ព័ត៌មានជាតិ
ចំណុចត្រូវដឹងពេលទៅកម្សាន្តទឹកធ្លាក់ក្នុងរដូវវស្សានេះ ព្រោះមានហានិភ័យណាស់
ទេសចរជាតិ និយមការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទឹកធ្លាក់ក្នុងរដូវភ្លៀវធ្លាក់នេះខ្លាំងណាស់ ក៏ព្រោះតែនៅខែនេះ មានទេសភាពស្រស់បំព្រង ប៉ុន្តែការកម្សាន្តនៅខែនេះ ក៏មានហានិភ័យដែរសម្រាប់ការលេងទឹក។ មិនថាការធ្វើដំណើរទៅកាន់តំបន់ទឹកធ្លាក់ ឬសមុទ្រទេ ការមើលសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ គឺជារឿងសំខាន់ ក៏ព្រោះតែសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ជួយយើងឱ្យដឹងពីស្ថានភាពអាកាសធាតុកន្លែង ដែលយើងនឹងត្រូវទៅ។

ក្រៅពីនេះ យើងត្រូវរឿងរ៉ាវមួយចំនួនទៀត នៅពេលទៅលេងកម្សាន្តតំបន់ទឹកធ្លាក់ ដើម្បីបង្កើនសុវត្ថិភាពផ្ទាល់ខ្លួន មិនគ្រោះថ្នាក់ដល់អាយុជីវិត។ កម្ពុជាថ្មីសូមចែករំលែកចំណេះដឹងមួយចំនួន នៅពេលទៅលេងតំបន់ទឹកធ្លាក់។
១. សញ្ញានៃការមកដល់របស់កម្លាំងទឹក
ជាទូទៅ ស្ថានភាពទឹកបុកគំហុកខ្លាំងបំផុត នៅពេលដែលមេឃជិតភ្លៀង ឬពេលល្ងាច។ បើតាមបទពិសោធន៍អ្នកប្រកប របរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេលដែលមេឃចាំផ្តើមស្រទុំ ទឹកមិនដឹងមកពីណា មកជាគំហុកតែម្តង ពិសេសច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់តែម្តង។ ស្ថានភាពភ្លាមៗ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។

២. គ្រោះថ្នាក់ចៃដន្យ
ធម្មតា ទឹកធ្លាក់ គឺជាតំបន់ជ្រលងភ្នំ ដែលមានដើមឈើធំតូចនៅហ៊ុំព័ទ្ទ លើកលែងតែតំបន់ទឹកធ្លាក់ ដំណាក់ក្រោមៗទេ ដែលមិនសម្បូរព្រៃក្រាស និងស្រួលលេង។ បើទោះជាករណីកម្រ ប៉ុន្តែការលេងកម្សាន្តទឹកធ្លាក់នៅរដូវភ្លៀងធ្លាក់ ក៏មានហានិភ័យដែរ ដូចជាការហូរមែកឈើ ឬកំណាត់ឈើមកតាមទឹកជាដើម។ ករណីនេះ អាចកើតមាននៅពេលដែល ចរន្តទឹកកំពុងកើនល្បឿន ហើយវានឹងអាចនាំមកជាមួយនឹងសំណល់មែកឈើដែលបាក់ ឬមែកឈើផុយស្រួយ ដែលនៅ ប្របមាត់ជ្រោះនោះមក។

៣. បង្កើនការប្រុងប្រយ័ត្នពេលលេងទឹក
ដើម្បីសុវត្ថិភាពខ្ពស់ពេលលេងទឹក ត្រូវលេងនៅម្តំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ហូរខ្លាំង អាចឱ្យយើងបាត់ជំហរហូរទៅជាមួយទឹក។ កំណត់ចំណាំមួយ យើងអាចមើលដឹងពីកន្លែងដែលស្ថានភាពទឹក មិនគួរលេង កន្លែងណាដែលមានទឹកបែកពពុះសៗ ត្រង់នោះហើយ ជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះ គួរលេងនៅកន្លែងណាដែលចរន្តទឹកមិនសូវខ្លាំង។ អ្វីដែលគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម ប្រយ័ត្នរអិល ព្រោះកន្លែងដែលមិនសូវមានទឹកហូរខ្លាំង ច្រើនមានស្លែរកាន់។

៤. កុំពាក់អាវពោងសុវត្តិភាព
អាវពោងសុវត្ថិភាព គ្រោះថ្នាក់ណាស់ បើសិនជាយកមកប្រើពេលលេងទឹកជ្រោះ ព្រោះស្ថានភាពទឹកជ្រោះគឺមានលំហូរ ហើយអាវពោងមិនត្រឹមតែមិនអាចជួយការពារសុវត្ថិភាពយើងបានទេ ថែមទាំងស្របជាមួយកម្លាំងទឹក នាំយកយើងទៅជាមួយបានទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២៤ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


