ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ ឈ្នះរង្វាន់ប្រាក់ខែមួយឆ្នាំពេញពីក្រុមហ៊ុន ដោយមិនបាច់ទៅធ្វើការ
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ នេះនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន មានការជប់លៀងប្រចាំឆ្នាំលើកដំបូងមួយរបស់ក្រុមហ៊ុនក្នុងរយៈពេលបីឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ។
ក្នុងឱកាសនោះថៅកែបានសម្រេចចិត្តពញ្ញាក់អារម្មណ៍បុគ្គលិកជាមួយនឹងរង្វាន់ដ៏ពិសេសដែលជាសំណាងមួយលើ ១០០០ នាក់តែប៉ុណ្ណោះគឺច្បាប់ឈប់ ៣៦៥ ថ្ងៃ ។

បុរសកំពូលសំណាងមានឈ្មោះថា លូ ឆិន ធ្វើការជាអ្នកគ្រប់គ្រងផ្នែកមួយក្នុងក្រុមហ៊ុន លោកនិយាយថា “នរណានឹងធ្វើការងាររបស់ខ្ញុំ?” ។ លោកលូជាបុគ្គលិកយូរឆ្នាំដែលធ្វើការនៅក្រុមហ៊ុននាំចូលអាហារតាំងពី ១៤ ឆ្នាំមុនមកម្ល៉េះ ហើយគាត់មិនធ្លាប់ឈ្នះរង្វាន់ធំដូចលើកនេះទាល់តែសោះ ។
តាមពិតទៅក្រុមហ៊ុនបានផ្ដល់ជម្រើសឲ្យលោកលូសម្រាប់ជ្រើសរើសដល់ទៅ ២ យ៉ាងគឺ យកប្រាក់ខែមួយឆ្នាំពេញពីក្រុមហ៊ុនដោយមិនបាច់ទៅធ្វើការ ឬទៅធ្វើការនិងទទួលប្រាក់បន្ថែម ។

បន្ទាប់ពីមហាជនក្នុងបណ្ដាញសង្គមអ៊ីនធឺណែតចំនួន ២៥០ លាននាក់ (ចំនួនអ្នកមើលកាលពីថ្ងៃទី ១២ ខែមេសា) បានដឹងពីជម្រើសទាំងពីរនោះ ពួកគេណែនាំឲ្យលោកលូបន្តធ្វើការយកប្រាក់បន្ថែមព្រោះខ្លាចមានអ្នកជំនួសតំណែងរបស់គាត់ លោកបញ្ជាក់ដែលថា ខ្លួនជឿជាក់លើក្រុមហ៊ុននឹងមិនឆ្លៀតឱកាសយកអ្នកថ្មីមកជំនួយតំណែងគាត់ឡើយ ។
យ៉ាងណាមិញលោកលូវិញនៅមិនទាន់សម្រេចចិត្តទេ ប៉ុន្តែគាត់ចង់សម្រាកដើម្បីមានពេលវេលាជួបជុំគ្រួសារជាង ណាមួយបុរសសំណាងរូបនេះហត់នឿយជាមួយការងារយូរមកហើយមិនងាយមានឱកាសសម្រាកដល់ទៅ ៣៦៥ ថ្ងៃទេ ៕
ចុចអាន ៖ ទទួលស្គាល់ទៅថាអ្នកច្រណែនគេហើយ បើសង្កេតឃើញ ៦ ចំណុចនេះពីខ្លួនឯង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


