Connect with us

KPT+

ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

បានផុស

នៅ

យើងប្រហែល​កំពុង​ប្រឈម​នឹង​បញ្ហា​ការងារ​មាន​ជា​បន្ដបន្ទាប់ ហើយបញ្ហា​ខ្លះ ដោះស្រាយ​ស្រួល ខ្លះទៀត ដោះស្រាយ​ឡើង​ក្រញាញ់​ខួរ ដល់ថ្នាក់​ដេក​មិន​លក់​ក៏មាន។ កាន់តែ​យ៉ាប់នោះ ដោះស្រាយ​មិន​ទាន់​ហើយ​ផង ដល់​ពេលប្រជុំរាយការណ៍​ប្រាប់​មេ​ទៀត គឺថា បេះដូង​លោត​ញាប់​ណាស់។ ការ​ប្រឈម​នឹងបញ្ហា​រួម​ទាំង ៣​នេះ នាំ​ឲ្យ​ឆាប់ស្លាប់​លឿន​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​លើ​អ្នកធ្វើការ ២.០០០​នាក់ មាន​សម្ពាធឈាម​ខ្ពស់ ស្ដ្រេស​ការងារ និង​ដេក​តិច រកឃើញ​ថា ពួកគេ​ប្រឈម​នឹង​ការ​ឆាប់ស្លាប់​ដោយ​ជំងឺ​បេះដូង ៣​ដង លើស​អ្នក​ដេក​បាន​គ្រប់គ្រាន់ និង​មិន​ជួប​ស្ត្រេស​ការងារ។ ការសិក្សានេះ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD

សម្ពាធឈាម​ខ្ពស់ ជាកត្ដា​ចម្បង នាំឲ្យ​កើត​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ខ្សោយបេះដូង ក្រលៀន និង​ឆាប់ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាមក្នុង​បេះដូង។ នៅពេល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់នេះ បូករួម​ជាមួយ​នឹង​បញ្ហា​ស្ដ្រេស​ការងារ និង​ដេក​តិច​ទៀត ផលប៉ះពាល់​កាន់តែ​អាក្រក់​ខ្លាំង។ អ្នកស្រាវជ្រាវ ក៏​បញ្ជាក់​ថា ការ​ដេក​មិន​គ្រប់គ្រាន់ ជាបញ្ហា​រួម​របស់​អ្នក​មានការងារ​ស្ត្រេស​ខ្លាំង។

ការសិក្សា​នេះ ពិនិត្យ​ជា​ពិសេស​លើ​ហានិភ័យ​នៅ​កន្លែង​ការងារ ដោយ​បង្ហាញ​ថា ស្ដ្រេស​ជាបញ្ហា​ធំ​មុន​កើត​ជំងឺ។ អ្នកស្រាវជ្រាវ ណែនាំ​ថា ម្ចាស់​ក្រុមហ៊ុន អាច​ជួយ​បង្កើត និង​អនុវត្ត​កម្មវិធី បង្រៀន​បុគ្គលិក ឲ្យបន្ធូរ​ភាពតានតឹង នៅ​កន្លែង​ការងារ។ ម្ចាស់ក្រុមហ៊ុន ក៏គួរផ្ដល់​វិធីសាស្ត្រ​គ្រប់គ្រង​ស្ដ្រេស និង​បញ្ហា​ដេក​តិច នៅ​កន្លែង​ការងារ ជាពិសេស​បុគ្គលិក​មាន​សម្ពាធឈាម​ខ្ពស់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន?

ចុចអាន៖កុំមើលរំលង! សញ្ញានៃជំងឺភ័យស្លន់ស្លោឬថប់បារម្ភ ជាស្ថានភាពផ្លូវចិត្តគ្រោះថ្នាក់ខ្លាំង បើមិនឆាប់ព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កងការពារអាកាស
ព័ត៌មានជាតិ៦ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម