(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង...
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

បានផុស

នៅ

«ម៉ោងជិត៩ យើងជិតដល់ម៉ោងបិទហាង! ខ្ញុំកំពុងជូតលាងបង្ហើយជាមួយមិត្តរួមការងារ! យើងឃើញមនុស្សរត់ចេញពីផ្សារ ហើយ​អ្នកខ្លះស្លន់ផង !យើងចាប់ផ្តើម​ឆ្ងល់ហើយ​មានអារម្មណ៍ថាអ្វីមួយមិនស្រួលនៅខាងក្នុងកំពុងកើតឡើង!»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម.ប.ស(ឈ្មោះកាត់) វ័យ​២0ឆ្នាំ ជាបុគ្គលិក​ហាងកាហ្វេទំនើបមួយកន្លែងមាន​ទីតាំង​នៅច្រក​ចូល​ផ្សារទំនើបAaon១​បាននិយាយរំឮកប្រាប់អ្នកយកព័ត៌មាន​យើង ​នាពេលកំពុងចុះពិនិត្យ​សំណាក រកមេរោគកូវីដ១៩ ។

«ភ្លាមនោះមានគូសង្សារមួយគូក្រោកចេញពីតុ ទាំងភ័យខ្លាំង​ ហើយ​តក់ក្រហល់ចាកចេញភ្លេចស្បោងទំនិញនៅក្បែរជើងកៅអី។គ្នាក្នុងខ្ញុំឃ្លាំងបានចេញមកប្រាប់អំពីហ្វេសប៊ុក។ សូម្បីមេខ្ញុំ ក៏ពួកយើងនៅទីនេះជាប់បម្រើភ្ញៀវមិនបានអានព័ត៌មាន​ទេ! ពេលដឹងដំណឹងកាលណា Managerបានប្រាប់ឱ្យគ្រប់គ្នាស្ងប់ស្ងាត់ ! យើងជូនភ្ញៀវចេញដោយគួរសម​ ហើយ​ចាប់ផ្តើម​រៀបចំបិទហាងទាំងស្រុង គឺបិទមុនកំណត់! ខ្ញុំចាំបានថា ពីក្រៅកញ្ចក់ហាងយើងឃើញមនុស្សជាច្រើន​រត់ទៅរកម៉ូតូ​ទាំងស្លន់ខ្លាំង ហើយប្រញា៉យគ្នាចេញ​ច្រើនឡើងៗ !»

ប្អូនបានរំឮកថា៖សូមចុចស្តាប់សំឡេង​ដើម​នៃសាក្សី

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ភ្លាមៗ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលបានសារភាព​ចូលដើរទិញទំនិញនិងបរិភោគអាហារទីនោះ។

ខណៈតេស្តវិជ្ជមានមេរោគកូវីដ១៩ រកឃើញនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានសុំអន្តរាគម​ស្វែងរកអ្នកពាក់ព័ន្ធនិងគោលការណ៍ផ្អាកដំណើរការ​ផ្សារអ៉ីអន១ ដើម្បីយកអ្នកជាប់ពាក់ព័ន្ធមកធ្វើតេស្ត និងចត្តាឡីស័ក។

យុវជនដដែលបន្តទៀតថា នៅពេលមិនទាន់បានទទួលដំណឹងផ្លូវការ​ពីផ្សារ​ ខ្លួនបានចាកចេញទៅពិនិត្យផ្សារខាងក្នុង ។ Aeon បានប្រជុំបុគ្គលិកខ្លួនភ្លាមៗជាក្រុមតូចៗ ។

«យប់នោះគឺរន្ធត់ណាស់!ម្នាក់ៗ មិនដែលជួបហេតុការណ៍បែបនេះទេ!»

រហូតមកទល់ពេលនេះ បុគ្គលិកផ្សារទំនើបអ៊ីអន១ នៅតែបន្ត​ធ្វើតេស្ត​ព្រោះមនុស្ស​ជាច្រើននៅមិនទាន់បាន​ទទួលការ​ធ្វើតេស្ត៍នៅឡើយ។

ជលសា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ផ្ទុះ​ការរិះគន់​ភាពយន្ត​ខ្មែរ​មួយ​ ដែល​ប្រើ​សម្លៀកបំពាក់​និង​ម៉ូដ​សក់​ដូច​រឿង​បរទេស

ព័ត៌មានជាតិ៣០ នាទី មុន

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួង​ការងារ​នឹង​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១​នៅ​ថ្ងៃស្អែក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

កូវីដ-១៩១ ម៉ោង មុន

ខេត្តកំពង់ស្ពឺ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​មួយ​សប្តាហ៍​ទៀត​ ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services