សុខភាព
អ្នកជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ
ស្របគ្នាជាមួយការពាក់ម៉ាស និងរក្សាគម្លាត ការលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ និងទឹកស្អាត ជាវិធីចាំបាច់សម្រាប់ការពារយើងឆ្លងវីរុសកូវីដ-១៩ ដែលនេះជាការណែនាំពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ ប៉ុន្តែ ចំពោះការឲ្យអាអូនតូចៗប្រើអាល់កុល ឬជែលលាងដៃ ត្រូវបានអ្នកជំនាញអះអាងថា មិនមានសុវត្ថិភាពចំពោះក្មេង និងមិនគួរឲ្យក្មេងប្រើទេ។

ហេតុអ្វីបានទារក និងកូនក្មេងមិនអាចប្រើអាល់កុល ឬជែលលាងដៃបាន?
វាជារឿងចាំបាច់ដល់ម៉ាក់ប៉ាគួរដឹងថា យើងមិនគួរឲ្យកូនតូចយើងប្រើ ឬលេងជាមួយជែល ឬអាល់កុលលាងដៃទេ។ ព្រោះកូនក្មេងអាចពុលនឹងជាតិអាល់កុលផ្ទុកក្នុងជែលលាងដៃបាន ពិសេសបើអាអូនជ្រុលផឹកអាល់កុលនោះ។ នេះបើតាមការលើកឡើងរបស់ American Academy of Pediatrics (AAP)។
យោងតាមលោកស្រី Patricia Garcia ឯកទេសជំងឺកុមារនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ Connecticut នៃសហរដ្ឋអាមេរិក ឲ្យដឹងថា សូម្បីតែកូនក្មេងដាក់ដៃចូលមាត់ ឬបៀមដៃក្រោយពេលលាងដៃហើយអាចបណ្ដាលឲ្យក្មេងពុលនឹងអាល់កុលបាន ពិសេសបើកូនដាក់ដៃចូលមាត់ពេលដៃនៅសើមពីជាតិអាល់កុលនោះ។

ជែល ឬទឹកអាល់កុលលាងដៃខ្លះផលិតឡើងសម្រាប់កុមារប្រើ ក៏ប៉ុន្តែភាគច្រើនវាមិនមានផ្ទុកជាតិអាល់កុលទេ ជាហេតុបណ្ដាលឲ្យវាគ្មានប្រសិទ្ធភាពទប់ទល់នឹងពពួកបាក់តេរី និងវីរុសផ្សេងៗរួមទាំងវីរុស SARS-CoV-2 ដែរ។ បន្ថែមពីលើនេះ ជែល ឬទឹកអាល់កុលសម្រាប់កុមារមានផ្ទុកសារធាតុ Benzalkonium chloride ដែលអាចធ្វើឲ្យពុលបានបើលេបចូលក្នុងខ្លួន។
AAP បានឲ្យទៀតថា កូនក្មេងមានអាយុលើ២៤ខែ អាចប្រើជែល ឬអាល់កុលលាងដៃបាន ប៉ុន្តែក្នុងលក្ខខណ្ឌដែលម៉ាក់ប៉ាអាចចាំឃ្លាំមើលកូនបានដិតដល់។ ផ្ទុយទៅវិញ បើតាមលោកស្រី Patricia Garcia ក្មេងៗដែលមានអាយុក្រោម៥ឆ្នាំត្រូវឃ្លាំមើលឲ្យបានដិតដល់មែនទែន រាល់ពេលប្រើជែល ឬអាល់កុលលាងដៃរួច ដើម្បីចៀសវាងអាអូនបៀមដៃ បណ្ដាលឲ្យពុលបាន។

បើយើងចង់ការពារកូនពីបញ្ហាពុលអាល់កុលដោយសារលាងដៃសម្អាត វិធីដែលមានសុវត្ថិភាពនោះគឺ លាងសម្អាតដៃកូនជាមួយសាប៊ូ និងទឹកស្អាត រួចជូតសម្អាតដៃកូនជាមួយកន្សែង ឬក្រដាសស្អាត។ ធ្វើបែបនេះ យើងមិនសូវបារម្ភពីបញ្ហាកូនពុលជាតិអាល់កុលទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត
ចុចអាន៖ យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ