KPT+
ចង់ដឹងទេ ! ហេតុអ្វីបុរសវ័យក្មេងអាចឆក់យកបេះដូងមនុស្សស្រីអាយុបងបាន?
មិនមែនមានតែបុរសវ័យក្មេងទេ ដែលសម្លឹងឃើញនារីដែលមានអាយុច្រើនជាងទាក់ទាញ តែខាងស្រីក៏បានសម្លឹងឃើញបុរសវ័យក្មេងខ្លះ អាចឆក់ទាញយកបានចិត្តរបស់នាងដូចគ្នា។
តើបុរសវ័យក្មេងមានចំណុចពិសេសអ្វីខ្លះ អាចធ្វើឲ្យបេះដូងស្រីចាស់លោតបាន៖
១. មានគំនិតបើកចំហ

នេះគឺជាអ្វីដែលមនុស្សស្រីអាយុច្រើនជាង ចូលចិត្តបុរសវ័យក្មេងទាំងនោះ។ ពួកគេគឺជាមនុស្សប្រុសដែលចូលចិត្តសេរីភាព និងបើកចំហ។
បុរសវ័យក្មេង មានឆន្ទៈក្នុងការសាកល្បងរឿងថ្មីៗ ហើយឱបក្រសោបយកគំនិតថ្មីៗ និងស្វែងរកពិភពលោកធំទូលាយរបស់ពួកគេ។
២. មានភាពទាក់ទាញខ្លាំង
និយាយឲ្យត្រង់ បុរសក្មេងៗភាគច្រើន មានភាពទាក់ទាញខាងរាងកាយ នៃដងខ្លួនដ៏សិចស៊ីរបស់ពួកគេ។ វាមិនទាំងអស់ តែអាចជាផ្នែកខ្លះលើរាងកាយរបស់ពួកគេ! ទាំងសំឡេង កាយវិការ ការនិយាយស្ដី ស្នាមញញឹមដែលគេបង្កប់ក្នុងបបូរមាត់របស់គេ។ នោះហើយជាភាពទាក់ទាញដែលអាចធ្វើឲ្យបេះដូងស្រីចាស់ រង្គោះរង្គើបាន។
៣. ចូលចិត្តធ្វើរឿងចម្លែកៗបែបផ្សងព្រេងឲ្យដៃគូរំភើប

មនុស្សវ័យក្មេងមានទំនោរទៅរកការផ្សងព្រេងច្រើន ជាងមនុស្សប្រុសវ័យចំណាស់។ នេះជាការពិត! បុរសវ័យក្មេង តែងជាអ្នកលើកទឹកចិត្តឲ្យដៃគូដែលមានអាយុច្រើនជាងខ្លួន បានសាកល្បងអ្វីដែលថ្មី ហើយចេញទៅកាន់ពិភពលោក ដែលនាងមិនធ្លាប់បានសាកល្បងពីមុន។
ពួកគេជួយឲ្យការរស់នៅក្នុងពេលបច្ចុប្បន្ន របស់នារីជាដៃគូ មានអារម្មណ៍រីករាយ រំភើបចំពោះ ទស្សនវិស័យវិជ្ជមាននៃជីវិតពួកគេ។ មិនថានាងមានអាយុប៉ុន្មានទេ យើងទាំងអស់គ្នាមានសមត្ថភាពទៅកន្លែងប្លែកៗ ទាំងនោះជាមួយគ្នា។
៤. យកចិត្តទុកដាក់និងរីករាយជានិច្ច
កាលពីអតីតកាល វាជារឿងធម្មតាទេ សម្រាប់បុរសវ័យចំណាស់ក្នុងការណាត់ជួបស្ត្រីវ័យក្មេង។ ប៉ុន្តែបច្ចុប្បន្ននេះ វាជារឿងមួយផ្សេងទៀត។ អ្វីដែលសំខាន់នៅទីនេះ គឺថាការយកចិត្តទុកដាក់របស់បុរសវ័យក្មេង ដែលបានផ្ដល់ឲ្យស្ត្រីវ័យចំណាស់ ធ្វើឲ្យពួកគេមានអារម្មណ៍ថា ខ្លួនឯងអាចក្លាយជាមនុស្សពិសេសនិងអស្ចារ្យម្ដងទៀត។
៥. ជាក្មេងតែមានចរិតចាស់ទុំ

មិនថាបុរសក្មេងម្នាក់នោះស្អាត ឆ្លាត ពូកែ ល្បីល្បាញ គេចូលចិត្តច្រើន ក៏មិនប្រាកដថានាងចូលចិត្តគេដូចអ្នកទាំងនោះដែរ។ ប្រសិនបើគេជាមនុស្សមានអំនួតក្អេងក្អាង ហើយវ៉ៃស្មើជាមួយនាង ដូចពួកម៉ាក់ ទោះសង្ហាដូចតារាកូរ៉េ ក៏នាងមិនប្រើក្រសែភ្នែកគ្រវាសទៅផង។
ប្រភេទបុរសវ័យក្មេងជាងនាង គឺជាបុរសខ្លាំងម្នាក់ និងចាស់ទុំផ្លូវអារម្មណ៍ជាមួយនាង។ មិនមែនគ្រាន់តែស្រលាញ់នាងមួយឆាវ តាមអារម្មណ៍វ័យក្មេងរបស់គេឡើយ។
នាងចូលចិត្តបុរសដែលមានទំនុកចិត្តលើខ្លួនឯង និងឯករាជ្យ ហើយមិនខ្លាចនិយាយអ្វីដែលគេកំពុងគិតមកលើនាង។ និយាយឲ្យស្រួល គេគឺក្លាហាន ស្មោះត្រង់ ហើយជឿជាក់។
៦. តែងធ្វើឲ្យនាងមានអារម្មណ៍ក្មេងជាងវ័យដូចពួកគេដែរ
ការដែលនៅជាមួយនរណាម្នាក់ ដែលក្មេងជាងខ្លួន ហើយសកម្មនិងការលេងសើច អាចនាំឲ្យទម្លាប់ដើមនៃភាពជាយុវវ័យរបស់នាងត្រលប់មកវិញ។
បុរសវ័យក្មេងមានសមត្ថភាពក្នុងការទាញចំណង់ចំណូលចិត្ត និងការរំភើបដែលបានកប់នៅ
ក្នុងខ្លួនរបស់នារីវ័យចំណាស់ ឲ្យមកវិញ ដោយស្មានមិនដល់។
៧. គេជាដៃគូថែរក្សាគ្នានាពេលអនាគត

នៅពេលនាងរៀបការជាមួយបុរសដែលមានអាយុលើសនាង ៥ ឬ ១០ ឆ្នាំ នាងត្រូវតែជាអ្នកមើលថែស្វាមីដែលមានវ័យចំណាស់ជាងនាង។
ប៉ុន្តែប្រសិនបើនាងរៀបការជាមួយបុរសវ័យក្មេងជាងនាង នាងអាចជាអ្នកត្រូវខាងបុរសមើលថែច្រើនជាង។ ឬអាចស្ថិតក្នុងអត្រាអាចប្រហាក់ប្រហែលគ្នា និងមើលថែគ្នាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្លិនផ្កាម្លិះ ធ្វើឲ្យអារម្មណ៍ស្ងប់ អាចបង្ការជំងឺបាក់ទឹកចិត្ត
ចុចអាន៖សញ្ញាទាំង ៧ បញ្ជាក់ថា យើងជាមនុស្ស Pluviophile (ងប់ងុលនឹងភ្លៀង)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


