ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាសគ្រោះថ្នាក់នៃ កាំរស្មី UV ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត
ប្រជាជននៅតាមតំបន់ជាច្រើននៃប្រទេសវៀតណាម ត្រូវបានណែនាំឲ្យការពារខ្លួនពីកាំរស្មីព្រះអាទិត្យ (UV) ខ្ពស់ខុសពីធម្មតា ដែលត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។
មជ្ឈមណ្ឌលជាតិ ព្យាករណ៍ឧតុនិយមនិងធនធានទឹក បាននិយាយថា សន្ទស្សន៍កាំរស្មី UV នៅតាមបណ្តាខេត្តភាគខាងជើង នឹងកើនឡើងដល់កម្រិតប៉ះពាល់សុខភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទន្ទឹមនឹងនេះ កម្រិតកាំរស្មីនៅតាមបណ្តាខេត្តភាគខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ មុននឹងធ្លាក់ចុះដល់ប៉ារ៉ាម៉ែត្រ “ខ្ពស់” ក្នុងរយៈពេលពីរថ្ងៃខាងមុខ លើកលែងតែទីក្រុង Ca Mau ប៉ុណ្ណោះដែលសន្ទស្សន៍ព្រះអាទិត្យនឹងបង្កគ្រោះថ្នាក់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ។
យោងតាមសន្ទស្សន៍កាំរស្មី UV ជាសកលរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា កម្រិតកាំរស្មី UV ត្រូវបានវាស់តាមមាត្រដ្ឋានពី ០ (កម្រិតទាប) ដល់ ១១+ (កម្រិតធ្ងន់ធ្ងរបំផុត)។

សន្ទស្សន៍កាំរស្មី UV កម្រិត ៦ និង ៧ ត្រូវបានចាត់ទុកថា “ខ្ពស់” ហើយ ៨ ទៅ ១០ គឺខ្ពស់ខ្លាំងបំផុត ដែលបណ្តាលឲ្យស្បែករបស់មនុស្ស អាចរលាកក្នុងរយៈពេលតិចជាង ២៥ នាទី។
ចំណែកកម្រិត ១១ និងលើសនេះ ត្រូវបានចាត់ទុកថា “ធ្ងន់ធ្ងរខ្លាំងបំផុត” ហើយអាចបណ្តាលឲ្យរលាកស្បែកក្នុងរយៈពេល ១០ នាទី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


