KPT+
សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការទាំងនេះ
ពេលឃើញមនុស្សណាម្នាក់ផឹកស្រាមិនឈប់ យើងតែងហៅថា «មនុស្សញៀនស្រា» តែក្រៅពីនោះនៅមានអាការផ្សេងៗ និងផលប៉ះពាល់ដែលអ្នកខ្លះមិនដឹង។ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា អ្នកដែលញៀនស្រាជួបបញ្ហាច្រើនណាស់ ក្នុងនោះបញ្ហាធំច្រើនយ៉ាងខូចថ្លើម រលាកថ្លើម ក្រិនថ្លើម និងប៉ះពាល់ដល់ខួរក្បាល។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកញៀនស្រាសរីរាង្គផ្សេងៗនឹងជួបបញ្ហាដូចជាជំងឺក្រិនថ្លើមជាចម្បង ហើយក្រៅពីនោះអ្នកញៀនស្រាតែងតែ ចុះថយការគិត ច្រឡំ ភ្លេចភ្លាំង វង្វេងវង្វាន់ស្មារតី ហើយដំណាក់កាលធ្ងន់ធ្ងរ គឺក្លាយជាជំងឺមហារីក។
ក្រៅពីធ្វើទុក្ខពេលផឹក អ្នកដែលញៀនស្រាអត់វាមិនបានឡើយ ដោយអាចសង្កេតឃើញតាមរយៈអាកាៈផ្សេងៗទៀតដូចជា៖
– ចង្វាក់បេះដូងដើរញាប់
– តក់ស្លុត
– ថប់បារម្ភ
– ក្អួតចង្អោរ
– ឈឺក្បាល
– បែកញើស
– ឆាប់ខឹង
-ញ័រដៃជើង
– ឡេះឡះ
– គេងមិនលក់។

លោកបន្តទៀតថា ដំណើរការញៀនស្រាគឺនៅពេលសារធាតុគីមី ចូលទៅដល់ក្នុងខួរក្បាលដែលស្រានោះសម្បូរទៅដោយសារជាតិអេតាណុល។ ជាតិអាល់កុលតែងតែជួយជំរុញការផលិត dopamine និងអ័រម៉ូន endorphins ផ្ដល់នូវអារម្មណ៍រីករាយពេលបានផឹកវា និងកាន់តែចង់ផឹកវាឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


