KPT+
សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន
លើលោកនេះ មិនមានគូស្នេហ៍អច្ឆរិយៈឯណាដែលថាមិនចេះឈ្លោះគ្នានោះទេ។ គ្រប់គូមិនថាសង្សារ ឬប្ដីប្រពន្ធរៀបការរួចក៏ដោយ តែងតែប្រទះនឹងជម្លោះពាក្យសម្ដីនៅពេលពេលខ្លះ ដូចពាក្យចាស់ពោលថា “ចានក្នុងរាវ គង់អីនឹងទង្គិច” អ៊ីចឹងដែរ។
ឈ្លោះទាស់ទែង ការយល់ច្រឡំនានា គ្មាននរណាចៀសបានទេ តែយើងក៏អាចកាត់បន្ថយ ប្រសិនបើម្ខាងៗចេះអត់ធ្មត់បន្តិច និងមិនប្រើពាក្យសម្ដីសម្លាប់ចិត្តគ្នា។
១. “ខ្ញុំរវល់ខ្លាំងណាស់!”
មនុស្សម្នាក់ៗមានការងារធ្វើរៀងខ្លួន ហើយពេលខ្លះយើងក៏មានសម្ពាធ ឬបញ្ហាចង់នៅម្នាក់ឯង។ ប៉ុន្តែទោះជាពេលមានបញ្ហា ឬរវល់យ៉ាងណា ក៏មិនគួរប្រើពាក្យ “រវល់ណាស់” ចំពោះដៃគូដែរ ព្រោះគ្មាននរណារវល់រហូត គ្មានពេលសូម្បីនិយាយគ្នាពីរបីនាទីឡើយ។
បើមានបញ្ហា កុំយកលេសរវល់មកបាំងមុខ តែគួរចែករំលែកគ្នា កុំបាច់ធ្វើដូចតួសម្ដែង សុខចិត្តរ៉ាប់រងតែឯង។ ប្រើពាក្យរវល់ញឹកពាប់ពេក អ្នកម្ខាងទៀត នឹងអន់ចិត្ត ព្រោះយើងកំពុងបង្ហាញថាគេមិនសំខាន់ ឬមិនមែនជាចំណែកអ្វីក្នុងជីវិតយើង។
២. “ស្លៀកពាក់ស្អីហ្នឹង!”
ទម្លាប់មើលលើមើលក្រោមទៅកាន់ដៃគូ ពេលគេស្លៀកពាក់មិនសមភ្នែកយើង ជាទង្វើអសីលធម៌ និងគួរឱ្យឈឺចាប់សម្រាប់គូស្នេហ៍។ គួរកាត់ទម្លាប់មើលគេបែបនេះចោលឱ្យបាត់ និងដាច់ខាតប្រើពាក្យ “ស្លៀកអីហ្នឹង?” ឬ “កុំស្លៀកវាទៀត!” ជាដើម ព្រោះនេះជាការស្រឡាញ់ចូលចិត្តរបស់គេ ហើយយើងគួរទទួលយកជម្រើសការស្លៀកពាក់របស់គេដូចគ្នា។
៣. “ខ្ញុំអត់ចូលចិត្តមិត្តភក្តិបង/អូន”
យើងមានមិត្ត ដៃគូយើងក៏មានមិត្ត មិត្តគេក៏ជាមិត្តយើង បើមិនពេញចិត្តគេក៏ហីទៅចុះ តែគួរកុំប្រើពាក្យសម្ដែងការស្អប់ចំពោះមុខសង្សារឬប្ដីប្រពន្ធយើងអី។
មនុស្សយើងមានចរិតផ្សេងគ្នាជាច្រើន សូម្បីយើងខ្លួនឯងក៏មិនប្រាកដថា ពួកម៉ាកដៃគូចូលចិត្តដែរ។ ការរៀនបើកចិត្តឱ្យទូលាយ ទទួលយកអ្នកដទៃ ជារឿងជោគជ័យក្នុងទំនាក់ទំនងសង្គម។ ផ្ទុយទៅវិញ បើចេះតែនិយាយឬសម្ដែងអាកប្បកិរិយា ស្អប់មិត្តភក្តិរបស់គូស្នេហ៍ជារឿយៗ មិនយូរទេ បើមិនមែនយើងបែកគ្នាជាមួយដៃគូ ក៏ដៃគូយើងប្រេះឆាជាមួយពួកម៉ាកគេដែរ។
៤. “ហេតុអីក៏មិនយល់?”

ពាក្យនេះ អាចជាពាក្យសម្លាប់ចិត្តគូស្នេហ៍ខ្លាំងណាស់ ព្រោះវាស្ដែងឱ្យឃើញពីចរិតមើលងាយរបស់យើងទៅកាន់គេ។ និយាយបែបនេះ មានន័យថា គេល្ងង់ និងគ្មានសមត្ថភាពអ្វីទាំងអស់។ ចៀសបាន គួរចៀស ហើយរៀនទប់មាត់ ហើយនិយាយអ្វីដែលផ្ដល់តម្លៃឱ្យគេផង។
៥. “មិនអីទេ”
“មិនអីទេ” ប្រើក្រោយពេលមានបញ្ហានឹងគ្នា ឬឈ្លោះគ្នាជាដើម គឺជាពាក្យទម្លុះចិត្តឱ្យខ្ទេចខ្ទី។ “មិនអីទេ” ខ្លីមែន តែបង្កប់នូវភាពព្រងើយកន្តើយ និងការអស់ចិត្ត ក៏បង្ហាញសអារម្មណ៍លែងត្រូវការគ្នាតទៅទៀតដែរ។ ខឹងប៉ុនណាក៏ដោយ កុំហារពាក្យនេះចេញមក ព្រោះវានឹងក្លាយជាអាវុធសម្លាប់ចិត្តគេបានយ៉ាងងាយ។
៦. “ធ្វើអ្វីធ្វើទៅ”
ពាក្យនេះវិញ រឹតតែបង្ហាញអាម្មណ៍ស្រឡាញ់ដែលគ្មានសេសសល់ ឬអារម្មណ៍កំហឹងពេញប្រៀប។ បើហ៊ានតែនិយាយចេញមក គឺស្មើនឹងប្រើពាក្យបែកអ៊ីចឹងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កុំនិយាយពាក្យ៧ ឃ្លានេះទៅកាន់នរណាម្នាក់ ដែលមានរោគផ្លូវចិត្តធ្ងន់
ចុចអាន៖ មូលហេតុអ្នកខ្លះទ្រាំឈឺចាប់ ឱ្យគេធ្វើបាបចិត្តបានរាប់ឆ្នាំ នៅតែមិនព្រមបែកគ្នា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


