Connect with us

KPT+

សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត

បានផុស

នៅ

អ្នក​មាន​វិបត្តិ​​ផ្ទាល់ខ្លួន​តែងគិតអ្វី​មិនចេញ ​​ហើយ​គ្មាន​មនុស្ស​ទំនាក់​ទីពឹង​ពីអ្នកជុំវិញ​ រហូត​គិត​ស្មុគស្មាញ​ឈាន​ទៅដល់​ការ​បង្ហោះ​សារ​ ជា​សញ្ញា​លា​ដើម្បី​ធ្វើ​អត្តឃាត។ ហានិភ័យ​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​លើ​បណ្ដាញ​សង្គម​ តែង​កើត​លើ​មនុស្ស​គ្រប់​វ័យ ​បើ​ប្រហែស​មិន​ចាប់​អារម្មណ៍ ​អ្នក​ខូច​ចិត្ត​គឺ​សាច់ញាតិ​នេះ​ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​សង្កេត​មើលសញ្ញាព្រមានចំនួន ៥ អំពី​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​បណ្ដាញ​សង្គម ​ដើម្បី​ការពារ​ក្រុម​មនុស្ស​ទាំង​នោះ​ ឬ​អាចជួយ​ទាន់​ពេល​វេលា៖

ការ​បង្ហោះ​សារ​ដូចជា​អរគុណ​គ្រប់គ្នា​ និង​​សូម​អភ័យទោស ​ឬ​ខ្ញុំ​សុំ​លា​ហើយ ។

ជា​រឿយៗ​បង្ហោះ​សារ​និយាយ​អំពី​ការ​ស្លាប់​ ឬ​មិន​ចង់​រស់​នៅ​ទៀត​ទេ ។ ជួនបង្ហាញរូបភាពមិនប្រក្រតីជាដើម។

បង្ហោះ​សារ​ដោយ​និយាយ​ថា ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​ ហើយ​តែង​បរាជ័យ​គ្រប់​រឿង ឬ​មាន​អារម្មណ៍​អស់​សង្ឃឹម​ក្នុង​ជីវិត​ជា​ដើម។

បង្ហោះ​សារ​និយាយ​អំពី​ការ​ឈឺចាប់​ណាមួយ ​បាន​កើត​ឡើង​លើ​ជីវិត​ពួកគេ។ របៀប​សរសេរ​គឺ​លាក់ៗ​ ហើយ​ខ្លីៗ។

បង្ហោះ​សារ​ដោយ​និយាយ​ថា ​ខ្លួន​គឺ​ជា​បន្ទុក​ដល់​អ្នក​ដទៃ​ឬ​អ្នក​ផ្ទះ។

សញ្ញា​ខាង​លើ​នេះ ​គឺ​ជា​ការ​បង្ហោះ​សុំ​ជំនួយ​ពី​អ្នក​ស្គាល់​គ្នា​ឬ​នរណា​ម្នាក់​ដែល​គេ​អាច​ទុក​ចិត្តបាន។ ប្រសិន​បើ​អ្នក​ត្រូវ​ជា​សាច់ញាតិ​ ឬ​ក្រុម​មិត្ត​របស់​ពួកគេ​ នៅ​ពេល​ឃើញ​សញ្ញា​ព្រមាន​ធ្វើ​អត្តឃាតបែបនេះ​កើតឡើង អ្វី​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើគឺ៖

-បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជួយ​ ឬ​ផ្ដល់​ដំបូន្មាន​ដោយ​ស្មោះ។

-ទទួល​ស្គាល់​ថា​អ្វី​ដែល​ពួកគេ​បាន​ប្រកាស​ ពិត​ជា​បញ្ហា​របស់​គាត់ពិតមែន។

-លើកទឹកចិត្ត​បង្កើត​ក្តីសង្ឃឹម ​ដែល​បញ្ហា​អាចត្រូវបាន​ដោះស្រាយ​និង​ឆ្លងកាត់។

-វាយ​សារ​ផ្ដល់​ប្រឹក្សា​ភ្លាមៗ ​ឬផ្តល់ភាពធូរស្រាល​ដល់ចិត្តគិតអំពីដំណោះស្រាយមួយនេះ។

-បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ចេញក្រៅ និង​ធ្វើ​សកម្មភាពកុំនៅម្នាក់ឯង។

-នាំគេចេញពីក្រុមមនុស្សបង្កើតតែរឿងឈឺក្បាល ក្រុមអវិជ្ជមាន មិនថាស្នេហា ការងារ ឬអ្វីឡើយ! បើទាំងនោះជាបញ្ហា ចូរឲ្យគេដកខ្លួនជាមួយមនុស្សប្រភេទបង្ករឿង នាំតែភាពក្ដៅក្រហាយឲ្យគេ។

-ប្រសិន​បើ​ពួកគេ​មិនមែនជាសមាជិកគ្រួសារ សូម​ប្រាប់​សាច់ញាតិរបស់ពួកគេ​ឲ្យ​យកចិត្តទុកដាក់​យ៉ាង​ជិតស្និទ្ធ។

-បើអាចមានលេខ​ផ្នែក​ផ្លូវ​ចិត្ត​ឬ​ចិត្តសាស្រ្ត​ ដើម្បីងាយស្រួលប្រីក្សាជាមួយ និងបានប្រាប់ពីបញ្ហា​នេះដល់ក្រុម​គ្រូពេទ្យ។

វីធី​ចុងក្រោយគឺនិយាយទល់មុខជាមួយពួកគេ ​ហើយស្ដាប់តែម៉្យាងពី​បញ្ហា​ដែល​ពួកគេ​មាន ​មិន​បាច់​និយាយ​អ្វី​ទាំងអស់។ គ្រាន់តែថាយើងស្តាប់គ្នាទៅវិញទៅមកដោយយល់ គ្មានការ​វិនិច្ឆ័យ​ គ្មាន​ទោសពៃរ៍​ គ្មាន​កំហុស ដាក់បន្ទុក នោះគេនឹងបានធូរស្បើយខ្លះៗ។

ការស្តាប់​តែម្ខាង​ គឺជាថាមពលផ្លូវ​ចិត្ត​ដ៏ល្អបំផុត។ ព្រោះ​មនុស្ស​មាន​វិបត្តិ​តែង​ចង់​ឲ្យ​គេ​ឯង​យល់​ចិត្ត​ ស្ដាប់​គេ​និយាយ ​និង​ជា​មនុស្ស​ដែល​ល្អ​ចំពោះ​គេ​គ្រប់​បញ្ហា។

ចំពោះមនុស្សមានវិបត្តិ មុនចង់សម្លាប់ខ្លួនសុំគិតបន្តិចថា​ ទម្រាំអ្នករស់បានមកសព្វថ្ងៃ ឪពុកម្ដាយឬគ្រួសារអ្នកខំប្រឹងប៉ុណ្ណាដើម្បីយើង។ ចងចាំថា អ្នកដទៃគ្រាន់តែសាច់ឆ្ងាយ បើត្រឹមជាសង្សារ​ ប្ដី ប្រពន្ធ មិនស្មើនឹងគ្រួសារយើងដែលរស់នៅជាមួយគ្នា ស្គាល់ចិត្តគ្នា និងឲ្យតម្លៃជាងអ្នកក្រៅដែរ។

បងប្អូន គ្រួសារ បើទោះជាមានបញ្ហាអីក៏មិនចោលគ្នាដែរ! មានបញ្ហាត្រូវនិយាយគ្នាទល់មុខ ដោះស្រាយជាមួយគ្នា។ កុំទុកតែឯង ហើយធ្វើរឿងមិនគប្បីនាំឲ្យគ្រួសារស្ដាយក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បើ​មាន​រោគសញ្ញាទាំងនេះ កំពុងមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ

ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម