Connect with us

KPT+

បើ​ធ្វើ៦យ៉ាងនេះ​​រាល់ថ្ងៃ គឺ​កំពុង​​​បំផ្លាញ​ឱកាស​ជោគជ័យ​ខ្លួនឯង

បានផុស

នៅ

មនុស្ស​គ្រប់គ្នា​ក្នុង​លោក​នេះ​ ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ។ អ្នកណា​មិន​ចូលចិត្ត​ល្បី​ ឬ​រកចំណូល​បាន​ច្រើន? ដូច្នេះ​ចង់​ទទួល​បាន​ជោគជ័យ ​គួរ​តែ​បញ្ឈប់​អាកប្បកិរិយា​ដូចជា​កុមារ​ ហើយ​ចាប់ផ្ដើម​ក្លាយ​ជា​មនុស្ស​ធំ​ ​មុន​យឺត​ពេល។

១. យក​ប្រជាប្រិយភាព​សារៈសំខាន់​ជាងភាព​ស្មោះត្រង់​

មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើ​ឋានៈ​សង្គម​ជា​គន្លឹះ​ នៃ​គោលបំណង​ផ្ទាល់ខ្លួន​។ នៅ​ពេល​ធ្វើ​ដូច្នេះ​ ពួកគេ​ច្រើន​តែ​ភ្លេច​អំពី​ភាព​ស្មោះត្រង់​និង​ចរិត​ទូទៅ ហើយ​នៅ​ពេល​ដែល​គ្រប់គ្នា​ភ្លេចភាព​ស្មោះត្រង់​ នោះ​ភាព​ជោគជ័យ​​នឹងបាត់បង់​។ ប្រសិន​បើ​គ្នាយើង​ចង់​បានជោគជ័យ​ ​​ កុំ​បោះបង់​ភាព​ស្មោះត្រង់​ឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ធ្វើ​ដូច​មិន​ដឹង​អ្វីៗ​ទាំងអស់

ឆ្នាំ​កាន់​តែ​ដើរ​នៅ​ក្នុង​ជីវិត​កាន់​តែ​ច្រើន​ យើង​ក៏​បាន​ដឹង​ថា​ខ្លួនឯង​ថា​មាន​អ្វី​ជា​ច្រើន​ដើម្បី​រៀន​ក្នុង​ជីវិត។ ត្រូវ​ទទួល​ស្គាល់​អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​ ព្រោះ​នៅ​ពេល​ដែល​ដឹង​ថា​ខ្លួនឯង​រៀន​អ្វីៗ​ទាំងអស់ ​នោះ​គឺ​ជា​ពេលវេលា​ដែល​ភាព​ជោគជ័យ​ចេញ​ពី​ដៃ​របស់​យើង។

ដោយសារតែ​គ្នាយើងខ្លះ​មាន​អារម្មណ៍​ថា ​ខ្លួនឯង​គ្មាន​អ្វី​សោះ​ ដែល​មិន​ដឹង ​ហើយ​អ្វី​គ្រប់យ៉ាង​ស្ថិត​នៅ​ក្រោម​កម្រិត​យើង​ខ្លួនឯង។

៣. ចូលចិត្ត​បណ្ដោយ​ខ្លួន​ដូច​មនុស្ស​ចូលនិវត្តន៍

ដូច​សុភាសិត​ដ៏​ល្បីល្បាញ​និយាយ​ថា៖ «អ្នក​ដែល​មិន​ធ្វើការ​មិន​គួរ​បរិភោគ​ឡើយ»។ ការ​ខិតខំ​តែងតែ​នាំ​មក​នូវ​ភាព​ជោគជ័យ។ តែ​បើ​ចៀស​ពី​ការ​ខិតខំ​ធ្វើការ​ នោះ​ភាព​ជោគជ័យ​នឹង​រត់​ចេញពី​យើង។ ប្រសិន​បើ​មាន​អារម្មណ៍​ថា​គួរ​តែ​សម្រាក​នៅ​ពេលនេះ​ ហើយ​ការងារ​អាច​ធ្វើ​បាន​នៅ​ពេល​ក្រោយ​ នោះ​ខុស​ទាំងស្រុង​ ត្រូវ​បំបាត់​ការ​គិត​របៀប​នោះ​ឥឡូវ​នេះ។

៤. អភ័យទោស​រាល់​កំហុស​ខ្លួនឯង

Bruce Lee បាន​និយាយ​ថា “ កំហុស​តែងតែ​អាច​អភ័យទោស​បាន ​ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលស្គាល់​” ។ កំហុស​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរ​របស់​មនុស្ស​គ្រប់គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

នៅ​ពេល​​ធ្វើ​ខុស​ដូច​កូន​ក្មេង​ ​ពេល​នោះ​គឺ​ជា​ការ​ធ្វេសប្រហែស ​ប៉ុន្តែ​ជា​មនុស្ស​ពេញវ័យ​​ត្រូវ​តែ​ការពារ​ខ្លួនឯង​ពី​ការ​ប្រព្រឹត្ត​ ហើយ​គួរ​តែ​ចាប់ផ្ដើម​រៀន​ពី​​អ្នក​ដទៃ។

៥. ជា​មនុស្ស​ក្រអឺតក្រទម

ចិត្ត​សុភាព​រាបសា​ជា​អាកប្បកិរិយា​ចាំបាច់​ណាស់​។ ភាព​ក្រអឺតក្រទម​គឺ​ជា​ប្រភេទ​នៃ​ការ​ល្ងង់ខ្លៅ​បំផុត។ ជាមួយ​នឹង​ភាព​ក្រអឺតក្រទម​ ស្ដេច​អាច​ឈ្នះ​បល្ល័ង្ក​ ប៉ុន្តែ​ស្ដេច​​មិន​អាច​រក្សា​ទុក​បល្ល័ង្ក​បាន​យូរ​ទេ។ ចង់​ទទួល​បាន​ជោគជ័យ​ សូម​បោះបង់​អាកប្បកិរិយា​ក្រអឺតក្រទម​ចោល​ភ្លាម។

៦. មិនស្ដាប់​អ្នក​ជុំវិញ​ខ្លួន

នៅ​ពេល​មិន​ស្ដាប់​មនុស្ស​ម្នាក់ ​វា​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ យើង​កំពុង​ព្រងើយ​កន្តើយ​នឹង​ពួកគេ។ ហើយ​ភាព​ល្ងង់ខ្លៅ​មិន​មែន​ជា​សេចក្ដី​សុខ​ទេ។ ដោយសារ​តែ​នៅ​ពេល​យើង​ព្រងើយ​កន្តើយ​ នឹង​មនុស្ស​ម្នាក់​ នោះ​ជា​​សារ​ដល់​ពួកគេ​ថា​ យើង​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ពួកគេ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ bornrealist

ចុចអាន៖ កុំ​បណ្ដោយ!​បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំ​ដោយវិធីនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម