KPT+
មេរៀនមួយចំនួនដែលឪពុកម្ដាយ គួរតែឆ្លៀតបង្រៀនកូនអំពីប្រាក់
វ័យក្មេង ដូចជាក្រដាសស បើប្រឡាក់អ្វីមួយប្រាកដជាដាមជាប់ពិបាករលុប។ ក្នុងនាមជាឪពុកម្ដាយគួរតែបង្រៀនកូនពីរឿងល្អៗ ក្នុងជីវិតពួកគេ។ ជាពិសេសគឺរឿងទាក់ទងនឹងប្រាក់ចាយជាប្រចាំថ្ងៃ។
មេរៀនមួយចំនួនដែលឪពុកម្ដាយអាចប្រើ ដើម្បីបង្រៀនកូនៗអំពីប្រាក់៖
១. ផ្តល់ឲ្យពួកគេនូវការគ្រប់គ្រងប្រាក់
នេះគឺជាវិធីល្អមួយដែលឪពុកម្ដាយអាចធ្វើបានសម្រាប់កុមារ។ ហើយក៏ជួយបង្រៀនពួកគេថាអ្វីៗនឹងមិនបានផ្ដល់ឲ្យពួកគេជានិច្ចនោះទេ។ យើងអាចធ្វើរឿងសាមញ្ញៗដូចជាផ្ដល់ប្រាក់ឧបត្ថម្ភដល់កូនៗ ក្នុងពេលនេះ។ តាមរយៈការផ្ដល់ប្រាក់កម្រៃបន្តិចបន្តួចដល់កូន ពេលនៅក្មេងកូនអាចរៀនពីរបៀបដោះស្រាយប្រាក់បន្ថែមទៀតនៅពេលណាមួយ។
២. បង្រៀនកូនពីតម្លៃនៃការសន្សំ

ការសន្សំមានច្រើនបែប តែយើងក៏អាចជ្រើសរើសការសន្សំក្នុងធនាគារទុកឲ្យកូនៗបានដែរ។ ប្រាប់ពួកគេពីរបៀបសន្សំក្នុងធនាគារពេលនៅវ័យក្មេង នេះអាចជាឱកាសមួយដើម្បីបង្រៀនកូនអំពីការសន្សំប្រាក់ទុកពេលអនាគត។ នៅពេលកូនពេញវ័យ កូននឹងមានឱកាសទៅធនាគារដាក់ប្រាក់របស់ពួកគេទៅក្នុងគណនីសន្សំរបស់ពួកគេផ្សេងទៀតបាន។
៣. បង្រៀនពួកគេពីតម្លៃនៃការឲ្យ
ទិដ្ឋភាពសំខាន់មួយទៀតនៃការគ្រប់គ្រងលុយសម្រាប់ឪពុកម្ដាយគឺតម្លៃនៃការឲ្យ ។ គ្រប់ទីកន្លែងដែលយើងជ្រើសរើសផ្ដល់គឺជាការបង្រៀនកូនឲ្យចេះចូលរួមក្នុងការផ្ដល់ដល់អ្នកផ្សេងទៀត។ តាមរយៈការផ្ដល់ដល់អ្នកដទៃយើងអាចជួយពួកគេក្នុងពេលវេលាដែលពួកគេត្រូវការ។
៤. បង្រៀនពួកគេពីរបៀបរកលុយ
ការវិនិយោគគឺជាវិធីដ៏ល្អមួយដើម្បីរកលុយបន្ថែម ហើយក៏ជារឿងមួយដើម្បីសន្សំប្រាក់និងរកប្រាក់ចំណូលបាន ២ ភាគរយបន្ថែមទៀត។ បើកូនរបស់យើងសន្សំប្រាក់សម្រាប់គោលដៅរយៈពេលខ្លី ធនាគារគឺកន្លែងដែលមានសុវត្ថិភាព សម្រាប់ពួកគេ។ ប៉ុន្តែបើប្រាក់នេះសម្រាប់គោលដៅរយៈពេលវែងចូរវិនិយោគទៅឆ្ងាយ។ បង្រៀនពួកគេអំពីប្រភេទនៃការវិនិយោគដែលអាចរកបាន ក៏ដូចជាវិធីដើម្បីតាមដានកំណើន។

៥. បង្រៀនពួកគេអំពីគ្រោះថ្នាក់នៃបំណុល
នេះមិនមែនជាគំនិតដែលកូនក្មេងអាច យល់បាននៅឡើយទេ ប៉ុន្តែនៅពេលកូនកាន់តែចាស់អាចនឹងមានបំណុល។ បង្រៀនកូនៗយើងអំពីប្រាក់កម្ចីកាតឥណទាន និងបំណុលផ្សេងទៀត។ ផ្ដល់ឲ្យពួកគេនូវកាតឥណទានដែលមានដែនកំណត់ដែលបានដាក់លើកាត។ បង្រៀនពួកគេពីរបៀបបង់ប្រាក់អប្បបរមានៅលើកាតឥណទាន គឺជាវិធីលឿនមួយដើម្បីឲ្យបំណុលកាន់ឆាប់ដាច់។
៦. បង្រៀនពួកគេអំពីការទិញនិងការលើកទឹកចិត្ត
ចូរបង្រៀនកូនឲ្យផ្អាកទិញអ្វីមួយដែលគេតែងពេញចិត្ត ដើម្បីថ្លឹងថ្លែងការចំណាយនិងតម្រូវការមុនពេលចំណាយប្រាក់របស់ពួកគេ។ ឲ្យកូនរៀនអត់ធ្មត់ប្រាប់កូនពីតម្លៃនៃរបស់មួយដែលគេចង់បាន។ អាចថាពិបាក ប៉ុន្តែនេះជាមេរៀនដ៏មានតម្លៃដែលយើងទាំងអស់គ្នាអាចធ្វើបានចំពោះអនាគតកូន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖familytoday
ចុចអាន៖ចង់ជួយកូនៗឲ្យមានគំនិតអាជីវកម្មតាំងពីនៅវ័យក្មេង?
ចុចអាន៖គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


