Connect with us

KPT+

វិធីសាស្ត្រជួយ​ឲ្យ​​មានទំនុក​ចិត្ត​ខ្ពស់ ទោះរងសម្ពាធ​ការងារ​ខ្លាំង

បានផុស

នៅ

លើក​លោក​នេះ គ្មាន​ការងារ​ណា​គ្មាន​សម្ពាធ​ទេ ពិសេស​ពេល​ត្រូវ​ធ្វើ​បទ​បង្ហាញ ឬ​លើក​ផែន​ការ​អ្វី​មួយ តិចឬ​ច្រើន នៅ​តែ​មាន​សម្ពាធ គ្រាន់​តែ​ថា យើង​ខ្លួន​ឯង​ចេះ​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​សម្រាប់​ខ្លួន​ឯង ឬ​ក៏​អត់​ប៉ុណ្ណោះ។ អត្ថបទនេះនឹង​ប្រាប់​គ្នាយើង​ពី​វិធី​សាស្ត្រ ៥ក្បាច់ អាច​ដោះ​ស្រាយ​ និង​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន ទោះ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រថុច​ណា​មួយ​ក៏​ដោយ។

១- អនុវត្ត​មូលដ្ឋាន​គ្រឹះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាន​ការងារ​ណា អាច​ដំណើរ​ការ​បាន​រលូន ទាំង​មិន​ធ្លាប់​អនុវត្ត គ្មាន​ការ​យល់​ច្បាស់​ពី​វា​នោះ​ទេ។ ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​យើង​ត្រូវ​ការ យើង​គួរ​តែ​ព្យាយាម​ហាត់​សម​នៅ​មុខ​កញ្ចក់ ព្រោះ​អាច​ជួយ​ក្តោប​ក្តាប់​អ្វី​ទាំង​អស់​ក្នុង​ដៃ និង​ពេញ​ដោយ​ទំនុក​ចិត្ត។ ដូច​គ្នា​ដែរ សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​អ្វី​មួយ គួរ​តែ​ត្រៀម​សម្រាប់​សំណួរ​ដែល​គេ​អាច​នឹង​សួរ​យើង ឬ​ការ​រំខាន​ណា​មួយ​ពី​មនុស្ស​កំពុង​ចាំ​ស្តាប់​បទ​បង្ហាញ​របស់​យើង។ ត្រូវ​ច្បាស់​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ មិន​ត្រូវ​ស្លន់​ស្លោ ឬ​ភ្លេច​អ្វី​យើង​ចង់​បង្ហាញ​នោះ​ដែរ។

២- រំលឹក​ឡើង​វិញ​ពី​មូលដ្ឋាន​គ្រឹះ

គ្រប់​ការងារ​យើង​បាន​រៀប​ចំ​ទុក​ក្នុង​ចិត្ត ភាគ​ច្រើន​ គឺ​ស្រប​តាម​ជំហាន​ដោយ​ចាប់​ផ្តើម​ពី​ជំហាន​ទី ១ ដល់​ជំហាន​បញ្ចប់។ យើង​ត្រូវ​ច្បាស់​ថា បាន​ចង​ចាំ​គ្រប់​ជំហាន​នីមួយៗតាម​លំដាប់​លំដោយដែល​ត្រៀម​ទុក​ជា​ស្រេច។ ប៉ុន្តែ ដើម្បី​កុំឲ្យ​មាន​ការ​ភ័ន្ត​ភាំង​ក្នុង​កាលៈទេសៈ​ណាមួយ ត្រូវ​ហាត់​សម​ឲ្យ​ចាំ​គ្រប់​ជំហាន ដោយ​មិន​ចាំ​បាច់​តាម​លំដាប់​លំដោយ​ត្រៀម​ទុក​នោះ​ឡើយ ឧទាហរណ៍ យើង​ចាប់​ពី​ជំហាន​ចុង​ក្រោយ​មុនគេ បន្ទាប់​មក​បក​ទៅ​ជំហាន​ទី ៣ ឬ ២ ព្រោះ​ហាត់​សម​បែប​នេះ នឹង​អាច​បង្កើន​ចំណេះ​ដឹង​យើង​មួយ​កម្រិត​ទៀត។

៣- ការ​អនុវត្តវិ​ធីសាស្ត្រ “What if?”

ពេល​ច្បាស់​ថា ការ​ធ្វើ​បទ​បង្ហាញ ឬ​សន្ទរកថា​យើង​ល្អ​តាម​លំដាប់​ហើយ ក៏​ជា​ពេល​យើង​ត្រូវ​រៀប​ចំ​ត្រៀម​សម្រាប់​អ្វី​ដែល​អាច​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន។ ត្រូវ​ដឹង​ថា គួរ​ធ្វើ​បែប​ណា ពេល​កុំព្យូទ័រ​យើង​ស្រាប់​តែ​ខូច​ដោយ​ចៃដន្យ? ឬ​មាន​ពេល​ ១០​នាទី សម្រាប់​អ្វី​ដែល​យើង​រំពឹង​ចំណាយ​ដល់ទៅ ៣០នាទី? អ្វី​យើង​ត្រូវ​ធ្វើ គឺ​ព្យាយាម​សង្ខេប​ចំណុច​សំខាន់ៗ ធ្វើ​ឲ្យ​ងាយ​យល់ នឹង​ប្រើ​ពេល​ពន្យល់​ខ្លី។

៤- ​គិត​ទុក​ជា​មុន

បន្ទាប់​ពី​លើក​ឡើង​ស្ថានភាព​ទាំងអស់​អាច​កើត​មាន យើង​ក៏​គួរ​ចាប់​ផ្តើម​គិត​ទុក​ក្នុង​ចិត្ត​ពី​អ្វី​យើង​នឹង​ធ្វើ បើ​ហេតុការណ៍​នោះ​ពិត​ជា​កើត​ឡើង​មែន។ ស្រមៃ​ថា ​ខ្លួន​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​នោះរួច​ជា​ស្រេច ដើម្បី​កុំ​ឲ្យ​យើង​មាន​អារម្មណ៍​ហេងហាង ឬ​ភ័យ​ស្លន់​ស្លោ ពេល​ដែល​រឿង​ទាំង​នោះ​កើត​ឡើង​មែន។ គិត​ទុក​ជា​មុន មិន​មែន​គ្រាន់​តែ​ត្រៀម​ខ្លួន​សម្រាប់​ស្ថាន​ភាព​អាក្រក់​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​យើង​មាន​ទំនុក​ចិត្ត ជឿ​ជាក់​ខ្លួន​យើង​ស្ថិត​ក្នុង​ភាព​ជោគជ័យ​រួច​ទៅ​ហើយ។

៥- បិទ​បញ្ចប់​គ្រប់​យ៉ាង​ឲ្យ​បាន​ត្រឹមត្រូវ

បើ​មាន​និយាយ​អ្វី​ខុស​អំឡុង​ពេល​ធ្វើ​សន្ទរកថា ឬ​បទ​បង្ហាញ ធ្វើ​ឲ្យ​អ្នក​ស្តាប់​យើង មិន​យល់ ឬ​មិន​ចាប់​អារម្មណ៍ កុំ​ដើរ​ចេញ បញ្ចប់​វា​ទាំង​បែបនេះ​អី។ រៀន​ស្គាល់​កំហុស​របស់​យើង និង​កំណត់​ឲ្យ​ច្បាស់ពី​មូលហេតុ ​ដើម្បី​ការពារ​កុំ​ឲ្យ​​កើត​ឡើង​ម្តង​ទៀត​ទៅ​ថ្ងៃ​មុខ។

ដូច​យើង​ដឹង​ស្រាប់ ទម្លាប់​នៅ​ស្ងប់ស្ងាត់​គ្មាន​អ្វី​ពិបាក​ទេ ប៉ុន្តែ​វា​ក៏​គ្មាន​អ្វី​រីក​ចម្រើន​ដូច​គ្នា។ បើ​ចង់​ទទួល​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​សម្រាប់​ការ​ងារ​យើង​រៀប​ចំ​ទុក គួរ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ មិត្តភក្តិ ឬ​គ្រួសារ​ជាមុន មុន​សម្រេច​ចិត្ត​ធ្វើ​ការ​ងារ​នោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស

ចុចអាន៖ ធ្លាប់​សុខៗ​លែង​មាន​អារម្មណ៍​ធ្វើ​ការ​អត់? នេះហើយ​ជា​មូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម