របប​អាហារ​ត្រឹមត្រូវ​ សម្រាប់​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

របប​អាហារ​ត្រឹមត្រូវ​ សម្រាប់​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​!

Published

on

​ជំងឺ​ខ្សោយតម្រងនោម​កម្រិតធ្ងន់​ ជាការ​ថយចុះ​នូវ​សមត្ថភាព​ការងារ​របស់​តម្រងនោម​តិចជាង ៣០​មី​លី​លី​ត​/១​នាទី​/១,៧៣​ម៉ែត​ការេ (Glomerular filtration rate < 30ml/mn/1,73m2)​។ ក្នុងករណីនេះ ​អ្នកជំងឺ​ត្រូវមាន​ការប្រុងប្រយ័ត្ន ខ្ពស់​ទៅលើ​របប​អាហារ​បន្ថែម​ពីលើ​ការប្រើប្រាស់​ថ្នាំ​ទៀងទាត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ ជាយថាហេតុ​(​ការឡើង​សំពាធ​ឈាម​, ហើម​សួត​, វិបត្តិ​ចលនា​បេះដូង​…..)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អាហារ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន

– អំបិល​មិន​លើសពី ៥​ក្រាម​ក្នុង​អាហារ​សរុប​ប្រចាំថ្ងៃ​

– សូម​ជៀសវាង​អាហារ​ ដែល​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក​, ផ្អក​, ឆៃប៉ូវ​ជាដើម​។​

– សារធាតុ​ប៉ូ​តា​ស្យូ​ម (Potassium) ការ​ទទួល​ទាន​អាហារ​ ដែល​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់​។ អាហារ​ទាំងនោះ​រួមមាន​ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន ផ្លែឈើ​ពិសេស ចេក ក្រូច ផ្លែ​ប័​រ និង​ផ្លែ​ដូង​ជាដើម​។​

– កាត់បន្ថយ​សារធាតុ​ខ្លាញ់ ដែលមាន​ប្រភ​ពពីស​ត្វ​

– សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់បន្ថយ​ការ​ទទួល​ទាន​អាហារ​ ដែល​មាន​សារធាតុ​ផូស្វ័រ​។​

២) អាហារ​ដែល​គួរ​បរិភោគ

– ទឹកសាប​ស្អាត ក្នុង​កម្រិត​ធម្មតា (១,៥ – ៣​លីត្រ​/​ថ្ងៃ​)

– បាយ​

– បន្លែ​ឆ្អិន​

– សាច់​ដូចជា​ត្រី​, មាន់​, ទា​ក្នុង​កម្រិត​សមល្មម​

(​ឧទាហរណ៍ សម្រាប់​អ្នកជំងឺ​ទម្ងន់ ៥០​គីឡូក្រាម អាច​បរិភោគ​សាច់​សរុប​មិន​លើសពី ១៥០ ក្រាម ឬមួយ​ខាំ​កន្លះ​ក្នុង​មួយថ្ងៃ​)

​សូម​ចងចាំ​ថា ការប្រើប្រាស់​ថ្នាំ​សម្រាប់​ការព្យាបាល​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ ចំពោះ​អ្នកជំងឺ​ខ្សោយ​តម្រងនោម​កម្រិតធ្ងន់​។ ការ​បរិភោគ​ត្រឹមត្រូវ អាចជួយ​ថែរក្សា​សុខភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ប្រឈម​ផ្សេងៗ ជាយថាហេតុ​។ ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យើងខ្ញុំ​រង់ចាំ​ទទួល​ផ្តល់​ការប្រឹក្សា និង​ការ​ព្យាបាល រាល់​ករណី​ជំងឺ​តម្រងនោម​គ្រប់​ប្រភេទ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ប្រភេទក្រុមឈាមដែលប្រឈមហានិភ័យឆ្លងកូវីដខ្ពស់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ35 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ56 mins ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ1 hour ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ2 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ3 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services