KPT+
បញ្ឈប់ទម្លាប់មិនល្អ ៣ យ៉ាងនេះ ថ្មទូរសព្ទនឹងប្រើបានយូរ
ការប្រើប្រាស់ថ្មទូរសព្ទឲ្យជាប់បានយូរ ត្រូវតែមានការប្រុងប្រយ័ត្ន និងស្វែងយល់គន្លឹះមួយចំនួន។ ថ្មឆាប់ខូច គ្មាននរណាសប្បាយចិត្តនោះទេ ក្រៅពីខ្ជះខ្ជាយលុយទិញថ្មីញឹកញាប់ហើយ ម៉ាស៊ីនរបស់វាក៏ងាយខូចដូចគ្នា។

ដូច្នេះត្រូវបញ្ឈប់ទម្លាប់ ៣ នេះជាបន្ទាន់!
១. ឈប់បើកម៉ាស៊ីន២៤ម៉ោង
ម៉ាស៊ីនទូរសព្ទមិនចេះតែបើកប្រើ ២៤ ម៉ោងលើ ២៤ ម៉ោងនោះទេ។ វាក៏ត្រូវការសម្រាកដូចតែរាងកាយមនុស្សអ៊ីចឹង។ ហេតុនេះ ដើម្បីឲ្យថាមពលថ្មនៅតែខ្លាំងមិនងាយខូច ព្រមទាំងជួយឱ្យម៉ាស៊ីនដំណើរការល្អ គួរឧស្សាហ៍បិទជាប្រចាំ យ៉ាងហោចក៏មួយម៉ោងក្នុងមួយថ្ងៃដែរ។
២. ឈប់ប្រើខ្សែដាច់

ខ្សែសាកថ្មខូចឬដាច់ គួរឈប់ប្រើ ហើយក៏ឈប់ព្យាយាមជួសជុលទៀតទៅ។ បន្តប្រើខ្សែបែបនេះ ថាមពលថ្មនឹងឡើងចុះមិនទៀង ជាពិសេសអាចបណ្ដាលឱ្យអគ្គិភ័យឆាបឆេះឧបករណ៍ ឬឆក់បាន។
៣. ឈប់ប្រើឆ្នាំងសាកថោកៗ

ឆ្នាំងសាកថោកៗ មិនត្រឹមតែគ្មានគុណភាពធ្វើឱ្យថ្មឆាប់ខូចប៉ុណ្ណោះទេ សូម្បីម៉ាស៊ីនក៏រងផលប៉ះពាល់ផងដែរ។ គួរហ៊ានចំណាយប្រាក់ទិញរបស់ល្អមកប្រើ ដើម្បីការពារទាំងថ្មនិងម៉ាស៊ីនទូរសព្ទ ហើយអាចប្រើបានយូរទៀត ពោលគឺមួយដឹងមួយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព
ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


