KPT+
ចំណេះដឹងហិរញ្ញវត្ថុជួយបង្កើនទ្រព្យសម្បត្តិឆាប់រហ័ស
ឆ្ងល់អត់! អ្នកខ្លះមានតែចេះមាន ឯយើងវិញ ច្រើនឆ្នាំកន្លងទៅ នៅតែដដែល មិនមានទ្រព្យអ្វីជាដុំកំភួននឹងគេសោះ។ តើគេមានរូបមន្តអ្វី ទើបបានជាលុយកាក់ចេះតែកើនឡើង?
អត្ថបទនេះ ជាចម្លើយខ្លះៗអំពីការបង្កើនទ្រព្យ!
១. ជំនាញរកលុយ

អាចថាពិបាកក៏បាន ឬអត់ក៏បានអំពីការលុយ ប៉ុន្តែយើងសុទ្ធតែរកចំណូលគ្រប់គ្នា។ មិនថា យើងធ្វើការឲ្យគេដើម្បីយកប្រាក់ខែ ឬបើកអាជីវកម្មតូចតាចក្ដី លុយមុខតែហូរចូលតាមនោះ និងសូម្បីតែដឹកជញ្ជូនឥវ៉ាន់ក៏អាចរកប្រាក់បានដែរ។
គ្រប់គ្នាមិនអាចមានលុយ ទាំងមិនបានរកលុយឡើយ។ ការរកប្រាក់ពីការធ្វើការយកប្រាក់ខែ រកស៊ីលក់អនឡាញ ចងការប្រាក់ឯកជន បើកអាជីវកម្មផ្ទាល់ខ្លួន សង់បន្ទប់ជួល គួកជេរ ធ្វើជាភ្នាក់ងារលក់អចលនទ្រព្យ និងច្រើនទៀត សុទ្ធតែជាប្រភពទ្រព្យរបស់យើង។
២. ជំនាញគ្រប់គ្រងលុយ

លុយពិតជាពិបាករក ដូច្នេះការចេះគ្រប់គ្រងវាឲ្យបានល្អជារឿងសំខាន់បំផុតដែលយើងត្រូវរៀនឲ្យចេះ បើពុំនោះទេ ទោះមានចំណូឡទាំងលានដុល្លារក៏គ្មានសល់អីនឹងគេដែរ។ លុយរកបាន ត្រូវចេះចាយឲ្យត្រឹមត្រូវ ចាយឲ្យមានប្រយោជន៍ និងចាយលើអ្វីដែលគួរចំណាយចាំបាច់ប៉ុណ្ណោះ។
៣. បង្កើនប្រភពចំណូល

តាមដានប្រភពចំណូល និងស្វែងរកឱកាសវិនិយោគបន្ថែមដើម្បីបង្កើនចំណូលឲ្យកាន់ខ្ពស់ឡើង។
អ្នកមានៗមិនដែលអង្គុយចាំលុយចូលតែមួយច្រកទេ ពួកគេតែងរិះរកវិធីវិនិយោគ និងពង្រីកជំនួញបន្ថែមជាដើម។ ត្រង់នេះបើសិនគ្រប់គ្នាមានស្ថេរភាពហិរញ្ញវត្ថុទាក់ទិនចំណុចទាំងពីរខាងលើរួចហើយ ដូច្នេះដើម្បីឲ្យទ្រព្យហូរចូលនិងកើនជាលំដាប់ ត្រូវរកលុយពីប្រភពផ្សេងទៀតតាមដែលអាចធ្វើបាន៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Success
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


