Connect with us

សេដ្ឋកិច្ច

អ្នកជំនាញហិរញ្ញវត្ថុ ជំរុញពលរដ្ឋសន្សំតិច​ប្រសើរជាងមិនសន្សំ ក្នុងទិវា​សន្សំអាស៊ានឆ្នាំនេះ

បានផុស

នៅ

ឆ្នាំនេះទិវាសន្សំអាស៊ាន ធ្វើឡើងនៅខេត្តសៀមរាប ក្រោមប្រធានបទ៖ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ដែលផ្តួចផ្តើមរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងសហការដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងការលើកកម្ពស់ការសន្សំនៅ​ក្នុង​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ​ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការសន្សំប្រាក់ជាផ្នែកមួយ​ដ៏សំខាន់​នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុ​ម​គ្រួសារនីមួយៗ។ ការគ្រប់គ្រងចំណូល-ចំណាយបានល្អជា​កត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការស​ន្សំ​ប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវ​ការ។ លោកបន្តថា ​ ដោយយល់ឃើញអំពីសារៈសំខាន់នៃការសន្សំប្រាក់ទាំងក្នុងក្របខណ្ឌសង្គមកិច្ចនិងសេដ្ឋកិច្ច ​ដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារ​ និងមួយផ្នែកទៀតជាមូ​លធនជួយសម្រួលដល់តម្រូវ​ការវិនិយោគ និងអភិវឌ្ឍប្រទេសជាតិ កាលពីឆ្នាំ២០១៩ បណ្ដាប្រ​ទេ​​​ស​សមាជិកអាស៊ាន​ទាំ​ង​ ១០ ​ប្រទេស បានអនុម័ត​ជ្រើសរើសយកថ្ងៃទី៣១ ខែតុលា ជាថ្ងៃប្រារព្ធ ទិ​វា​ស​ន្សំអាស៊ាន” ​ដែ​ល​​ស្របទៅនឹ​ង​ ទិវាសន្សំសកល ផងដែរ។ 

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា ប្រជាជនកម្ពុជា ជាអ្នកតស៊ូព្យាយាម អត់ធ្មត់ និងចូលចិត្តសន្សំ ដែលដើមឡើយ មានទម្លាប់សន្សំនៅតាមផ្ទះ ទោះច្រើនក្តីតិចក្តី ស្របតាមប្រធានបទនៅថ្ងៃនេះ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ដូចសុភាសិតបុរាណបានពោលថា “តក់ៗ​ពេញបំពង់”។ លើសពីនេះទៅទៀត ប្រជាជនកម្ពុជា មិនត្រឹមតែមានទម្លាប់សន្សំប៉ុណ្ណោះទេ ថែមទាំងមាន​ការសំចៃ​ទៀតផង។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងវិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិជ្ជាទំនើប ប្រជាជានកម្ពុជាបានចាប់ផ្តើមងាកមកសន្សំនៅតាមគ្រឹះស្ថានធនាគារ ដែលនាំឲ្យការសន្សំនៅគ្រឹះស្ថានធនាគារមានការ​កើនឡើងគួរឲ្យកត់សម្គាល់ ចំនួន USD៩៥៤,៨លាន នៅឆ្នាំ២០០៥ កើនឡើងដល់ចំនួន ៣៥.៥១៩,៧លាន នៅឆ្នាំ​២០២១ ដែលមានកំណើនជា       មធ្យមចំនួន២៥%។ នេះជាការបន្ថែមរបស់លោកបណ្ឌិត អ៊ិន ចាន់នី។

ជាមួយគ្នានេះ លោក​ សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយដៃគូ គ្រឹះស្ថានសមាជិក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសគឺបង្កើតនូវវប្បធម៌សន្សំដល់សាធារណៈជន  តាមរយៈគម្រោង យុទ្ធនាការណ៍នានា ក៏ដូចជាការបង្កើតនូវមាតិកាសង្គមជាច្រើនបែបបទ​ ដើម្បីផ្សព្វផ្សាយ​ជាប្រចាំ។ លោកបន្តថា ការសន្សំពិតជាមានសារៈសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេស​គឺចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់យើងឱ្យកាន់តែប្រសើរឡើង។

គិតត្រឹមខែសីហា ឆ្នាំ២០២២ ​​គ្រឹះស្ថានធនាគារ និ​ង​​ហិរញ្ញវត្ថុ បាន​​​និងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦% នៃផ.ស.ស.​ ស្មើ ​១៧០​,៦​​ទ្រីលានរៀល (៤១,៥​ ប៊ីលាន​ដុល្លារអាមេរិក)។ ចំនួន​គណនីប្រា​ក់​​បញ្ញើអតិថិជនក៏បានកើនឡើងគួ​រ​កត់សម្គាល់ដល់ប្រ​មាណ​​ ១៤,៣ លានគណនី ដោយក្នុងនោះ ​១១​,៧​ លានគណនី នៅធនាគារពា​ណិជ្ជ​និ​ង ២,៦ លានគណនី នៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​ប្រាក់បញ្ញើ។​ គ្រឹះ​ស្ថា​នធនាគារ និ​ង​ហិ​រញ្ញ​​វ​​ត្ថុ​បានពង្រី​​ក​ប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុបចំនួន ២.៥៩៣ សាខា និងម៉ា​ស៊ី​ន​ដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤.២១៩ ម៉ា​ស៊ី​ន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិ​ពិធ​កម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែ​ប​ស្របតាមតម្រូវការ និងនិន្នាការ​បច្ចុប្បន្ន។ នេះបើតាម​ធនាគារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម