KPT+
រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!
ការគោរពនិងស្តាប់អ្នកដែលនៅជុំវិញខ្លួន ជាទម្លាប់ល្អ ព្រោះពូកែស្តាប់ជាចរិតពិតនៃអ្នកដឹកនាំ។ តែក៏រើសស្តាប់តែអ្នកដែលជោគជ័យជាងខ្លួន ព្រោះនេះជាការបិទខ្លួនឯងទៅវិញទេ។ ចូរព្យាយាម រកមនុស្សដែលស្មោះត្រង់ និងពិតជាមានចិត្តចែករំលែក ដែលពួកគេទាំងនោះនឹងប្រាប់ពីវិធីមិនឲ្យយើងបរាជ័យឬលំបាកដូចពួកគេ។

ទោះបីជាអ្វីៗទាំងអស់ដែលចង់សម្រេចបាននៅក្នុងជីវិត រួមមានឋានៈ លុយកាក់ គូជីវិត ការរក្សាឥរិយាបថឲ្យសុភាពរាបសាររមទម្យ ជាគោលការណ៍ស៊ីជម្រៅនិងខ្ពង់ខ្ពស់មួយ តែការរៀនស្ដាប់និងរៀនសួរជាគន្លឹះសំខាន់ណាស់។
យើងអាចសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ អ្នកខ្លះសួរមិនមើលឲ្យគ្រប់សួរអ្វីដែលគេប្រាប់ប្រាប់រួចហើយ ធ្វើឲ្យខាតពេលវេលាទាំងអស់គ្នា។
មនុស្សដទៃចូលចិត្តមើលមកយើងតាមរបៀបយើងប្រាប់ពួកគេ។
យើងអាចធ្វើអ្វីក៏បាន ដើម្បីបានប្រាក់មកចំអែត ព្រោះនោះជាសិទ្ធិសម្រេចចិត្តរបស់យើងផ្ទាល់ ប៉ុន្តែវិជ្ជាជីវៈវិញ គឺសម្រាប់បង្ហាញពីសមត្ថភាពនៃមនុស្សម្នាក់ៗ មិនមែនសម្រាប់ដូរបាយទេ ។
អ្នកខ្លះមានបានខ្លាំងសំញែងខោអាវឡានផ្ទះ តេមិនដឹងមានវិជ្ជាជីវៈអី មិនដឹងធ្វើអ្វីបានខ្លះក្រៅពីចាយលុយ។
ពេលរកលុយចម្អែតត្រូវទុកមួយផ្នែក ទៅរៀនកសាងវិជ្ជាជីវៈ ព្រោះនោះជាគុណតម្លៃនៃជីវិតមនុស្សយើង។ ហើយប្រសិនយើងគ្មានលុយទេ ការរៀនពីជីវិតអាចបានហ្វ្រីដោយគ្រាន់តែ ពូកែស៊ូ ពូកែរៀនមើល រៀនស្តាប់ កុំរៀនមើលបំណាំ កុំរៀនស្តាប់ពាក្យនិយាយដើម ត្រូវរៀនសួរសំណួរចំបញ្ហាដែលយើងមិនដឹង កុំខាតពេលជាមួយការបង្កើតសំណួរដៀមដាមគ្នា បុគ្គលបែបនេះខាតពេលពេញមួយជីវិតតែម្តង។
ហេតុអ្វីខ្ញុំគួររៀនសួរឲ្យបានច្រើន?
ព្រោះដើម្បីបានរៀនអ្វីថ្មីៗ ជំរុញគំនិតឬបំផុសគំនិតឬប្រហែលជាឈានដល់អាចជួយផ្លាស់ប្តូរជីវិតរបស់យើងតាមរបៀបថ្មីណាមួយ អាចធំឬតូច ។ សំណួរ នាំទៅរកការសន្ទនា ហើយការសន្ទនានាំឲ្យមានទំនាក់ទំនង។
គ្រប់ទំនាក់ទំនង តាមរយៈអ្វីក្តី តែងចាប់ផ្ដើមដោយសំណួរ។

អ្នកជំនាញច្នៃប្រឌិត និងគ្រូភាពជាអ្នកដឹកនាំ លោក Paul Sloane លោកក៏អ្នកនិពន្ធសៀវភៅចំនួន ១៧ ក្បាលរួមទាំង The Innovative Leader លោកជឿជាក់ថា ការសួរសំណួរ គឺជាទម្លាប់សំខាន់ល្អបំផុត សម្រាប់អ្នកគិតច្នៃប្រឌិត។ គាត់មានប្រសាសន៍ថា ៖«បុគ្គលអស្ចារ្យមិនដែលឈប់សួរសំណួរទេ! ពីព្រោះពួកគេដឹងថា នេះជាវិធីល្អបំផុតដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅនិងថ្មីៗ! កុំសួរ Trolls កុំសួរផ្គើន កុំសួរបង្កជម្លោះ សួរឲ្យចំណេញព្រោះសំណួរមិនពិតជាសំណួរគ្មានន័យទេ វាក្លាយជាអាកប្បកិរិយានិងផ្នត់គំនិតដែលគេចៀសយើង។ »៕
អត្ថបទ៖ លីណា
ចុចអាន៖វិធីសាស្ត្រជួយឲ្យមានទំនុកចិត្តខ្ពស់ ទោះរងសម្ពាធការងារខ្លាំង
ចុចអាន៖ជឿអត់! អ្នកនិយមតាមដានរឿងរ៉ាវជីវិតគេជាងជីវិតខ្លួន គឺមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


