មនុស្សគ្រប់គ្នាក្នុងលោកនេះ ចង់ក្លាយជាមនុស្សជោគជ័យ។ អ្នកណាមិនចូលចិត្តល្បី ឬរកចំណូលបានច្រើន? ដូច្នេះចង់ទទួលបានជោគជ័យ គួរតែបញ្ឈប់អាកប្បកិរិយាដូចជាកុមារ ហើយចាប់ផ្ដើមក្លាយជាមនុស្សធំ មុនយឺតពេល។
១. យកប្រជាប្រិយភាពសារៈសំខាន់ជាងភាពស្មោះត្រង់
មានមនុស្សជាច្រើនដែលប្រើឋានៈសង្គមជាគន្លឹះ នៃគោលបំណងផ្ទាល់ខ្លួន។ នៅពេលធ្វើដូច្នេះ ពួកគេច្រើនតែភ្លេចអំពីភាពស្មោះត្រង់និងចរិតទូទៅ ហើយនៅពេលដែលគ្រប់គ្នាភ្លេចភាពស្មោះត្រង់ នោះភាពជោគជ័យនឹងបាត់បង់។ ប្រសិនបើគ្នាយើងចង់បានជោគជ័យ កុំបោះបង់ភាពស្មោះត្រង់ឲ្យសោះ។
២. ធ្វើដូចមិនដឹងអ្វីៗទាំងអស់
ឆ្នាំកាន់តែដើរនៅក្នុងជីវិតកាន់តែច្រើន យើងក៏បានដឹងថាខ្លួនឯងថាមានអ្វីជាច្រើនដើម្បីរៀនក្នុងជីវិត។ ត្រូវទទួលស្គាល់អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត ព្រោះនៅពេលដែលដឹងថាខ្លួនឯងរៀនអ្វីៗទាំងអស់ នោះគឺជាពេលវេលាដែលភាពជោគជ័យចេញពីដៃរបស់យើង។
ដោយសារតែគ្នាយើងខ្លះមានអារម្មណ៍ថា ខ្លួនឯងគ្មានអ្វីសោះ ដែលមិនដឹង ហើយអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមកម្រិតយើងខ្លួនឯង។
៣. ចូលចិត្តបណ្ដោយខ្លួនដូចមនុស្សចូលនិវត្តន៍
ដូចសុភាសិតដ៏ល្បីល្បាញនិយាយថា៖ «អ្នកដែលមិនធ្វើការមិនគួរបរិភោគឡើយ»។ ការខិតខំតែងតែនាំមកនូវភាពជោគជ័យ។ តែបើចៀសពីការខិតខំធ្វើការ នោះភាពជោគជ័យនឹងរត់ចេញពីយើង។ ប្រសិនបើមានអារម្មណ៍ថាគួរតែសម្រាកនៅពេលនេះ ហើយការងារអាចធ្វើបាននៅពេលក្រោយ នោះខុសទាំងស្រុង ត្រូវបំបាត់ការគិតរបៀបនោះឥឡូវនេះ។
៤. អភ័យទោសរាល់កំហុសខ្លួនឯង
Bruce Lee បាននិយាយថា “ កំហុសតែងតែអាចអភ័យទោសបាន ប្រសិនបើមនុស្សម្នាក់មានភាពក្លាហានក្នុងការទទួលស្គាល់” ។ កំហុសគឺជាផ្នែកសំខាន់មួយនៃដំណើររបស់មនុស្សគ្រប់គ្នាឆ្ពោះទៅរកភាពជោគជ័យ។
នៅពេលធ្វើខុសដូចកូនក្មេង ពេលនោះគឺជាការធ្វេសប្រហែស ប៉ុន្តែជាមនុស្សពេញវ័យត្រូវតែការពារខ្លួនឯងពីការប្រព្រឹត្ត ហើយគួរតែចាប់ផ្ដើមរៀនពីអ្នកដទៃ។
៥. ជាមនុស្សក្រអឺតក្រទម
ចិត្តសុភាពរាបសាជាអាកប្បកិរិយាចាំបាច់ណាស់។ ភាពក្រអឺតក្រទមគឺជាប្រភេទនៃការល្ងង់ខ្លៅបំផុត។ ជាមួយនឹងភាពក្រអឺតក្រទម ស្ដេចអាចឈ្នះបល្ល័ង្ក ប៉ុន្តែស្ដេចមិនអាចរក្សាទុកបល្ល័ង្កបានយូរទេ។ ចង់ទទួលបានជោគជ័យ សូមបោះបង់អាកប្បកិរិយាក្រអឺតក្រទមចោលភ្លាម។
៦. មិនស្ដាប់អ្នកជុំវិញខ្លួន
នៅពេលមិនស្ដាប់មនុស្សម្នាក់ វាធ្វើឱ្យពួកគេមានអារម្មណ៍ថា យើងកំពុងព្រងើយកន្តើយនឹងពួកគេ។ ហើយភាពល្ងង់ខ្លៅមិនមែនជាសេចក្ដីសុខទេ។ ដោយសារតែនៅពេលយើងព្រងើយកន្តើយ នឹងមនុស្សម្នាក់ នោះជាសារដល់ពួកគេថា យើងមិនបានយកចិត្តទុកដាក់ចំពោះពួកគេទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ bornrealist
ចុចអាន៖ កុំបណ្ដោយ!បង្វឹកការចងចាំជារៀងរាល់ថ្ងៃក្រោយវ័យ ៤០ ឆ្នាំដោយវិធីនេះ