Connect with us

ព័ត៌មានអន្ដរជាតិ

មក​ដឹង​ពី​វ៉ាក់សាំង​ AstraZeneca ​​ ដែល​កម្ពុជាជិត​ទទួល​បាន

បានផុស

នៅ

ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជាជិត​ទទួល​បាន​វ៉ាក់សាំង AstraZeneca នាពេលថ្មីៗ នេះ​ជា​អ្វី​ដែល​យើង​គួរ​ស្វែងយល់​ទាំងអស់​គ្នា ​ពី​ប្រសិទ្ធភាព​របស់​វាមកលើរាងកាយ។

តើអ្នកណា​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​មុនគេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មាន​កំណត់ WHO បាន​ផ្ដល់​អនុសាសន៍​ជា​អាទិភាព​ដល់​បុគ្គលិក​សុខាភិបាល​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​អ្នក​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ​រួម​ទាំង​មនុស្សចាស់​ដែល​មាន​អាយុ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ។

ក្រុម​មនុស្ស​ណា​បន្ថែម​ទៀត​ដែល​អាច​ទទួលការចាក់​វ៉ាក់សាំង​បាន?

ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​ណែនាំ​សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ​ឬ​អ្នក​ដែល​កំពុង​មាន​ហានិភ័យ​នៃ​ជំងឺ​កូវីដ រួម​ទាំង​ការ​ធាត់, ជំងឺ​សរសៃ​ឈាម​បេះដូង, ជំងឺ​ផ្លូវ​ដង្ហើម​និង​ទឹក​នោម​ផ្អែម​ជាដើម។

ការ​សិក្សា​បន្ថែម​ទៀត​ក៏បាន​បញ្ជាក់ ​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឬ​អ្នកមាន​ស្ថានភាព​ស៊ាំ​ដោយ​ស្វ័យ​ប្រវត្តិ។ មនុស្ស​នៅ​ក្នុង​ក្រុម​នេះ​ជា​ផ្នែក​មួយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង ​​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​និង​ការ​ប្រឹក្សា​ពី​ក្រុម​គ្រូពេទ្យ។

​វ៉ាក់សាំង​ក៏​អាច​ផ្ដល់​ជូន​ស្ត្រី​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ ​ប្រសិន​បើ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ផ្ដល់​អាទិភាព​សម្រាប់​ការ​ចាក់។ WHO មិន​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​បញ្ឈប់​ការ​បំបៅ​កូន​ដោយ​ទឹកដោះ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​រួចរាល់។

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចាក់​វ៉ាក់សាំង​ទេ?

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួល​បាន​វ៉ាក់សាំង​ បើ​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ពួកគេ​ខ្ពស់​ជាង​ហានិភ័យ​វ៉ាក់សាំង​ដែល​មាន​សក្ដានុពល។ ចំពោះ​ហេតុផល​នេះ ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ហានិភ័យ​ខ្ពស់ (ឧទាហរណ៍​បុគ្គលិក​សុខាភិបាល) ឬ​អ្នក​ដែល​ធ្ងន់ធ្ងរ​នឹង​ត្រូវ​បាន​ទទួល​ថ្នាំ​បង្ការ​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព​របស់​ពួកគេ។

តើ​វ៉ាក់សាំង​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​អ្នកណា​ខ្លះ?

អ្នក​ដែល​មាន​ប្រវត្តិ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ ចំពោះ​សមាសធាតុ​ណាមួយ​នៃ​វ៉ាក់សាំង​ និង​អ្នក​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ មិន​គួរ​ប្រើ​ទេ​ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​បន្ថែម​ទៀត។

តើ​កម្រិត​នៃ​ការ​ប្រើ​ដែល​បាន​ណែនាំ​គឺ​ជា​អ្វី?

កម្រិត​ប្រើ​ដែល​ត្រូវ​បាន​ណែនាំ​គឺ​ដូស ដោយ​ការ​ចាក់​ពីរ​ដង (0.5ml នៃ​ដប​នីមួយៗ) ជាមួយ​នឹង​ចន្លោះ​ពេល​ពី ៨ទៅ ១២ សប្ដាហ៍។

តើ​វា​មាន​សុវត្ថិភាព​ទេ?

ដំបូង​វ៉ាក់សាំង​នេះ​មិន​ទាន់​ត្រូវ​បាន​ណែនាំ​សម្រាប់​ការ​ចុះបញ្ជី​ឲ្យ​ប្រើប្រាស់​ទេ ដោយ​ធ្វើការ​ឆ្លង​កាត់​ការ​ពិនិត្យ​ឡើង​វិញ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) ។ ប៉ុន្តែ​ក្រោយមក WHO បាន​អនុម័ត​ប្រើប្រាស់​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី ១៥ ខែ ​កុម្ភៈ។EMA បាន​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​នូវ​ទិន្នន័យ​ស្ដីពី​គុណភាព​សុវត្ថិភាព​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ ហើយ​បាន​ផ្ដល់​ការ​អនុញ្ញាត​លើ​ទីផ្សារ​ដែល​មាន​លក្ខខណ្ឌ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ។

តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្ដេច?

វ៉ាក់សាំង AZD1222 ប្រឆាំង​នឹង​កូវីដ​មាន​ប្រសិទ្ធភាព ៦៣.០៩% ស្ថិត​ក្នុង​ចន្លោះ​ពី ៨ ទៅ ១២ សប្ដាហ៍​នៃ​ប្រសិទ្ធភាព​បន្ទាប់​ពី​ចាក់​រួច។

តើ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វ៉ារ្យ៉ង់​ថ្មី​ដែរ​ឬទេ?

បច្ចុប្បន្ន SAGE កំពុងណែនាំ​ឲ្យ​ប្រើ​វ៉ាក់សាំង AZD1222 ដោយយោងទៅតាម​ផែនទី​បង្ហាញ​ផ្លូវ​អាទិភាព​របស់ WHO​ ទោះបី​ជា​ភាព​ខុសគ្នា​នៃ​វីរុស​មាន​នៅ​ក្នុង​ប្រទេស​ក៏ដោយ។ ទោះយ៉ាងណា​ របក​គំហើញ​ជាបឋម​បានបង្ហាញ​ពី​តម្រូវការ​បន្ទាន់​ សម្រាប់​វិធីសាស្រ្ត​សម្របសម្រួល​និង​ឃ្លាំមើល​វាយតម្លៃ​វ៉ារ្យង់​ថ្មី ​រួមទាំង​ផល​ប៉ះពាល់​សក្ដានុពល​របស់​វា​លើ​ប្រសិទ្ធភាព​វ៉ាក់សាំងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖WHO

ចុចអាន៖ថៃ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ថ្ងៃនេះ

ចុចអាន៖អង់គ្លេសបញ្ចេញទិន្នន័យប្រជាជនទទួលការចាក់វ៉ាក់សាំងកូវីដដូសទី ១ និងទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម