Connect with us

KPT+

វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន

បានផុស

នៅ

លក្ខណៈផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ សឹងនៅគ្រប់ទិដ្ឋភាពអាជីព។ រឹតតែសំខាន់ទៅទៀត ពេលយើងក្លាយជាអ្នកនិពន្ធ។ ដើម្បីសរសេររឿងប្រឌិតបានល្អ រឿងនីមួយៗ គួរ​តែ​មាន​លក្ខណៈ​សម្បត្តិ​ធានាភាព​មិន​ច្រំដែល មិន​មាន​អារម្មណ៍​ថា ធ្លាប់​បាន​អាន​រួច និង​មិន​ប្រើ​ការ​ស្រាវជ្រាវ​ដដែល ឬ​ហួស​សម័យកាល​មក​ចងក្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​និពន្ធ​ ម៉ីសន សុធារី តែង​យកចិត្តទុកដាក់​លើ​រចនា​សម្ព័ន្ធ​រឿង ដោយ​គាត់​ទម្លាប់​ដំឡើង​ប្រលោមលោក​ថ្មី​នីមួយៗ ដោយ​យកចិត្ត​ទុកដាក់ លើ​ភាព​ខុស​ប្លែក និង​សួរ​យោបល់​មនុស្ស​ច្រើន​គ្នា។ ពិសេស​គាត់​តែង​កែប្រែ​ការ​និយាយ និង​សកម្មភាព​ថ្មីៗ​ជានិច្ច​ពី​ខ្សែ​រឿង​មួយ​ទៅ​កាន់​រឿង​មួយ​ទៀត។

«យើង​អាច​បង្កើត​ការ​ភ្ជាប់​អារម្មណ៍ ជក់ចិត្ត ពី​វគ្គ​មួយ​ទៅ​ផ្នែក​មួយ​ទៀត​ធ្វើ​ឲ្យ​យើង​អាន​មាន​អារម្មណ៍​ថា នៅ​ក្នុង​សាច់រឿង​ជាមួយ​តួអង្គ មិន​ថា​ពេល​ពួកគេ​លំបាក​ឬ​ជោគជ័យ! អ្នក​និពន្ធ​ជា​ច្រើន​អនុវត្តិ​តាម​វិធី​ទុក​ឲ្យ​ចំណុចកំពូល​ខ្លាំង​បំផុត​នៅ​មាតិកា​ជំពូក​ក្រោយ​គេ គេ​ហៅ​ថា​ឆាក​ធំ កៀក​​នឹង​ទី​បញ្ចប់​តែ​នៅ​ក្នុង​បេះដូង​មេគង្គ ខ្ញុំ​អត់​បញ្ចប់​ដោយ​ឆាក​ធំ​ទេ នេះ​ជា​វិធីសាស្ត្រ​របស់​ខ្ញុំ​ហើយ​វា​មិន​ដែល​ខុស​ច្បាប់​ឡើយ(សើច)!» អ្នកស្រី​ពន្យល់​ក្រុម។

អ្នកនិពន្ធ​ ម៉ីសន សុធារី

អ្នកនិពន្ធរូបនេះ​ក៏​បាននិយាយផងដែរថា ការសរសេរ​ប្រលោមលោក​មិន​មែន​ទៅ​ប្រណាំង​ជាមួយ​អ្នកអាន​មិន​ឲ្យ​គេស្មានត្រូវ ហើយ​គិត​ថា​ជោគជ័យ​នោះ​ទេ អ្នកអាន​មិនមែន​ល្ងឹតល្ងង់​ឡើយ។ គេ​អាន​កាន់​តែ​ច្រើន​ចំណេះ​កាន់​តែ​កើន​។

«មាន​បញ្ហា​អី​បើ​គាត់​ទាយ​ត្រូវ? កាន់​តែ​សប្បាយ​ចិត្ត​ជាមួយ​គ្នា!​ សំខាន់​មិនមែន​គាត់​មក​អាន​រឿង​ព្រោះ​ទាយ​មិន​ដែល​ត្រូវ​នោះ​ទេ ភាគច្រើន​​ពួកគាត់​ចូលចិត្ត​ភាព​ភ្ញាក់ផ្អើល និង​សមចិត្ត! សមចិត្ត​នៅ​ទីនេះ មិនមែន​មានន័យថា តួ​ជួប​គ្នា ឬ HappyEnding ជា​និច្ច​ទេ​ តែ​ត្រូវ​មាន​ហេតុផល​សំអាង​ត្រឹមត្រូវ!»

និពន្ធ​ល្អ មិន​ប្រជែង​ជាមួយ​អ្នក​អាន​ខ្លួន​ទេ គាត់​ត្រូវ​ការ​យល់​ចិត្ត​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​រយៈ​របៀប​ដែល​ពួកគេ​អាន​សៀវភៅ។

«ខ្ញុំ​គិត​ថា ហ្វេន​របស់​ខ្ញុំ មាន​ចំណេះដឹង​និង​គតិ​លោក​ខ្ពស់ៗ! ពួកគាត់​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​បាន​ច្រើន!» អ្នក​និពន្ធ ម៉ីសន សុធារី៕

អត្ថបទ៖លីណា

ចុចអាន៖ប្រលូកការងារតែងនិពន្ធដំបូង កុំរំពឹងភាពល្បី ចាំបាច់មានបីយ៉ាងធំៗនេះសិន ទើបជាជោគជ័យពិតប្រាកដ

ចុចអាន៖ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

មហាសន្និបាតអង្គការសហប្រជាជាតិគាំទ្រប៉ាឡេស្ទីនចូលជាសមាជិកពេញលេញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

រួមគ្នាបន្តតម្លើង App Nodrug៖ ឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានបង្រ្កាប

សេដ្ឋកិច្ច២ ម៉ោង មុន

ការ​កើន​ឡើង​ថ្លៃ​ដើម​ ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​របស់​​ក្រុម​ហ៊ុន​ថៃ​អាកាសចរណ៍​ ​THAI Airways ​ធ្លាក់​ចុះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ដោយសារតែចង់បានលុយចូលនិវត្តន៍ ស្រ្តី តៃវ៉ាន់ ម្នាក់ លាក់​សព​ឪពុក​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​ឆ្នាំ

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២៣ ម៉ោង មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម