KPT+
ស្អែកចាប់ផ្ដើមរៀនហើយ សិស្សត្រូវត្រៀមចំណុចនេះ ចៀសវាងខាងសាលាមិនអនុញ្ញាតឲ្យចូល
ក្រោយការប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននីមួយ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើចង់បើកសាលារៀនឡើងវិញ ។

ដោយឡែក មានរាជធានីខេត្តចំនួន បានចាប់ផ្ដើមបើកនិងត្រៀមជាបន្តបន្ទាប់ ដូចជា ខេត្តព្រះសីហនុបានបើកនៅថ្ងៃទី ១៣ កញ្ញា រាជធានីភ្នំពេញ ខេត្ត កណ្ដាល និងពោធិ៍សាត់ ប្រកាសបើកដំណើរការនៅថ្ងៃទី ១៥ កញ្ញា ខណៈខេត្ត កំពង់ចាម បើកនៅថ្ងៃទី ២០ កញ្ញា។
ខាងក្រោមជាចំណុចធំៗ សិស្សត្រូវចងចាំនិងដឹងឮ ចៀសវាងនាំពិបាកខាងសាលាមិនឲ្យចូលរៀន ដោយសារមិនគោរព តាមការណែនាំក្នុងសម័យរាតត្បាតនេះ។
១ របស់ដែលសិស្សគ្រប់គ្នានឹកឃើញមុនគេ គឺកាតវ៉ាក់សាំងដែលតំណាងឲ្យការចាក់វ៉ាក់សាំងគ្រប់ដូស។ប្រសិនបើកូនសិស្សណាម្នាក់ភ្លេចយកកាតមកបង្ហាញ សាលានឹងមិនអនុញ្ញាតឲ្យចូលរៀនទេ។
២ ត្រៀមម៉ាស អាកុល ឬជែល ដាក់ក្នុងកាតាបតាមខ្លួនជាប់ជានិច្ច (សម័យ Delta ផង កុំប្រហែស កុំមើលស្រាលឲ្យសោះ)។
៣ កូនសិស្សបានត្រៀមដើម្បីទប់ទល់កូវីដ និងវីរុសបំប្លែងខ្លួន តែសិស្សក៏កុំភ្លេចត្រៀមអាវភ្លៀង ស្បែកជើងផ្ទាត់ និងថ្នាំសង្កូវតាមកាតាប (រដូវនេះជារដូវវស្សា បើត្រូវទឹកភ្លៀងនាំឈឺធ្ងន់)។
៤ ពេលទៅដល់សាលាត្រូវរក្សាចិត្តនឹងន ត្រៀមខ្លួនតេស្តរហ័សឲ្យបានល្អបំផុត (សាលាខ្លះមានលទ្ធភាពតេស្តលើសិស្ស)។ កុំភិតភ័យ កុំបារម្ភ ព្រោះការតេស្តអាចថាឆួលច្រមុះបន្តិច ប៉ុន្តែបើមិនចង់ឆួល ខណៈពេលតេស្ត សូមអត់ដង្ហើម (ស្រូបដង្ហើមចូលសួត)។ ចុចអាន៖ វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
៥ សិស្សទាំងអស់ត្រូវមានទឹកស្អាតសម្រាប់ទទួលទាន យ៉ាងតិច ៥០០ មីលីលីត្រជាប់ខ្លួន ក្នុងមួយវេនសិក្សា ដោយយកពីផ្ទះ ឬពីប្រភពផ្សេងទៀត (ហាមទិញផ្ដេសផ្ដាស)។

៦ សិស្សមិនត្រូវចែកម្ហូបអាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាកម្លាតសុវត្ថិភាព ផ្អាកការលក់ចំណីអាហារនៅខាងក្នុងនិងខាងក្រៅដែលនៅជាប់គ្រឹះស្ថានសិក្សា រហូតមានការណែនាំជាថ្មី។
ចំណុចចុងក្រោយ កូនសិស្សគ្រប់គ្នាត្រូវចាំកុំភ្លេច ប្រសិនបើដឹងខ្លួនថាមិនស្រួលខ្លួន ដូចជា ផ្ដាសាយ ក្អក ឈឺក ឬឈឺក្បាល សូមប្រញាប់ទៅធ្វើតេស្តឬទៅមន្ទីពេទ្យ ហើយដាក់ច្បាប់សម្រាកនៅផ្ទះសិន។ ធ្វើដូចនេះ យើងអាចការពារខ្លួនឯង និងមិត្តរួមថ្នាក់ជាមួយគ្នាផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស
ចុចអាន៖ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


