KPT+
អ្នកចិត្តសាស្ត្រពន្យល់មូលហេតុ ដែលបណ្ដាលឲ្យគេងភ្ញាក់ភ័យស្លន់ស្លោទាំងកណ្ដាលយប់ និងវិធីបញ្ឈប់
ធ្លាប់ភ្ញាក់ដឹងខ្លួនទាំងកណ្ដាលអាធ្រាត្រដែរទេ? មិនមែនដោយសារតែអ្នកផឹកកាហ្វេច្រើនពេកឬត្រូវការប្រើបន្ទប់ទឹកទេ។ អាការនេះបណ្ដាលមកពីការវាយប្រហារ ទើបធ្វើឲ្យយើងភ័យស្លន់ស្លោ ហើយវាប្រាប់ដល់ខួរក្បាលឲ្យភ្ញាក់ពីដំណេកទាំងញើសជោគខ្លួន និងបេះដូងលោតញាប់។
លោក Scott Bea មកពីគ្លីនិកចិត្តវិទ្យា PsyD បានពន្យល់អំពីមូលហេតុដែលការវាយប្រហារភ័យស្លន់ស្លោនៅពេលយប់ និងវិធីមួយចំនួនដើម្បីគ្រប់គ្រង។
តើការវាយប្រហារភ័យស្លន់ស្លោពេលយប់កើតឡើងយ៉ាងដូចម្ដេច?
វេជ្ជបណ្ឌិត Bea មានប្រសាសន៍ថា ” ជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺស្លន់ស្លោ” ។ ខណៈពេលដែលការថប់បារម្ភត្រូវបានគេគិតថាជាសមាសធាតុនៃការវាយប្រហារពីការភ័យស្លន់ស្លោឬស្ត្រេស សុទ្ធតែជាដើមចមនៃធាតុបង្ករួមគ្នា។ ដើមចមនៃធាតុនោះ វាអាចជាអាជីព វាអាចមាននៅក្នុងទំនាក់ទំនងឬតួនាទីផ្សេងទៀត ដែលយើងកំពុងជួបសព្វថ្ងៃនេះ។
ហេតុអ្វីបានជាការភ័យស្លន់ស្លោកើតឡើងចំពោះមនុស្សខ្លះ?
ការភ័យស្លន់ស្លោនៃការគេង អាចឆ្លុះបញ្ចាំងពីការស្រើបស្រាល ស្ត្រេស ដែលមាននៅក្នុងខ្លួនយើង។ ភាពតានតឹងនេះត្រូវបានបញ្ជូនតាមរយៈហ្សែន ហើយខួរក្បាលនិងដងខ្លួនរបស់យើងសកម្ម សូម្បីតែពេលយើងគេងលក់ក៏ដោយ។
តើយើងអាចបញ្ឈប់ការវាយប្រហារភ័យស្លន់ស្លោនៅពេលយប់បានទេ?
ពិតជាអាចធ្វើបាន! អ្នកអាចបង្កើនការធ្វើលំហាត់ប្រាណមុនគេង ឬចាប់ផ្ដើមអនុវត្តលំហាត់នៃការចងចាំនៅមុខងារផ្សេងៗដូចជា អានសៀវភៅ ឬលេងហ្គេម។
មួយទៀតបើសិនអ្នកក្រោកមកមានភាពស្លន់ស្លោ សូមដើរទៅបន្ទប់ផ្សេងទៀត ដើម្បីធ្វើសកម្មភាពលម្ហែកាយ ។ ធ្វើអ្វីមួយដែលនឹងជួយឲ្យអ្នកស្ងប់ចិត្ត រហូតដល់អ្នកអាចត្រឡប់ទៅសម្រាកវិញ។
ជាការពិតនៅពេលយើងមានអារម្មណ៍ភិតភ័យឬការវាយប្រហារណាមួយ វានឹងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង។ រៀនធ្វើឲ្យបទពិសោធន៍នោះមានលក្ខណៈធម្មតាមកវិញ ដើម្បីកត់សំគាល់អារម្មណ៍ ប៉ុន្តែកុំព្យាយាមកែវាលឿនពេក ចូរធ្វើម្ដងបន្តិច។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានៃការគេងអាចបង្កើតភាពតានតឹង ហើយស្ត្រេសនឹងធ្វើសកម្មភាពលើអ្នក ដោយបង្កឲ្យខួរក្បាលនិងរាងកាយរបស់អ្នកមានការថមថយបន្តិចម្ដងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ វិធី ជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ចុចអាន៖បើមិនចង់ឲ្យខ្លួនឈឺចាប់ដោយសារមនុស្សជុំវិញខ្លួន គួរតែឈប់ផ្ដោតគំនិតលើពួកគេ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)