KPT+
ទម្លាយរឿងផ្ទាល់ខ្លួន ១១យ៉ាងរបស់ Yaya Ursayya ហ្វេនធម្មតា មិនធ្លាប់ដឹង
យ៉ាយ៉ា (Yaya) ជាប់ជាតារាស្រីមានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃជាងមួយទស្សវត្សរ៍មកហើយ។ ដោយសារការសម្ដែងដ៏ជំនាញរបស់នាង នាងបានក្លាយជាតួឯករាប់សិបរឿង និងធ្លាប់សម្ដែងជាតួកូនភ្លោះផងដែរ។ នាងជាតារាថៃដំបូងគេដែលមានវត្តមាននៅក្នុងទស្សនាវដ្តី Vogue របស់សហរដ្ឋអាមេរិក និងជាប់ឈ្មោះជា Queen លើវិស័យជាច្រើននៅក្នុងប្រទេស។

១. កំណើត៖ យ៉ាយ៉ា មានឈ្មោះពេញ Yaya Ursayya Sperbund កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៣ ស្ថិតក្នុងក្រុមតារានិករ Pisces។ នាងជាកូនកាត់ថៃ-ន័រវេស មានឪពុកជាជនជាតិន័រវេស និងម្ដាយជាជនជាតិថៃ។

២. កម្រិតវប្បធម៌៖ យ៉ាយ៉ា បញ្ចប់បរិញ្ញាបត្រផ្នែក សិល្បៈ នៅសាកលវិទ្យាល័យ Chulalongkorn រាជធានីបាងកក នាឆ្នាំ ២០១៥។

៣. ភាសា៖ នាងជាសិល្បការិនីចូលចិត្តការសិក្សាខ្លាំងណាស់ ហើយអាចនិយាយបានដល់ទៅ ៥ភាសាគឺ អង់គ្លេស ថៃ ន័រវេស បារាំង និងអេស៉្បាញ។

៤. សម្រស់៖ តារាស្រីរូបនេះ ជាប់ជាស្រីស្អាតលំដាប់ជួរមុខក្នុងប្រទេស និងអន្តរជាតិ ដោយមិនឆ្លងកាត់មុខកាំបិតទាល់តែសោះ។ យ៉ាយ៉ាមានទម្រង់មុខមាត់ស្រស់ស្អាត លក្ខណៈស្ដង់ដាពីធម្មជាតិដោយមិនធ្លាប់ឆ្លងកាត់ការវះកាត់សូម្បីបន្តិច។

៥. វិស័យសិល្បៈ៖ យ៉ាយ៉ា ចាប់អាជីពជាតារាសម្ដែង និងជាតារម៉ូឌែល តាំងពីឆ្នាំ ២០១០មកម្ល៉េះ។ ការងារសម្ដែងដំបូងៗដែលនាំឱ្យនាងល្បីល្បាញ គឺការចុះកុងត្រា ជាមួយប៉ុស្តិ៍លេខ៣។ មិនត្រឹមតែសម្ដែង និងបង្ហាញម៉ូដប៉ុណ្ណោះទេ នាងក៏អាចច្រៀងយ៉ាងពិរោះ និងរាំបានយ៉ាងស្ទាត់ជំនាញថែមទៀត។

៦. ម្ចាស់ក្សត្រី៖ នាងត្រូវបានគេប្រសិទ្ធនាមថា “Queen of Presenters” ។ ក្រៅពីនោះនាងជា “Queen of Fashion” និង “Queen of Commercial” ដែលជាតារាមានការងារផ្សាយពាណិជ្ជកម្មឱ្យផលិតផលប្រេនៗបានច្រើនជាងគេផងដែរ។

៧. ទូតសុឆន្ទៈ៖ យ៉ាយ៉ា ជាតារាស្រីដែលត្រូវបានម៉ាកទឹកអប់បរទេស Jo Malone London ជ្រើសជាទូតសុឆន្ទៈ តំណាងឱ្យផលិតផលមួយនេះ។ នាងក៏ជាអ្នកបង្ហាញម៉ូដសម្រាប់ប្រេន LV ផងដែរ។

៨. ជាអ្នកបញ្ចូលសំឡេង៖ យ៉ាយ៉ា ជាអ្នកបញ្ចូលសំឡេងឱ្យតួ Raya ក្នុងរឿង «Raya and the Last Dragon» របស់ក្រុមហ៊ុន Disney Thai ឆ្នាំ ២០២១។

៩. ហ្វេន K-pop៖ នាងធ្លាប់សារភាពថា ខ្លួនជាហ្វេនផ្កាប់មុខរបស់ក្រុមតារាចម្រៀងកូរ៉េ Blackpink។ មិនតែប៉ុណ្ណោះ យ៉ាយ៉ា ធ្លាប់ឡើងឆាកសម្ដែងបទចម្រៀងរបស់ Blackpink ជាច្រើនដងផងដែរ។
១០. រ៉ូបកិត្តិយស៖ យ៉ាយ៉ា ជាតារាសម្ដែងថៃតែម្នាក់គត់ ដែលទទួលបានការប្រទានរ៉ូបពីព្រះនាងម្ចាស់ថៃ ដើម្បីស្លៀកសម្ដែងក្នុងខ្សែភាពយន្តភាគ The Grown Princess កាលពីឆ្នាំ ២០១៨។
![The Crown Princess Thai Drama [Nadech x Yaya Sweet Moments] | ลิขิตรัก FMV - YouTube](https://i.ytimg.com/vi/BCONZGb3eIQ/maxresdefault.jpg)
១១. ទ្រព្យសម្បត្តិ៖ គិតត្រឹមឆ្នាំ ២០២១ Yaya Ursayya មានព្រទ្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក នៅអាយុ ២៧ ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១០យ៉ាង ពី Mai Davika តារាស្រីជាប់ឈ្មោះជា Queen ផ្ទួនៗ ប្រចាំប្រទេសថៃ
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?