ព័ត៌មានជាតិ
ការផ្តល់ដំណើរកម្សាន្តទៅភូមិភាគឦសាន ជាឱកាសសម្រាប់ពលរដ្ឋបានឃើញវឌ្ឍនភាពអភិវឌ្ឍន៍នៅតំបន់នោះ
ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន គឺជាឱកាសសម្រាប់ពលរដ្ឋបានទៅឃើញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍នៅតំបន់នោះ។

ប្រជាពលរដ្ឋសប្បាយរីករាយ និងគាំទ្រចំពោះការបង្កើតដំណើរកម្សាន្តសម្រាប់ពួកគាត់ អាចមានការឱកាសក្នុងការទៅទេសចរណ៍កម្សាន្តផង ក៏ជាផ្នែកមួយអាចឱ្យពួកគាត់បានមើលឃើញពីទិដ្ឋភាពពិតជាក់ស្តែងលើភាពរីកចម្រើននៅតំបន់ខេត្តជាប់ព្រំដែន។
ពលរដ្ឋបន្ថែមថា ការផ្តល់ដំណើរកម្សាន្តនេះ គឺជាចេតនាមួយដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនបានទៅមើលឃើញពិតជាក់ស្តែងថា កម្ពុជាមិនបានកាត់ទឹកដីរបស់ខ្លួនឱ្យប្រទេសជាតិសាសន៍ណានោះឡើយ ។

សូមបញ្ជាក់ថា ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤តទៅ ដោយធ្វើឡើងតែនៅរៀងរាល់ចុងសប្តាហ៍តែប៉ុណ្ណោះ។ ការផ្តល់ជូននេះ គឺនឹងផ្តល់ជូនដល់ដំណាច់ឆ្នាំ២០២៤តែម្តង ។ ចំពោះការចុះឈ្មោះ គឺពលរដ្ឋអាចចុះឈ្មោះតាមប្រព័ន្ធអនឡាយ ( QR ) ដែលក្រសួងព័ត៌មានបានរៀបចំ ហើយរាល់ដំណើរកម្សាន្តក្នុងមួយលើក គឺនឹងផ្តល់ជូនតែ២០០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សុភា

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


