Connect with us

KPT+

លក្ខណៈ​សម្គាល់​បុរស​ពូកែ​អៀន ​ពេល​ចែចង់​មនុស្ស​ស្រី

បានផុស

នៅ

មិនមែន​គ្រប់​បុរស​ទាំងអស់ ​សុទ្ធ​តែ​ក្លាហាន​ហ៊ាន​ចែចង់​ទៅ​នារី​ដែល​គេ​ស្រលាញ់​ឡើយ។ សម្រាប់​បុរស​ដែល​ពូកែ​ខ្មាសអៀន ​គឺ​មិន​អាច​ទៅ​រួច​ទេ​ ប៉ុន្តែ​បុរស​អៀនខ្មាស ​ក៏​ត្រូវ​បាន​ទាក់ទាញ​មនុស្ស​ស្រី​តាម​រយៈ​ភាសា​រាងកាយ​របស់​គេ​ដែរ ៖

១. ប្រើ​ក្រសែ​ភ្នែក​បង្ហាញ​ភាព​ទាក់ទាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ពូកែ​អៀន ​បើ​សិន​ពេញចិត្ត​លើ​នារី​ណា​ម្នាក់ ​គេ​មិន​បង្ហាញ​ត្រង់​ៗ​ឡើយ។ តែ​គេ​នឹង​​លួច​សម្លឹង​មើល​នាង​ជា​ពិសេស​ ហើយ​ញឹកញាប់​ជាងគេ​បង្អស់។

២. តម្រង់​ស្នាម​ញញឹម​ទៅ​រក​នារី​នោះ

មុន​ពេល​បុរស​ណា​ម្នាក់​បង្ហាញ​អារម្មណ៍​របស់​គេ​ទៅ​នាង ​​គេ​នឹង​បង្ហាញ​ទឹកមុខ​ប្រាប់​ពី​អារម្មណ៍​របស់​គេ​មុន​មិនខាន។ ​គេ​អាច​ញញឹម​​ឥត​ឈប់ឈរ​ទៅ​កាន់​នាង (ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់) ។

. ធ្វើ​ជា​ប៉ះ​រាងកាយ​នារី​ដែល​គេ​ពេញចិត្ត

បុរស​អៀនខ្មាស​មិន​ពូកែ​វោហារ​ដូច​បុរស​ពូកែ​ញ៉ែ​មួយ​ចំនួន​ឡើយ។ តែ​គេ​អាច​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​ គឺ​ធ្វើ​ជា​ព្យាយាម​ប៉ះ​នាង​ដោយ​ចៃដន្យ។ មិនថា​ការ​ប៉ះ​ដោយ​ដៃ ​ឬ​ប៉ះ​រាងកាយ​អ្វី​ក៏​ដោយ ​វា​គ្រាន់​តែ​ជា​វិធី​របស់​​គេ ​​ក្នុង​ការ​ព្យាយាម​ចូល​ជិត​នាង​ប៉ុណ្ណោះ។

៤. រក​លេស​ជជែក​ដើម្បី​បាន​សន្ទនា

នៅ​ពេល​និយាយ​ជាមួយ​នាង ​​​គេ​​ចាប់ផ្ដើម​រអាក់រអួល ​ឬ​មាន​អារម្មណ៍​ភ័យ​រន្ធត់​ នៅ​ពេល​ណា​ដែល​គាត់​នៅ​ក្បែរ​មនុស្ស​ដែល​គាត់​ចាប់​អារម្មណ៍។ ដូចគ្នា​នេះ​ផង​ដែរ​ បុរស​នោះ​នឹង​ចាប់ផ្ដើម​លើក​សរសើរ​ពី​សំលៀកបំពាក់​ សក់ ​និង​គ្រឿង​សម្អាង​របស់​នាង ​ក្នុង​អំឡុង​ពេល​សន្ទនា។

៥. តែងតែ​ត្រៀមខ្លួន​ដើម្បី​ជួយ​គ្រប់​កិច្ចការ

ភាគច្រើន​គេ​ធ្វើ​ដូចនេះ​ គឺ​ដើម្បី​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​នារី​ម្នាក់​នោះ​ ក្រោម​លេស​ចង់​ជួយ​នាង។ ដោយសារ​តែ​​គេ​​ខ្មាសអៀន​​ គេ​​មិន​អាច​សុំ​​ឲ្យ​នាង​ណាត់​ជួប​ដោយ​ផ្ទាល់​បាន​ទេ​ ដូច្នេះ​​គេ​នឹង​ស្នើសុំ​ជួយ​នាង​ក្នុង​ការងារ​ផ្សេងៗ​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សញ្ញាបញ្ជាក់ថា Crush ចាត់ ទុកយើងត្រឹមជាមិត្តភក្ដិ

ចុចអាន៖ចង់​ដឹង​ទេ ! ហេតុអ្វី​បុរស​វ័យក្មេង​អាច​ឆក់​យក​បេះដូង​មនុស្ស​ស្រី​អាយុ​បង​បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម