KPT+
ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក
រកបានប៉ុណ្ណាចាយមិនប៉ុណ្ណឹង ទោះខំរកមួយជីវិតទៀតក៏គ្មានសល់ប្រាក់ដូចគេឯងដែរ បើសិនយើងនៅតែមានទម្លាប់ចាយវាយប្រាក់តាមវិធីខាងក្រោមនេះ ៖
១. ល្មោភទិញវត្ថុដែលមានតម្លៃថោក
គ្រប់គ្នាតែងមានទំនោរគិតថា សន្សំប្រាក់បានខ្លះគឺជាការជ្រើសរើសជម្រើសថោកជាង ប៉ុន្តែតាមពិតទៅគុណភាពមានរយៈពេលយូរជាងនេះ ទើបជាការសន្សំ។ ជម្រើសដែលមានតម្លៃថ្លៃជាង ទោះចំណាយច្រើនបន្តិចមែន តែគឺជាផ្នត់គំនិតមួយដែលប្រសើរជាង ប៉ុន្តែយើងកម្រគិតដូចនេះណាស់ ព្រោះរបស់ថ្លៃស្មើនឹងលុយច្រើន។
ចំណាយលុយលើរបស់របរថោកតែត្រូវការញឹកញាប់ មិនអាចជួយសន្សំប្រាក់បានឡើយ យល់ល្អគួរទិញរបស់មួយដឹងមួយ ទើបអាចជួយសន្សំប្រាក់យើងក្នុងរយៈពេលវែងមកវិញ។
២. ចូលចិត្តតែការបញ្ចុះតម្លៃ
គ្រប់គ្នាជឿថា ការទិញរបស់របរនៅពេលបញ្ចុះតម្លៃ គឺជាការសន្សំប្រាក់។ ប៉ុន្តែមិនទាំងអស់ទេ របស់ខ្លះបញ្ចុះតម្លៃគ្រាន់តែជាការបន្លំតែប៉ុណ្ណោះ។ ដូច្នេះចូរទប់ស្កាត់ការទិញរបស់ដែលមិនចាំបាច់ ឬគ្រាន់តែឃើញគេបញ្ចុះតម្លៃថោកៗតែប៉ុណ្ណោះ។
៣. គណនីសន្សំងាយនឹងចូលប្រើបាន
សព្វថ្ងៃនេះ App ធនាគារតាមអ៊ីនធឺណិត គឺងាយស្រួលក្នុងការសន្សំប្រាក់របស់យើង។ បើវាងាយស្រួលចូលក្នុងគណនីពេក នោះប្រាក់របស់យើងក៏ងាយនឹងចេញបានស្រួលដូចគ្នា។
ចូរស្វែងរកគណនីសន្សំដែលមិនអាចចូលដំណើរការបាន ហើយមិនអាចភ្ជាប់ទៅគណនីបច្ចុប្បន្នរបស់យើងដូចគ្នា។ នេះក៏ជួយយើងឱ្យគិតពីការផ្ទេរប្រាក់ ប្រសិនបើវាមិនងាយស្រួលក្នុងការធ្វើ យើងនឹងបោះបង់ចោលមិនខាន។
៤. មិនបានកំណត់គោលដៅហិរញ្ញវត្ថុ
នៅពេលដែលយើងកំណត់គោលបំណងសន្សំប្រាក់ យើងអាចទទួលបានគំនិតធំៗជាច្រើន។ ឧទាហរណ៍ជំនួសឱ្យការកំណត់គោលដៅមិនបរិភោគនៅខាងក្រៅ ដោយអនុញ្ញាតឲ្យខ្លួនឯងញ៉ាំក្រៅម្ដងក្នុងមួយសប្ដាហ៍ ជំនួសឱ្យ ២ ឬ ៣ ដងធម្មតារបស់យើង។
៥. មិនសរសេរបញ្ជីទិញទំនិញ
នៅពេលយើងឃ្លាន យើងនឹងទិញអាហារលើសចំនួនប្រហែល ២០% ទាំងដែលដឹងថាទទួលទានមិនអស់។ ប៉ុន្តែបើយើងចេះគិតគូរមុនពេលចាកចេញពីផ្ទះ ដោយធ្វើបញ្ជីយ៉ាងតឹងរ៉ឹងនូវអ្វីដែលត្រូវកាត់បន្ថយបាន នេះក៏ជារឿងម៉្យាងដើម្បីសន្សំប្រាក់ខ្លះមកដែរ។ បើទំនិញទាំងនោះមិនមាននៅក្នុងបញ្ជីទេ កុំបាច់ទិញនាំចំណាយប្រាក់ច្រើន។
៦. មិនឆ្លៀតពេលដើម្បីរំលោះផ្ទះ
និយាយពីការរស់នៅ គឺជារឿងមួយដែលល្អបំផុតដែលយើងអាចធ្វើបាន ដើម្បីសន្សំប្រាក់។ បើមានផ្ទះជាខ្លួនឯង យើងមិនបាច់អស់ប្រាក់ថ្លៃផ្ទះជួលសឹងតែរាល់ខែឡើយ។ ហើយយើងមានផ្ទះជារបស់ខ្លួនឯង អាចបើកមុខរបរលក់ដូរ ដើម្បីជួយផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។
ការបង្កើតផ្នត់គំនិតនេះ គឺជាអ្វីដែលជួយយើងសន្សំប្រាក់បានច្រើនក្នុងរយៈពេលវែង ហើយមិនខាតបង់ច្រើន។ ដូច្នេះប្រកាន់ខ្ជាប់ការចំណាយប្រាក់លើរបស់ចាំបាច់ ដើម្បីបង្កើតវិធីសន្សំប្រាក់ឲ្យកាន់តែប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖WARREN BUFFETT ៖ ចូរទិញអ្វីយើងនឹងចំណេញ សូម្បីទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ