ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ

បានផុស

នៅ

តារាសម្ដែងស្រី លំដាប់កំពូលរបស់ថៃ Aum Pachayapa មិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងឥតខ្ចោះនោះទេ តែបើនិយាយពីសម្រស់វិញ នាងជារាជិនីសម្រស់នៅក្នុងពិភពសិល្បៈរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Pulling troops twice to fight jealousy, now with the CEO of a huge family

Aum មិនត្រឹមតែមានងារជាតារាសម្តែងស្រីឆ្នើមឡើយ តែក៏ជាតារាស្រីជួរមុខដែលទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតដែរ មិនថាធ្វើជាពិធីការិនី ឬធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនផលិតផលផ្សេងៗ។ល។ ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង២ទស្សវត្សរ៍ នាងក៏ជាតារាស្រីលំដាប់អភិជន និងជាសប្បុរជនដែលបានជួយសង្គមជាច្រើនរាប់តាំងពីការបរិច្ចាគថវិកា និងសម្ភារនានា។

ខាងក្រោមជារឿងរ៉ាវវិថីជីវិតមួយចំនួនរបស់ Aum Patcharapa តាំងពីប្រឡូកក្នុងវិស័យសិល្បៈ រហូតដល់បច្ចុប្បន្ន!

TodaySharing Media: Aum Patcharapa thaistar

កំណើត៖ Aum Patcharapa ​មាន​ឈ្មោះ​ដើម​កំណើត​ថា Patcharapa Chaichua កើត​នៅ​ថ្ងៃ​ទី ៥ ខែធ្នូ ​ឆ្នាំ​ ១៩៧៨ ​នៅ​រាជធានីបាងកក​ ប្រទេស​ថៃ ។ នាង​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ ដែលមាន​ឪពុក​ឈ្មោះ Worrawut Chaichua និង​ម្ដាយ​ឈ្មោះ Supaporn Chaichua។

ការសិក្សា៖ Aum បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ Rangsit ដោយ​ទទួល​បាន​សញ្ញាបត្របរិញ្ញាបត្រ​ផ្នែក​សិល្បៈ​និង​ទំនាក់ទំនង។

TodaySharing Media: Aum Patcharapa thaistar

អាជីពសិល្បៈ៖ Aum ​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូងបំផុត​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​ទទួល​បាន​ជយលាភី​ក្នុង​ការ​ប្រកួត​ ​សម្រស់​និង​ទេពកោសល្យ មួយ​ដែល​មាន​ឈ្មោះ​ថា HACKS។ ក្រៅពីអាជីពសម្ដែង នាងជាតារាបង្ហាញម៉ូដ ពិធីការិនី និងអ្នកតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុនធំៗ ដែលនេះបានធ្វើឱ្យនាងជាប់ឈ្មោះជាតារាស្រីថៃស៊ីថ្លៃលំដាប់ទី១ ក្នុងប្រទេស។

ការសម្ដែង៖ ខ្សែ​ភាពយន្ត​ភាគ​ដែល Aum សម្ដែង​និង​ទទួល​បាន​គាំទ្រ ​ក៏ដូចជា​មាន​គេ​ចាប់​អារម្មណ៍​គឺ​រឿង “So Sanae Ha” ក្នុង​ឆ្នាំ ២០០៣ ដោយនាង​បាន​សម្ដែង​ជា​តួ​អ្នក​ដឹកនាំ​រឿង។

Song Sanaeha (2005) – Lakorn Galaxy

ម្ចាស់ជំនួញ៖ តារាស្រីវ័យ ៤២ឆ្នាំរូបនេះ មិនត្រឹមជាសិល្បការិនីប៉ុណ្ណោះទេ នាងក៏ជាម្ចាស់​ជំនួញមួយចំនួនផងដែរ។ Aum ​បាន​ចូល​ហ៊ុនគ្នាជា​មួយ​មិត្តភក្ដិ​ពីរបីនាក់ បើក​ហាង​ម្ហូប​មួយ​ឈ្មោះ​ D-Wa និង ហាង​លក់​គ្រឿង​បន្លាស់​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Buon Fi-ne។

តារា​រូប​នេះ​ក៏​បាន​បង្កើតម៉ាក​ទឹក​អប់​មួយ​ដោយ​ខ្លួន​ឯង​កាលពីខែសីហា ​ឆ្នាំ​ ២០០៩ ដែលឱ្យឈ្មោះថា SEXY ME ។ SEXY ME By Patchrapa គឺ​ជា​ទឹក​អប់​ល្បីល្បាញ​របស់​ថៃ​ដំបូង​បង្អស់​ដែល​ផលិត​នៅ​ប្រទេស​បារាំង ​នាំចូលផ្ដាច់មុខ​ដោយ Aum។

Sexy Me by Patcharapa – The Topologist

គូស្នេហ៍៖ នាងជា​តារា​ស្រី​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ស្នេហា​ខក​បំណង​ចំនួន ៦ដង។​ ទោះយ៉ាងសព្វថ្ងៃ ​ជីវិត​នារី​ដ៏​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ដូច Aum ​ពេលនេះអាច​រក​បាន​បុរស​ល្អម្នាក់ហើយមកស្អំបេះដូង ដែលមិត្តប្រុសរបស់នាងជាបុរសអភិជនឈ្មោះ Hiso Pok។

ពានរង្វាន់៖

8 Single & Fabulous - Aum Patcharapa ideas | actresses, fabulous, women

-ឆ្នាំ ១៩៩៧ ទទួលបានពាន​រង្វាន់ HACKS ចំណាត់​ថ្នាក់​លេខ ១

-ឆ្នាំ ២០០៣ ឈ្នះពាន​រង្វាន់ FHM តារា​ស្រី​ដែល​មាន​ភាព​សិច​ស៊ី​ប្រចាំ​ឆ្នាំ

-​ឆ្នាំ ២០០៣ Aum ទទួល​បាន​ពាន​រង្វាន់​ជា​តារា​សម្ដែង​ឆ្នើម ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ក្នុងប្រទេស

-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ តារា​សម្ដែង​ឆ្នើម​ប្រចាំ​ឆ្នាំ

​-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ FHM តារា​ស្រី​ដែល​មាន​ភាព​សិច​ស៊ី​ប្រចាំ​ឆ្នាំ

-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ Tape Tong ជា​ពល​រដ្ឋ​ល្អ

-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ Durex Poll Award នារី​ឆ្នើម​ប្រចាំ​ឆ្នាំ

-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ Asian TV Award តារា​សម្ដែង​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ

-ឆ្នាំ ២០០៤ ឈ្នះពាន​រង្វាន់ Gossip និយាយ​ច្រើន​អំពី​មនុស្ស​ប្រចាំ​ឆ្នាំ

-ឆ្នាំ ២០០៥ ឈ្នះពាន​រង្វាន់ FHM នារី​ឆ្នើម​ប្រចាំ​ឆ្នាំ

-ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ Gossip Award និយាយ​ច្រើន​អំពី​មនុស្ស​ប្រចាំ​ឆ្នាំ

-​​ឆ្នាំ ២០០៥ នាង​​បាន​ទទួល​រង្វាន់តារាសម្ដែងឆ្នើម នៅ​ក្នុង​រឿង “Pleung Payu”

-ឆ្នាំ ២០០៦ ឈ្នះពានរង្វាន់ TOP Award ជា​តារា​សម្ដែង​ឆ្នើម ឬតារា​ស្រី​នាំមុខគេ

-ឆ្នាំ ២០០៦ ឈ្នះពានរង្វាន់ FHM Award តារា​ស្រី​ដែល​មាន​សិច​ស៊ី​គ្រប់​ពេល ៣ ឆ្នាំ​ជាប់​គ្នា (២០០៤, ២០០៥, ២០០៦)

-ឆ្នាំ ២០០៩ ឈ្នះពានរង្វាន់ Stars Entertainment Awards ​តារា​ស្រី​ដែល​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​អ្នក​កាសែត

-ឆ្នាំ ២០១១ ឈ្នះពានរង្វាន់ FHM នារី​សិច​ស៊ី​បំផុត​ប្រចាំ​ប្រទេស​ថៃ​ប្រចាំ​ឆ្នាំ

– ២០១១ ពានរង្វាន់ FHM នារី​ដែល​មាន​ភាព​សិច​ស៊ី​បំផុត​នៅ​ក្នុង​ពិភព​លោក​ប្រចាំ​ឆ្នាំ។

Favorite thai

បច្ចុប្បន្ន ប្រសិនបើក្រុមហ៊ុនចង់អញ្ជើញ Aum Pachayapa ចូលរួមក្នុងកម្មវិធីរបស់ខ្លួន ពួកគេត្រូវចំណាយយ៉ាងតិច ១៦ម៉ឺនបាត (៥ពាន់ដុល្លារ)។ ចំណែកឯក្រុមហ៊ុនដែលចង់ទាក់ទងនាងក្នុងការប្រម៉ូត ឬ តំណាងឱ្យក្រុមហ៊ុនរបស់ខ្លួនដើម្បីផ្សព្វផ្សាយផលិតផល ពួកគេត្រូវចំណាយ ៩លាន ៩សែនបាត (ជិត ៣សែនដុល្លារ) ខណៈទ្រព្យសម្បត្តិរបស់នាងកាន់កាប់នាពេលនេះមានប្រមាណ ១២លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ​ទម្លាយរឿងផ្ទាល់ខ្លួន ​១១យ៉ាងរបស់ Yaya Ursayya ហ្វេនធម្មតា មិនធ្លាប់ដឹង

ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services