KPT+
មកស្គាល់ប្រវត្តិស្វាបាប៊ូន ដែលធ្វើការលើផ្លូវរថភ្លើងនៅអាហ្វ្រិក មិនធ្លាប់ខុសសូម្បីម្ដង
ស្វាបាប៊ូនមួយក្បាលបានធ្វើការជាអ្នកផ្ដល់សញ្ញារថភ្លើងនៅអាហ្វ្រិកខាងត្បូងអស់រយៈពេល ៩ ឆ្នាំ ហើយមិនដែរបង្កគ្រោះថ្នាក់ ឬសាងកំហុសឆ្គងសូម្បីម្ដងក្នុងការងារ ។ Jack គឺជាស្វាបាប៊ូនដែលលោក James Jumper ទិញកាលពីឆ្នាំ ១៨៨១ គាត់បង្រៀនវាឲ្យចេះរុញកៅអីពិការដែលខ្លួនអង្គុយ និងដំណើរការសញ្ញាផ្លូវដែកក្រោមការត្រួតពិនិត្យរបស់គាត់ ។

James ជាអ្នកធ្វើការនៅស្ថានីយរថភ្លើង Cape Town គាត់មានទម្លាប់អាក្រក់មួយគឺហក់ឆ្លងផ្លូវរថភ្លើងជាការកម្សាន្តទោះមានរថភ្លើងឆ្លងកាត់ក៏ដោយដែលជាហេតុធ្វើឲ្យ James ពិការជើងទាំងសងខាងបែបនេះ ។ ដំបូងឡើយ James បានជួប Jack នៅផ្សារ ខណៈវាកំពុងបររទេះគោ លោកកោតសរសើរសមត្ថភាពរបស់ស្វានោះជាខ្លាំងទើបគាត់សម្រេចចិត្តទិញវាយកមកធ្វើជាជំនួយការ ។ បាប៊ូន Jack បានរៀនចេះរុញកៅអីពិការរបស់ម្ចាស់ ផ្ដល់សញ្ញាឲ្យរថភ្លើង និងហុចសោឲ្យបុគ្គលិកលើរថភ្លើងជាដើម ។

ដោយសារតែភាពអស្ចារ្យរបស់ Jack ប្រជាជនតំបន់នោះនាំគ្នាមកមើលជាហូរហែរហូតមានម្នាក់ប្ដឹងទៅអាជ្ញាធរព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។ អ្នកគ្រប់គ្រងស្ថានីយរថភ្លើងបានបណ្ដេញពួកគេចេញតាមការស្នើសុំ ប៉ុន្តែ James ព្យាយាមអង្វរសុំការងារមកវិញដោយអះអាងពីសមត្ថភាពរបស់ស្វាបាប៊ូន ។
បន្ទាប់ពីឃើញសមត្ថភាពស្វា Jack ហើយ អ្នកគ្រប់គ្រងយល់ព្រមប្រគល់ការងារឲ្យ James វិញថែមទាំងតែងតាំង Jack ជាបុគ្គលិកពេញសិទ្ធទៀតផង ។ ចាប់ពីពេលនោះមក Jack ទទួលបានប្រាក់កម្រៃ ២០ សេនក្នុងមួយថ្ងៃ និងស្រាបៀកន្លះដបរៀងរាល់សប្ដាហ៍អស់រយៈពេល ៩ ឆ្នាំនៃការងារ ។

៩ ឆ្នាំកន្លងផុតទៅក្នុងឆ្នាំ ១៩៩០ Jack បានស្លាប់ដោយសារជំងឺរបេង ហើយលលាដ៍ក្បាលរបស់វាត្រូវរក្សាទុកនៅសារមន្ទីរ Albany ក្នុង Grahamstown នៃអាហ្វ្រិកខាងត្បូងមកទល់សព្វថ្ងៃ ៕
ចុចអាន ៖ មកស្គាល់ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ