Connect with us

KPT+

ទម្លាប់ ៤យ៉ាងនេះ​ មិនថាមានប្រាក់ខែដល់ពាន់ដុល្លារ ក៏គ្មានថ្ងៃសល់នឹងគេ

បានផុស

នៅ

ការសន្សំប្រាក់ ជារឿងដែលពិបាកណាស់ មិនថាអ្នករកស៊ី ឬអ្នកធ្វើការឱ្យគេក៏ដោយ។ អ្នកខ្លះមានបន្ទុកច្រើនត្រូវរ៉ាប់រង ជាហេតុនាំឱ្យលំបាកបែងចែក ក្នុងការសន្សំប្រាក់ឱ្យសល់ច្រើននឹងគេ។ ឯអ្នកខ្លះមានបំណុលជុំព័ទ្ធខ្លួន ក៏រឹតតែយ៉ាប់ទៅទៀត ដើម្បីទុកលុយឱ្យសល់បាន។

Couponing Tips to Save Money in Asia - COUPONS AND VOCHERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញ គ្នាយើងខ្លះ ពុំមានបន្ទុកអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែររកបានមក មិនថាពេលណា ឬខែណា ក៏មិនដែលចេះសល់យ៉ាងម៉េចសោះ នោះអាចមកពីហេតុផលមួយចំនួនដូចជា៖

១. ចូលចិត្តភាពស៊ីវិល័យ

524,407 Asian Shopping Stock Photos, Pictures & Royalty-Free Images - iStock

បើកប្រាក់ខែមក មិនដែលចេះសល់ឱ្យគ្រប់ដល់ចុងខែទាល់តែសោះ នោះក៏ព្រោះតែយើងជាមនុស្សនិយមភាពហ៊ឺហារ ស៊ីវិល័យ និងដេញតាមសង្គម។ ទម្លាប់អាក្រក់របស់យើងគឺ ទម្លាក់លេខ ទម្លាក់ទីតាំង មិនឈប់ មិនថាឃើញសម្លៀកបំពាក់ថ្មី កាបូប ស្បែកជើង និងសូម្បីអាហារហូបចុក ក៏ទម្លាប់ទិញប្រេនៗដែរ។ បើដូច្នេះ ទោះមានប្រាក់ខែប៉ុន្មាន ក៏វាមិនដឹងសល់យ៉ាងម៉េចដែរ ព្រោះយើងចាយលុយធូរៗ។

២. ជាមនុស្សដៃទូលាយ

DYNASTY - CENTRAL WORLD, Bangkok - Downtown Bangkok - Menu, Prices &  Restaurant Reviews - Tripadvisor

ពាក្យចាស់ពោលថា “ចិត្តល្អ ក្រខ្លួន” មិនមែនសំដៅដល់អ្នកចិត្តល្អ ហើយតែងតែជួយគេ បែរជាអស់ទ្រព្យ ក្រខ្លួននោះទេ ប៉ុន្តែសំដៅដល់មនុស្សដែលចិត្តល្អពេក ទៅណាមកណា តាំងខ្លួនជាអ្នកប៉ាវរហូត។ ឱ្យតែជួបជុំគ្នាម្ដងៗ រមែងក្លាយខ្លួនជាមេ រួចដកប្រាក់ដែលមានទាំងប៉ុន្មាន រ៉ាប់រងចំណាយទាំងអស់។ បើដូច្នេះ សួរថាមានលុយមកពីណាសល់?

៣. រង់ចាំចាយប្រាក់ឪពុកម្ដាយ​

Young Asian Shopping Images | Free Vectors, Stock Photos & PSD

អ្នកខ្លះ ខ្លួនវ័យប៉ុណ្ណេះ នៅតែមិនមានប្រាក់សន្សំនឹងគេ មកពីទម្លាប់ចាយលុយម៉ែឪ ទើបបានជាមិនខ្វល់ខ្វាយ​រឿងទុកដាក់លុយកាក់។ លុយពិបាករកពិតមែន ហើយពិបាកសន្សំខ្លាំងណាស់ តែដោយសារខ្លួនឯងមិនមែនជាអ្នកខំរក ទើបបានជាចាយខ្ជះខ្ជាយ អត់លុយក្នុងកុងជាកម្លាំងញើសឈាមរបស់ខ្លួន ដូចគេដូចឯង។

​​​​៤. គ្មាន​​​គោលដៅ​ជីវិត​

BRIA HOMES | Murang Pabahay For Every Filipino Family | rainCHECK

ទាល់តែមានឆន្ទៈ មានគោលដៅ ឬមានគម្រោងជីវិតអ្វីមួយ ទើបអាចជំរុញទឹកចិត្តឱ្យខំសន្សំលុយឱ្យសល់បាន។ គ្នាយើងខ្លះ វ័យពាក់កណ្ដាលហា ពាក់កណ្ដាលហុក ទៅហើយ តែមិនដឹងគោលដៅជីវិតជាអ្វី មិនដឹងចង់បានអ្វីឱ្យប្រាកដនៅឡើយ ដូច្នេះប្រាក់ដែលរកមកបាន ក៏ចេះតែចាយតាមដំណើរទៅ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច

ចុវអាន៖ មិន​ធូរធារ គួរ​ដឹង​​​របៀប​សន្សំ​​ទាំង​នេះ កុំ​ឲ្យ​ខ្វះមុខ​ខ្វះក្រោយ​ពេល​កូនកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម