ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​កុំ​ភ្លេច​ត្រៀម​ប៉ុន្មាន​ចំណុច​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​កុំ​ភ្លេច​ត្រៀម​ប៉ុន្មាន​ចំណុច​នេះ

បានផុស

នៅ

គ្រប់គ្នា​សុទ្ធតែ​ចង់​លំហែ ចង់​ទទួល​បាន​ភាព​សប្បាយ ​បូករួម​នឹង​សុវត្ថិភាព​ផង​ដែរ ហេតុនេះ ការ​ប្រុងប្រយ័ត្ន ជា​រឿង​ចាំបាច់​ដែល​អ្នកទេសចរ​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជាមុន ដើម្បី​បញ្ចៀស​ហានិភ័យ​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ​ជា​តិចនិក​ត្រៀម​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​សុវត្ថិភាព​ដែល​គ្រប់គ្នា​គួរ​ដឹង!

ទិសដៅ​ធ្វើដំណើរ

ទៅ​លេង​ទីណា​ក៏​ដោយ ត្រូវ​ស្រាវជ្រាវ​ទិសដៅ​កម្សាន្ត​នីមួយៗ​ថា ត្រូវ​ទៅ​ណា​ខ្លះ ចម្ងាយ​ប៉ុណ្ណា និង​ស្ទង់​ពី​ការ​ថ្លៃ​ចំណាយ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង។  ដឹង​ព័ត៌មាន​ទាំង​នេះ​មុន​ខ្លះៗ អាច​ចៀសវាង​វង្វេង​ដំណើរ និង​ចំណាយ​លើស​គម្រោង។ល។

ប្រយ័ត្ន​កាបូប​ស្ពាយ

យួរ​ឬ​ស្ពាយ​កាបូប​មក​ខាងមុខ ឬ​យកដៃ​ប៉ះ​ជា​រឿយៗ ព្រោះ​ពួក​ចោរ​រមែង​ស្គាល់​អ្នក​ទេសចរ​ច្បាស់ ដូច្នេះ​ពួកគេ​នឹង​ឆ្លៀត​ឱកាស​តាម​ដែល​អាច​ធ្វើ​បាន។

ត្រៀម​កាបូប​មិន​ជ្រាប​ទឹក

អ្នក​មិន​ដឹង​ទេ​ថា​ពេល​ណា​នឹង​ភ្លៀងនៅ​ពេល​ដើរ​លេង​នោះ​ទេ ហើយអ្នក​ប្រហែល​ជា​ជាប់​ឯកសារ​និង​លុយ​មួយ​ចំនួន​នៅ​តាម​ខ្លួន។ ដូច្នេះ សូម​ព្យាយាម​ប្រើ​កាបូប​ការពារ​ទឹក​សម្រាប់​ទុក​ដាក់​របស់​របរ បើ​សិន​មាន​ទឹកភ្លៀង​មិន​បាន​រំពឹង​ទុក។

ចៀសវាង​យក​សម្ភារ​ថ្លៃៗ​តាម​ខ្លួន

របស់របរ​ថ្លៃៗ គួរ​តែ​ទុក​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ ឬ​កន្លែង​សម្រាក​ដែល​សុវត្ថិភាព។ ការ​ដែល​ប្រមូល​សម្ភារ​មាន​តម្លៃ​តាម​ខ្លួន​អាច​ប្រថុយ​នឹង​ការ​ប្លន់ ឆក់ លួច​បន្លំ​ ឬ​ភ្លេច​នៅ​កន្លែង​ណាមួយ។

ថតចម្លង​ឯកសារ​សំខាន់ៗ

នៅ​ពេល​ស្នាក់​នៅ​កន្លែង​នានា​ ឬ​ចូល​កម្សាន្ត​ទីណា​មួយ គេ​រមែង​តម្រូវ​ឲ្យ​មាន​ឯកសារ​មួយ​ចំនួន ឬ​អត្តសញ្ញាណប័ណ្ណ។ល។ ដូច្នេះ​សូម​ប្រាកដ​ថា អ្នក​បាន​ថត​ចម្លង​វា​ទុក​ប្រើ​ជំនួស​ច្បាប់ដើម។

ប្រយ័ត្ន​បង្កាន់ដៃ ATM

យើង​​ប្រហែល​ជា​មិន​បាន​កត់សម្គាល់​អំពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​វិក្កយបត្រ ATM ផ្ដល់​ព័ត៌មាន​ជា​ច្រើន​ដូចជា ទីតាំង​របស់​យើង ប្រតិបត្តិការ​គណនី​ថ្មីៗ សមតុល្យ​សាច់ប្រាក់​ដែល​នៅ​សល់ ក៏​ដូចជា​លេខ​ពាក់ព័ន្ធ​នឹង​កាត​របស់​យើង​ជាដើម។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន កុំ​បោះចោល​ផ្ដេសផ្ដាស ឬ​អាច​ទុក​វា​ជាមួយ​យើង​រហូត​ដល់​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ការ​ទុក​ដាក់​សោ

សោ​បន្ទប់ ឬ​សោ​ផ្ទះ គួរ​តែ​ផ្ញើ​នៅ​នឹង​ម្ចាស់​កន្លែង ជា​ជាង​យក​តាម​ខ្លួន​ពេល​ចេញ​ទៅ​ក្រៅ។ ធ្វើ​បែបនេះ​ដើម្បី​ចៀសវាង​ការ​ជ្រុះ​បាត់ ឬ​ការ​លួច​បន្លំ​យក​ទៅ​ប្រើ​ខណៈ​អ្នក​មិន​នៅ។

ការ​ភ្ជាប់​អ៊ិនធើណេត

ប្រសិន​បើ​ចង់​ប្រើ​អ៊ិនធើណេត សូម​ប្រាកដថា ប្រើ​គេហទំព័រ​និងភ្ជាប់ Wifi ដែល​មាន​សុវត្ថិភាព។ យើង​ប្រហែល​មិន​សូវ​ចាប់អារម្មណ៍​ពី​រឿង​នេះ ប៉ុន្តែ​ក្រុម Hacker ពូកែៗ អាច​លួច​យក​ទិន្នន័យ​របស់​យើង​ទៅ​ប្រើ​បាន បើ​ធ្វេសប្រហែស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពី​ក្នុងជំនួបដំបូង

ចុចអាន៖៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣ ម៉ោង មុន

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏៦ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services