​អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ
Connect with us

KPT+

​អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ

បានផុស

នៅ

ក្រោយ​ពី​រៀបអាពាហ៍ពិពាហ៍​ មាន​រឿងរ៉ាវ​មួយ​ចំនួន​មិន​អាច​នៅ​តែ​ដដែល​ដូច​កាល​ជា​សង្សារ​នឹង​គ្នានោះ​ទេ។ ហេតុនេះ​​គូស្នេហ៍មិនទាន់រៀបការ ​គួរ​បាន​ត្រៀម​ខ្លួន​ជា​មុន​សម្រាប់​ភាព​ប្រែប្រួល​ដែល​នឹង​កើត​ឡើង ដើម្បី​ចៀស​បញ្ហា​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក

48,522 Thai Wedding Stock Photos, Pictures & Royalty-Free Images - iStock

ក្រោយ​ការ​រៀបការ​មនុស្ស​ពីរ​នាក់​ត្រូវ​រស់នៅ​ជាមួយ​គ្នា ដោយ​បង្កើត​គ្រួសារ​ថ្មី​មួយ។ ​ ម្ខាងៗ​មិនមែន​នៅ​តែ​ឯង​ទៀត​ទេ ដូច្នេះ​ការ​ព្យាយាម​ធ្វើ​ឲ្យ​ស្នេហា​មាន​ការ​ចុះសម្រុង​គ្នា ជា​រឿង​ល្អ​បំផុត ប៉ុន្តែ​កុំ​បណ្ដោយ​ខ្លួនឯង​ឲ្យ​ទន់ជ្រាយ ឬ​ចាំ​តែ​​ពឹង​ពាក់​លើ​នរណា​ម្នាក់។

២. ដៃគូ​មិន​ទាក់ទាញ​រហូត​នោះ​ទេ

ជា​ធម្មតា រូបរាង និង​សម្រស់​រមែង​ប្រែប្រួល​ទៅ​តាម​​ពេលវេលា ​ហើយ​យូរៗ​ទៅ​ភាព​ទាក់ទាញ​នៃ​ដៃគូ​ក៏​ចុះ​អន់​ថយ​តាម​នោះ។ ដូច្នេះ​បន្ទាប់ពី​រៀបការ​រួច ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​បម្រែបម្រួល​នេះ​ឲ្យ​ហើយ និង​ព្យាយាម​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ដែល​ប្ដី​ឬ​ប្រពន្ធ​មាន​ចេញ​ពី​បេះដូង​បរិសុទ្ធ​របស់​គេ។

៣. ចរិត​ពិត​នឹង​លេច​ឡើង

Rent a Boyfriend – Chinese Style – RedDuckPost

ជា​ទូទៅ​មនុស្ស​ស្រឡាញ់​គ្នា​ដំបូង ពិតជា​មិន​ទាន់​ស្គាល់​ចរិត​គ្នា​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រោយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ទម្លាប់​ប្លែកៗ​និង​ចរិត​ហ្ស៊ីន​ចេញ​មក​អស់​ហើយ។  ហេតុនេះ បាន​ជា​ការ​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ ទើប​ជីវិត​គូ​ពោរពេញ​ដោយ​ក្ដី​សុខ។

៤. ថង់​ប្រាក់​តែ​មួយ

លុយ​ដែល​រក​បាន​ពីមុន ចង់​ចាយ​ប៉ុន្មាន ចង់​ទុក​ប៉ុន្មាន មិន​ចាំ​បាច់​ទៅ​ឈឺក្បាល​ហាល​ថ្ងៃ​ជាមួយ​នរណា​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ចាប់​ដៃគូ​ជា​ស្វាមី​ភរិយា មុន​ចាយវាយ​ត្រូវ​គិតគូរ​ពី​គ្រួសារ ព្រោះ​​តែ​ឈប់​ខ្លួន​មួយ​ដូច​មុន ហើយ​ត្រូវ​ប្រឹង​រក​លុយ​ខ្លាំង​ជាង​មុន​ទៀត។

៥.​ សាច់ញាតិ​កាន់​តែ​ច្រើន

Mountaingate Country Club Los Angeles Wedding | Jennifer & Daniel

បន្ទាប់ពី​រៀបការ មិន​ត្រឹម​តែ​មាន​គ្រួសារ​ថ្មី​ទេ ប៉ុន្តែ​សាច់ញាតិ​ក៏​កើន​ច្រើន​ដែរ។  អ្នក​ខ្លះ​អាច​គិត​ថា រៀបការ​ហើយ​នៅ​តែ​ពីរ​នាក់​ឬ​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ តែ​វា​ខុស​ស្រឡះ ដោយសារ​ប្ដី​ប្រពន្ធ​ត្រូវ​មាន​សាច់​ថ្លៃ​បន្ថែម​ជា​ញាតិ​ទៀត ទោះ​មិន​បាន​រស់នៅ​ក្នុង​ទ្រនំ​តែ​មួយ​ក៏​ដោយ។ ហេតុនេះ ត្រូវ​ចេះ​ស្រឡាញ់​ញាតិ​ខាង​ប្ដី​ឬ​ប្រពន្ធ​ដូច​ជា​ញាតិ​ខ្លួន​ផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ៣ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ៣ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម