Connect with us

KPT+

ចប់​ចំណេះ​ទូទៅ រើស​មុខ​វិជ្ជា​រៀន​បែបណា​កុំ​ឲ្យ​ខុស?

បានផុស

នៅ

ក្រោយពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ សិស្ស​គ្រប់គ្នា​នឹង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បន្ថែម​ទៀត។ ប៉ុន្តែ​មាន​សិស្ស​ខ្លះ​កំពុង​មាន​បញ្ហា​ក្នុង​ការ​ជ្រើសរើស​មុខ​វិជ្ជា​រៀន​ដោយ​មិន​ដឹង​ថា​ខ្លួន​ត្រូវ​រៀន​អ្វី​ឲ្យ​បាន​ត្រឹមត្រូវ ។

រៀន​មុខវិជ្ជា​ដែល​យើង​ស្រឡាញ់

ជ្រើស​យក​មុខវិជ្ជា​ដែល​យើង​ស្រឡាញ់ និង​មាន​ជំនាញ​តាំង​ពី​ក្មេង ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​រៀន ជា​ជាង​ការ​បង្ខំ​ចិត្ត​តាម​ឪពុកម្ដាយ ឬ​អ្នក​ផ្ទះ។ ពេល​យើង​រៀន​ចប់ យើង​នឹង​ឆាប់​រក​ការងារ​បាន​រហ័ស​ដោយសារ​យើង​មាន​ចំណង់ចំណូលចិត្ត និង​សមត្ថភាព​ពី​កំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ពី​ទីផ្សារ​នៃ​មុខវិជ្ជា

ប្រសិន​បើ​យើង​ចេះ​តែ​រៀន គ្មាន​គោលដៅ ហើយ​មិន​ដឹង​ថា​មុខវិជ្ជា​នេះ​ស្រប​ទៅ​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ឬអត់ វា​ប្រៀប​ដូច​នឹង​បំផ្លាញ​អនាគត​ខ្លួនឯង​អ៊ីចឹង ពីព្រោះ​យើង​គ្មាន ជំនាញ​ដែល​ទីផ្សារ​ត្រូវការ។

រៀន​តាម​មុខវិជ្ជា​ដែល​យើង​ពូកែ​បំផុត

បើ​សិន​យើង​ពូកែ​ខាង​គណិតវិទ្យា ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាង​គេ​លើ​មុខវិជ្ជា​នេះ យើង​គួរ​ជ្រើសរើស​សិក្សា ខាង​វិស្វករ គណនេយ្យ ឬ​ខាងណា​ដែល​ទាក់​ទៅ​នឹង​គណិតវិទ្យា។ ការ​ជ្រើស​យក​មុខវិជ្ជា​ដែល​ខ្លួន​ពូកែ​បំផុត វា​បង្ក​ភាព​ងាយស្រួល​ដល់​ដំណើរការ​រៀន និង​ធ្វើ​ឲ្យ​ជំនាញ​ដែល​យើង​បាន​ជ្រើសរើស​ទទួល​បាន​លទ្ធផល​ល្អ។

កុំ​រៀន​តាម​គ្នា

សិស្ស​មួយ​ចំនួន​មិន​ខ្វល់​ពី​ការ​រៀន​ចេះ​ឬ​មិន​ចេះ​នោះ​ទេ សំខាន់​ពួកគេ​ចង់​រៀន​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ។ ការ​សម្រេចចិត្ត​បែបនេះ ធ្វើ​ឲ្យ​យើង​មិន​បាន​ផលប្រយោជន៍​អ្វី​ទាំងអស់ ខាត​ទាំង​ពេល​វេលា ខាត​ទាំង​លុយ ខាត​ទាំង​សម្ភារៈ និង​អាច​រៀន​មិន​ចេះ​ផង។

ពិគ្រោះ​ជាមួយ​អ្នក​មាន​បទពិសោធន៍

បើ​យើង​ស្មុគស្មាញ​ខ្លាំង យើង​អាច​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ប្រឹក្សា ឬ​អ្នក​មាន​បទពិសោធន៍​ល្អ​ដែល​ធ្លាប់​ដើរ​មុន​យើង។ ពួកគេ​អាច​បង្ហាញ​ផ្លូវ​វិជ្ជមាន​ដល់​យើង ពីព្រោះ​ពួកគេ​មាន​ចំណេះដឹង​គ្រប់គ្រាន់ ចាស់​បទពិសោធន៍ អាច​ណែនាំ​នូវ​មុខវិជ្ជា​ដែល​ត្រឹមត្រូវ​បាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម