វ៉ាក់សាំងដូសទីពីរតាមពេលកំណត់?
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ បានកើតឡើងនៅគ្រប់តំបន់ ជាពិសេសប្រទេសមួយចំនួននៅលើពិភពលោក ក៏បានចាប់ផ្ដើមចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺរាតត្បាតដែលកំពុងរាលដាលខ្លាំង។
ក្នុងពេលនេះដែរ បើសិនជាអ្នកជំងឺកូវីដឬនរណាម្នាក់កំពុងស្ថិតក្នុងចំណោមមនុស្សដែលត្រូវចាក់វ៉ាក់សាំង ប៉ុន្តែបែរជួបនូវការការពន្យារពេល ឬកង្វះការផ្គត់ផ្គង់វ៉ាក់សាំង ត្រូវរង់ចាំយូរជាង ៣ ឬ ៤ សប្ដាហ៍ ដូចការណែនាំ។ តើនឹងមានអ្វីកើតឡើងលើរាងកាយ បើសិនពួកគេមិនបានទទួលវ៉ាក់សាំងនៃដូសទីពីរ?

លោក David Topham អ្នកជំនាញផ្នែកជីវវិទូនិងអ្នកជំនាញខាងការពាររោគនៅសាកលវិទ្យាល័យ រ៉ូឆឺស្ទឺរ នៅ ញូវយ៉ក និយាយ“ នេះមិនមែនជាបញ្ហាទេ ព្រោះការពន្យារពេលចាក់វ៉ាក់សាំង មិនបានបង្កអន្តរាយដល់មនុស្សឡើយ ” ។
នៅក្នុងសាកល្បងព្យាបាលមួយ រវាងវ៉ាក់សាំង Pfizer-BioNTech និង Moderna ដោយមានមនុស្សខ្លះចាក់វ៉ាក់សាំង Pfizer-BioNTech ក្នុងរយៈពេល ២១ ថ្ងៃដាច់ពីគ្នា និងអ្នកផ្សេងទៀតចាក់ ២៨ ថ្ងៃពីគ្នាសម្រាប់វ៉ាក់សាំង Moderna ។ ការសិក្សារកឃើញថា ទោះបីជាមនុស្សចាក់វ៉ាក់សាំងមានគំលាតរយៈពេលយ៉ាងណា នោះមិនមែនជាព្រួយបារម្ភឡើយ។

កាលពីថ្ងៃទី ២១ ខែមករា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងទាំងនេះ វាក៏ត្រូវបានចេញវេជ្ជបញ្ជាឲ្យមានចន្លោះពេលជាក់លាក់នីមួយៗ ពីព្រោះនោះជាទិន្នន័យ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបាននិយាយថា មិនមានបញ្ហាអ្វីឡើយ ប្រសិនបើអ្នកជំងឺដល់ពេលកំណត់ចាក់លើកទីពីរ ចាប់ពី ៤ ថ្ងៃមុនឬ ៤២ ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង ហើយមិនបានទទួលការចាក់បន្ថែម។ អ្វីដែលសំខាន់គឺដូសទាំងពីរជាប្រភេទតែមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖gavi.org
ចុចអាន៖តើវីរុសកូវីដ-១៩អាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃសក់ដែរអត់?
ចុចអាន៖មកដឹងពីវ៉ាក់សាំង AstraZeneca ដែលកម្ពុជាជិតទទួលបាន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


