Connect with us

KPT+

៣ ចំណុចធំៗ ក្នុងប្រលោមលោក «ថ្ងៃណាមួយ»ដែលអ្នកនិពន្ធខំជម្នះសម្រិតសម្រាំងឡើង

បានផុស

នៅ

ថ្ងៃណាមួយ ជាខ្សែរឿង BL ដំបូង ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេបសាយអនឡាញរបស់អ្នកនិពន្ធ ម៉ីសន សុធារី។ សាច់រឿងនេះត្រូវសម្រិតសម្រាំងយ៉ាងល្អ ជូនអ្នកអាន និងមាន ៣ ចំណុចធំៗ ដែលអ្នកនិយមអានប្រលោមលោក គួរសិក្សាស្វែងយល់។

ប្រលោមលោក«ថ្ងៃណាមួយ» ជាខ្សែរឿងថ្មី ក្នុងចំណោមប្រលោមលោកល្អៗនិងធំៗ​ទាំង៦ របស់ខ្ញុំក្នុងឆ្នាំ ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃណាមួយ ​ជាខ្សែរឿង ​BL ដំបូងដែលខ្ញុំខំសម្រិតសម្រាំងសម្រាប់ក្រុមវ័យជំទង់ ដោយសរសេរចេញពីបេះដូង ចងក្រងឡើងពីបទពិសោធន៍នៃជីវិតពិតៗ ដែលខ្ញុំបានជួបជជែកជាមួយ​ ព្រមជាមួយ​ការសាកល្បង​ប្រើប្រាស់បច្ចេកទេស​រចនាសម្ព័នរឿងបែប Subverted ដ៏លំបាកស្មុគស្មាញមួយ។

នៅពេលសរសេរ អ្នកនិពន្ធ​តែងនឹកទៅដល់អ្នកអាន​របស់ខ្លួន។ ពួកគេ​ជាអ្នកណា? ហេតុអ្វីគេមកអានរឿងនេះ ? ប្រលោមលោកនេះនឹង​មានសក្តានុពលបែបណា​ទៅកាន់ពួកគេ​ ដែល​កំពុងកាន់សៀវភៅឬកំពុងតែអានអនឡាញ?

ដោយសារនេះ ជាពាក្យសន្យា​របស់ខ្ញុំ ចំពោះហ្វេនថ្មីៗដែលមានវ័យក្មេងៗ ខ្ញុំបានសម្រិតសម្រាំង​វិធីសាស្រ្តមួយចំនួន បង្កើតនូវ​ប្រធានបទសាមញ្ញៗតែ​គួរឱ្យចាប់អារម្មណ៍ (ពិបាកបន្តិច)។ បង្កើតនូ​វឃ្លាសន្ទនា សម្តីសម្តៅដែលមិនមែន​ចិន ឥណ្ឌា​ហុងកុង ថៃ ឬកូរ៉េ ជានិន្នាការថ្ មីនៃឆ្នាំ២០២១ពិតៗ ក្បែរជីវិតអ្នកអាន ហើយធាតុដ៏រឹងមាំ​ចំនួន៥ ដែលខ្ញុំខំ​ត្រដាបត្រដួស ​ដាក់បញ្ចូល​ឱ្យខាងតែបាន រួមមាន៖

ការយល់ចិត្ត​

នេះជា​ផ្នែកសំខាន់បំផុតមួយនៃការសរសេរសៀវភៅ។ សម្រាប់ទាំងអ្នកនិពន្ធមិនប្រឌិតនិងការប្រឌិតការបើកសៀវភៅឡើងដំបូង​ត្រូវផ្តល់នូវឱកាសឱ្យអ្នកអាន​បានឃើញតួអង្គសំខាន់ដែល​ចាប់ផ្តើមដោយសកម្មភាពឬឈុតឆាកដូចអ្វីដែលអ្នកអាន​បានឆ្លងកាត់នឹង​បានគិតទុកមក។ ប្រើវិធីណាក៏ដោយ អក្សរសិល្ប៍ដ៏អស្ចារ្យមួយ គឺត្រូវ​តែ​ខ្លាំងដូចការបើក១ទំព័រដំបូងក៏អាចទាញ​អ្នកអានឱ្យចង់បាន​សៀវភៅទាំងមូលយកមកឱបទុកថែ។

តួអង្គដែលទាក់ទាញ

អ្នកអានត្រូវការឱ្យ​និទានកថា ផ្តល់ឱ្យពួកគេនូវមនុស្សម្នាក់ ដែលងប់ស្រលាញ់ ឬខឹងស្អប់ឬកំណត់អត្តសញ្ញាណច្បាស់ៗ នឹងអាលសម្រេចចិត្តថាតាមទៅទៀតឬឈប់ត្រឹមណេះ។ ដូចមនុស្សនៅក្នុងជីវិតពិតដែរ តួអង្គគួរមាន​បង្កប់ដោយ​គុណវិបត្តិនិងគុណសម្បត្តិ ជាធម្មជាតិរបស់មនុស្ស​សម្រាប់យកមក​ជម្នះឧបសគ្គនិងការសាកល្បងគុណធម៌របស់ពួកគេ​។

ការអភិវឌ្ន៍តួអង្គជារឿយៗមិនអាចញែកដាច់ពីគ្នាបានទេ។ រឿងដំបូង​កើតឡើងពេលជេមស៍​ទើបតែមាន​អាយុ១៧ឆ្នាំ ក្រោយមកព្រឹត្តិការណ៍ទាំងអស់ដែលកើតមាន​លើគេ បានធ្វើ ឱ្យប៉ះពាល់ដល់ចរិតលក្ខណបន្តទៅមុខរបស់គេ សូម្បីតែ​តួអង្គជំនួយ(ប៉ា ម៉ាក់​មិត្ត​ មិត្តប្រុស មិត្តស្រី​)របស់គេ ត្រូវបានអភិវឌ្ឍឡើង​យ៉ាងល្អិតល្អន់ផងដែរមិនមែន​ចេះតែបង្កើតឡើងឱ្យតែមាននោះទេ។​

រចនាសម្ព័នរឿងដែលស្រូបទាញ

អ្នកអានគ្រប់គ្នា​ចង់បានសាច់រឿងល្អ តែគេមិនចេះបច្ចេកទេសតែងនិពន្ធនិងមិនអាចឱ្យនិយមន័យ​ជារួមថា អ្វីទៅហៅថា​សាច់រឿងល្អនោះទេ ប៉ុន្តែ​ប្រសិន​គេអានហើយចងចាំវា គឺវាចូលដល់បេះដូងហើយ នេះអាចហៅថាប្រលោមលោកល្អមួយ។

ខ្ញុំបានបង្កើតឧប្បត្តិហេតុញុះញង់ ឧទាហរណ៍​ការប្រើ​ឥស្សរាចរិយា​រហូតដល់សកម្មភាពកើនឡើងដល់ចំនុចកំពូលរឿងបង្ហាញពិមជឈដ្ឋានកូនអ្នកមាន​ Highs how ដែលជាជំងឺសង្គម​ដ៏ធំអស្ចារ្យមួយនាពេលបច្ចុប្បន្ន​ ធ្វើឲ្យអ្នកអានចាប់អារម្មណ៍តាំងពីទំព័រដំបូងរហូតតទៅ ហើយគេចង់ឃើញនាង​រងទុក្ខដោយសារទង្វើ​អួតអាងរបស់នាង។ គ្មានតួអង្គណាទាក់ទាញ​ជាងនាងទៀតនោះទេ ក្រៅពីតួអង្គឯក​ ទោះបីទេពណារ៉ា​ក៏ដោយ នៅពេលឥស្សរាចរិយាចេញមុខ ​ទេពណារ៉ា​បានធ្លាក់ទៅលំដាប់លេខរៀងទី៣។

​​ទោះយ៉ាងណា​ សិល្បៈទាក់ទាញក្នុងបទនិពន្ធមិនកើតឡើងដោយចៃដន្យទេ អ្នកនិពន្ធល្អតែងតែចំណាយពេលរាប់ម៉ោង រាប់ខែ រាប់​មិនអស់ ក្នុងការគូសវាសគ្រោងរឿង ដូច្នេះយើង​តែងដឹងមុនអំពីព្រឹត្តិការណ៍ជាក់លាក់ដែលតួអង្គឯក​របស់យើង​នឹងត្រូវឆ្លងកាត់ ហើយដោះស្រាយដោយរបៀបណា ៕

នៅមានចំណុច​ច្រើនទៀតដែលអាចរៀនបាន​ពីបទនិពន្ធមួយនេះចុចអាន រឿង​​ ថ្ងៃណាមួយ

ចុចអាន៖វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន

ចុចអាន​៖អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម