Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខតារាសម្ដែងកូរ៉េ ៨ រូបមានទ្រព្យសម្បត្តិច្រើនជាងគេ និងស៊ីថ្លៃខ្ពស់បំផុត

បានផុស

នៅ

ហ្វេនៗតាមដានរឿងកូរ៉េ ច្បាស់ជាស្គាល់តារាប្រុសប៉ុន្មានដួងនេះមិនខាន។ ពួកគេមិនត្រឹមតែល្បីឈ្មោះ និងរូបសង្ហារប៉ុណ្ណោះទេ ថែមទាំងជាសេដ្ឋីប្រចាំឧស្សាហកម្មភាពយន្តទៀតផង។

តើនរណាខ្លះជាអ្នកមានជាងគេក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង? តោះ! មកស្គាល់ជាមួយ កម្ពុជាថ្មី ផ្លឹស!

១. Kim Soo Hyun

K-drama actor Kim Soo-hyun – his five best roles as he celebrates his 32nd  birthday | South China Morning Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ ២០២១ នេះ Kim So Hyun មានទ្រព្យសម្បត្តិសុទ្ធ ១១៧ លានដុល្លារអាមេរិកនៅក្នុងដៃ និងបានក្លាយជាតារាសម្ដែងកូរ៉េដែលមានជាងគេបំផុតក្នុងវិស័យភាពយន្ត។ ភាពយន្តល្បីៗរបស់ Kim So Hyun គឺរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” និងរឿង “It’s Okay to be not Ok” ។ លោកជាតារាប្រុសជួរមុខក្នុងប្រទេសដែលស៊ីថ្លៃជាងគេក្នុងទឹកប្រាក់ប្រមាណ ៨៤,០០០ ដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ។

២. So-Ji-Sub

7 aktor Korea Selatan dengan bayaran fantastis, siapa yang paling mahal?

ជាតារាសម្តែងផង និងតារាម៉ូដែលផង So-Ji-Sub បច្ចុប្បន្នមានប្រាក់សុទ្ធ ៤១ លានដុល្លារអាមេរិក។ លោកមានឈ្មោះបោះសំឡេងខ្លាំងក្រោយចូលរួមសម្ដែងរឿងភាគ ហើយរឿងល្បីៗរបស់លោករួមមាន “I am sorry I Love You” “ Cain and Abel” និង “ Oh My Venus” ។ ក្រៅពីអាជីពសិល្បៈ So-Ji-Sub ត្រូវបានគេស្គាល់ថា ជាតារាសម្តែងម្នាក់ក្នុងចំណោមតារាមានបំផុតនៅក្នុងប្រទេស ហើយក្នុងមួយភាគលោករកចំណូលបាន ៦៧,១០០ ដុល្លារអាមេរិក ។

៣. Lee-Jong-Suk

Lee Jong-suk makes US$50,000 per episode in K-dramas like Netflix's Romance  is a Bonus Book, Doctor Stranger and While You Were Sleeping – so how does  he spend his fortune? | South

Lee-Jong-Suk ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដតាំងពីអាយុ ១៧ ឆ្នាំ ហើយបានក្លាយជាម៉ូដែលមានប្រជាប្រិយនៅក្នុងវិស័យបង្ហាញម៉ូត។ ទោះយ៉ាងណា លោកក៏ជាតារាសម្ដែងលេចធ្លោខ្លាំងនៅក្នុងរឿង “Hot Young Bloods” កាលពីឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកចូលរួមសម្តែងក្នុងរឿងភាគជាច្រើនទៀតដែលទទួលបានជោគជ័យដូចជា “Doctor Stranger” និង “Hot Young Bloods” ។ ក្នុងឆ្នាំនេះ Lee-Jong-Suk ជាតារាសម្តែងមានជាងគេលំដាប់ទី៣ ដែលកាន់កាប់ប្រាក់សុទ្ធ ៣២ លានដុល្លារអាមេរិក ចំណែកតម្លៃខ្លួន ៥០,៣០០ ដុល្លារអាមេរិកក្នុងមួយភាគ។

៤. Lee Min-ho

Lee Min Ho Family Background - ABTC

លោកជាតារាមួយរូបដែលមានប្រជាប្រិយភាពបំផុតនៅក្នុងឧស្សាហកម្មភាពយន្តកូរ៉េ ក៏ជាតារាប្រុសដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងដៃប្រមាណ ២៦ លានដុល្លារអាមេរិក។ ។ ត្បិតថា Lee Min-ho មិនមែនជាតារាប្រុសឈរលំដាប់ទី១នៅក្នុងប្រទេស តែតួឯករឿង “ស្នេហា៤ដួង” រូបនេះ  មានគេទទួលស្គាល់ច្រើនជាងគេនៅទូទាំងពិភពលោកក្នុងចំណោមតារាប្រុសកូរ៉េដទៃ។

ប្រាក់ចំណូលក្នុងមួយភាគលោករកបាន ៦២,០០០ ដុល្លារអាមេរិក។

៥. Song Joong Ki

Song Joong Ki New Projects 2021: What's Next after 'VIncenzo'? | KDramaStars

Song Joong Ki ជាតារាសម្តែងឆ្នើមម្នាក់របស់កូរ៉េម្នាក់ ដែលរឿងដំបូងធ្វើឱ្យលោកមានប្រជាប្រិយភាពបំផុតគឺរឿង “Sungkyunkwan Scandal” ក្នុងឆ្នាំ ២០១០។ បន្ទាប់ពីសម្តែងក្នុងរឿង “Descendants of The Sun” លោក Song Joong Ki កាន់តែមានហ្វេនគាំទ្រពីគ្រប់ទិសទី។ រហូតមកទល់ពេលនេះ គេបានដឹងថា លោកមានតម្លៃខ្លួ ៥០,៣០០ ដុល្លារអាមេរិកក្នុងមួយភាគ និងជាម្ចាស់ប្រាក់សុទ្ធចំនួន ២៤ លានដុល្លារអាមេរិក។

៦. Hyun Bin

How Netflix's Crash Landing on You star Hyun Bin made his fortune – the  first Korean ambassador for Omega is a 'CF King' worth US$10 million |  South China Morning Post

Hyun Bin ចាប់ផ្តើមអាជីពសម្ដែងដំបូងក្នុងរឿង “I am Kim Sam Soon” ។ ចាប់ពីពេលនោះមក លោកបង្ហាញខ្លួននៅក្នុងភាពយន្តល្បីៗជាច្រើនដូចជារឿង “Secret Garden” និង “Crush Landing On You” ។ គិតមកទល់ពេលនេះទ្រព្យសម្បត្តិសុទ្ធរបស់លោកមានប្រហែល ២១ លានដុល្លារអាមេរិក និងរកចំណូលបានក្នុងមួយភាគចំនួន ៨៣,៩០០ ដុល្លារអាមេរិក។

៧. Park Seo-Joon

park seo joon fan on Twitter: "so damn fine… "

គិតត្រឹមឆ្នាំ ២០២១ Park Seo-Joon មានទ្រព្យសម្បត្តិសុទ្ធ ២១ លានដុល្លារអាមេរិក និងស៊ីថ្លៃក្នុងមួយភាគ ២៥,០០០ ដុល្លារអាមេរិក។  លោកជាតារាប្រុសជាប់ឈ្មោះផ្ទួនៗលើកំពូលតារាងសិល្បករមានប្រជាប្រិយភាពនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ តារាសម្តែងរូបនេះ កាន់តែលេចធ្លោក្រោយដើរតួក្នុងរឿង “Fight For My Way” ហើយបច្ចុប្បន្នលោកមិនត្រឹមតែជាតារាប្រុសជួរមុខរបស់កូរ៉េប៉ុណ្ណោះទេ តែលោកក៏មានឱកាសចូលរួមសម្ដែងជាមួយភាពយន្តហូលីវូដផងដែរ។

៨. Lee Seung Gi

Entertainer' Lee Seung-gi eyes new album this year - Entertainment - The  Jakarta Post

Lee Seung Gi ជាតារាសម្ដែង អ្នកចម្រៀង និងជាពិធីករល្បីឈ្មោះប្រចាំប្រទេស។ លោកលេចមុខក្នុងភាពយន្តខ្នាតធំ និងរឿងភាគមួយចំនួន។ “Wu Kong” ជារឿងភាគដែលតារាប្រុសរូបនេះទទួលបានជោគជ័យខ្លាំង។ បច្ចុប្បន្នតារារូបសង្ហាររកចំណូលបានក្នុងការសម្ដែងរឿងមួយភាគចំនួន ៥៩,០០០ ដុល្លារអាមេរិក និងមានទ្រព្យសម្បត្តិសុទ្ធ ១៦ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Ceoworld Magazine

ចុចអាន៖ ការពិតទាំង ៩ របស់ក្រុមចម្រៀង BLACKPINK ដែលហ្វេនៗមិនទាន់បានដឹង

ចុចអាន៖ ​នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម